ភាគទី​30• អស្ចារ្យ​ណាស់​💆‍♂️✨

Start from the beginning
                                    

​   "​ បងឯងនេះ! ! ..ចំជាក្បាលរឹងពិតមែន"​ ថេយ៍​ បេីគេនិយាយដល់ថ្នាក់នឹងហេីយមិនដឹងថាគួរតបម៉េចទៀតឡេីយ..បេីនិយាយចូល​ត្រចៀក​ស្ដាំចេញតាម​ត្រចៀក​ឆ្វេងចឹង..

​     "​ អូននឹងហេីយដែលក្បាលរឹង​ បងនិយាយ​ស្ដាប់តាមបង​ ធ្វេីតាមបងកុំប្រកែកឲ្យបេីមិនចឹង.."​  ជុងហ្គុក​ឱនមុខមកកាន់តែជិត​ថេយ៍​

​    "​ យ៉ាង..យ៉ាងម៉េច? បងចង់ធ្វេីស្អីអូន? "​ ថេយ៍​អៀនក្រហមមុខពេលបានសម្លឹងមុខអ្នក​កម្លោះ​ជិតៗ​ សួរទាំង​រដិបរដុប​តិចៗ​

​    "​ បែបនេះ..."​ ជុងហ្គុក​យកដៃទៅក្រសោប​ចង្កេះ​រាងតូច​ឲ្យមក​បៀតនឹងខ្លួន​ រួចដៃមឹកម្ខាងទៀតក៏ទៅច្របាច់​កំប៉េះគូទ​រាងតូច​មិនចេះខ្មាស់​ អ្នក​ជុំវិញ​ខ្លួន​សោះ​

​    "​ ហ៊េីយ​..អាប្រុស​សម្អុយមិនចេះខ្មាសគេទេឬ​ មកលេងអីចឹងៗ​ "​ ថេយ៍​ច្រានរាងក្រាស់​ចេញ​ព្រោះ​វាស្រៀវហួសពីការស្មាន​ ដែល​ជុងហ្គុក​មក​ប៉ះ​កំប៉េះគូទ​ខ្លួន​ តែហេតុអ្វីមិញនេះ​នៅស្ងៀមឲ្យគេប៉ះ? 🙄

​    "​ ជេផងឬ? បងដូចជាខានឮអូនជេបង​ 2ឆ្នាំហេីយណា៎​ ក្មេង​តូច​ "​ ជុងហ្គុក​រាងសេីចតិចៗ​ ព្រោះ​មេីលទៅ​រាងតូច​ដូចជា​ កំណាញ់​ខ្លួន​សម្បេីមណាស់​ ។ ទាក់ទង​គ្នា3ឆ្នាំហេីយ​ មិនទាន់បាន​សុីសូកគ្នានៅឡេីយ😓

​    "​ អ្នកប្រុស​ សម្លៀកបំពាក់​រៀបចំរួចហេីយ​អញ្ជើញ​ទៅរេីស​ ចាស៎​"​ កំពុងតែ​ឌឺដងសម្ដីគ្នាដូចគូស្នេហ៍ឆ្មានិង​កណ្ដុរ​  បុគ្គលិក​ក៏ចូលមកកាត់

​    "​ នេះ​ចាស៎​ ឈុតថ្មីរបស់​ខាងយេីង​ បេីលោក​យកនឹងមាន​ប្រម៉ូសិនពិសេស​ហេីយមិនទាន់មានអ្នក​ណាពាក់នោះទេ​.........ហេីយនេះជា​ឈុតបែប.....ចំណែក​មួយនេះវិញ...."​ បុគ្គលិក​រាក់ទាក់​ជាទីបំផុត​ គេ​រៀបរាប់​ពី​ឈុតដែលនៅ​ចំពោះ​មុខនេះ​ដល់​ ​ថេយ៍យ៉ុង​មាត់ប្រកែកថាមិនចង់បានតែពេលបានមកមេីល​ គិតតែពី​ចំហ​មាត់​ ព្រោះ​វាស្អាតៗពេក😕

​    "​ ខ្ញុំសូម​មេីល​មួយនោះបានទេ? "​ ថេយ៍​ចង្អុល​ទៅ​ឈុត​ពណ៌​ស​ និងមាន​រោម​សត្វ​តាមជាយ.ក​ តិចៗវាស្អាតទាក់ភ្នែកខ្លាំងណាស់

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now