ភាគទី​21• ដោះស្រាយ​រឿង​ផ្ទាល់​ខ្លួន​🙂

Start from the beginning
                                    

​    "​ អ៎រ​ សួស្ដី​ចា៎ស​ខ្ញុំជូណា​ "​ ជូណា​ងាកមក​និយាយ​ជាមួយ​ថេយ៍​ តែទឹកមុខនាងហាក់មិនចង់​រួសរាយ​នឹង​ថេយ៍​ឡេីយ​

​     "​ សួស្ដី​ "​ ថេយ៍តបបែបហីៗ​ ទឹកមុខស្មេីរធេងដូចគ្នាក្នុងចិត្តចង់តែប្រកែកតវ៉ាជាមួយ​ទេ​ ថាខ្លួនមិនមែនមិត្តឡេីយតែជា​ សង្សារ​ៗ​យល់អត់? តែទៅធ្វេីអ្វីបានទៅបេីសមីខ្លួនគេនោះមិនចង់បេីក​ជំហរ​ផង​ ។ ថេយ៍​ក៏ឡេីងកង់ធាក់ទៅមុនទុកឲ្យពីរអ្នកនេះក៏ត្រូវជិះតាមដូចគ្នា​ ថេយ៍​ធាក់កង់លឿនខ្លាំងណាស់ព្រោះមិនចង់ឲ្យពួកគេមកតាមទាន់ខ្លួន​ គេកំពុងយំហេីយ..មិនចង់ឲ្យនរណាមកឃេីញទឹកភ្នែកខ្លួនទេជា​ពិសេស​ ចន​ ជុងហ្គុក​ ។ ចំណែក​ជុងហ្គុក​គេក៏ឃេីញកាយ​វិការ​អន់ចិត្ត​របស់​ថេយ៍​ដូចគ្នា​តែមិនអាច​បកស្រាយ​បាននៅពេលនេះ​ គិតថា​សឹមនៅតែពីរនាក់ចាំបកស្រាយ។

​     កង់ចេះតែ​ធាក់ទៅជារឿយៗរហូត​ដល់​ផ្សារ​ទំនើបដែលនៅទីនេះ​ វានៅឆ្ងាយពី​ចម្ការ​របស់​ជុងហ្គុក​ប្រហែល5Kmប៉ុណ្ណោះ។ ​ទោះវាមិនបានលក់របស់របរ​ប្រេនៗ​ ដូចនៅឯ​ទីក្រុង​តែវា​ ក៏មានលក់​របស់​គ្រប់​ប្រភេទ​ហេីយផ្សារនេះក៏ធំខ្លាំង​ដូចគ្នា​។ ពួកគេ​ ទុកកង់នៅកន្លែងផ្ញេីរ​យានជំនិះ​។ ថេយ៍​សម្លឹងមេីលផ្សារដែលមានមនុស្សចេញចូលច្រេីន​កុះករ​ ហេីយ​ជុងហ្គុក​លេចចេញមកដោយចាប់ដៃ​ថេយ៍​ជាប់​ ។

​     "​ តោះ​ចូល​ទៅខាងក្នុង​ "​ ទឹកមុខ​បូកស្នាមញញឹមរួចទាញដៃ​ថេយ៍​ទៅតាមខ្លួន​ បេីមិនកាន់ដៃទេ​ប្រាកដ​ណាស់​ថេយ៍​ច្បាស់​ជា​វង្វេង​មិនខាន​ ។ ចំណែក​ជូណា​នាងនៅទីនេះនាង​ប្រាកដ​ជាស្គាល់​កន្លុកគន្លាតទីច្បាស់ហេីយគ្មានអ្វីគួរ​បារម្ភ​ទេ​ណាមួយ​ជូណា​ក៏ជាកូនម្ចាស់ផ្សារនេះទាំងមូល​ តែគ្រាន់តែថា​ប៉ា​របស់​ជុងហ្គុក​ក៏មានហ៊ុនខ្លះដែរ។ 

​     "​ ថេយ៍​ចង់បាន​របស់​ផ្ទាល់​ខ្លួន​ខ្លះ​ទេ? "​ ជុងហ្គុក​ចោទសួរ​ថេយ៍​ខណៈ​ពេល​ចូលមកដល់ខាងក្នុង​ ផ្សារ​។
ថេយ៍​សម្លឹងខ្សែភ្នែក​ជុងហ្គុក​ទាំង​ធុញទ្រាន់​ រួចរបេះដៃនាយចេញ​ ។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now