ភាគទី​15•នៅតែគិត..🥀

Start from the beginning
                                    

​    "​ អរគុណ​? សម្រាប់​រឿងអ្វីដែល? "​ ជុងហ្គុក​ជ្រួយ​ចិញ្ចើម​ឆ្ងល់​ តែក៏សប្បាយចិត្តដែល​ថេយ៍​មិនស្រែក​ឡូឡា​ មេីលទៅព្រឹកនេះហាក់ដូចជាស្រស់ស្រាយណាស់

​    "​ ដែលឯងយកខ្ញុំមកគេងនេះអី​ "​ ថេយ៍​ ធ្វេីជាមុខក្រញ៉ូវឆ្លេីយ​

​    "​ វាបែបនេះស្រាប់ហេីយ​ ចឹងខ្ញុំទៅ​ងូតទឹក​សិនហេីយ​ ថេយ៍​ក៏ដូចគ្នា​ "​ ជុងហ្គុក​ក៏​ក្រោក​ចុះពីពូកនឹងយកដៃទៅញីសក់ក្បាលរបស់​ថេយ៍​ឲ្យ​កន្រ្តីងកន្រ្តេីងថែមទៀត​ ព្រោះ​សក់​ថេយ៍​រាង​រញ៉េរញ៉ៃ​ស្រាប់​ រួច​ប្រញ៉ាប់​រត់ទៅរកទ្វារដេីម្បីរត់ចេញ​ ដោយសារខ្លាចថា​ថេយ៍​នឹងកម្រោលចូល..

​     "​ មនុស្ស​ឆ្កួត​គេឲ្យដៃ​ប៉ុណ្ណឹង​ហេីយមេីលមិនដឹងទៀត? "​ ថេយ៍​មេីលផែនខ្នង​រាងក្រាស់​ដែលរត់ចេញទៅសឹងតែហៅមិនទាន់លឿនជាងការរត់​ក្នុង​តុក្កតា​ឆ្មា​ កណ្ដុរទៀត​ ។ ការពិតទៅគេ​និយាយផ្អែមល្ហែមពេលព្រឹកនេះព្រោះបំណងឲ្យដៃ​ តែរាងក្រាស់ដូចជា​ចង់គេចៗម៉េចមិនដឹង? ! ខ្ជិល​គិតច្រើន​ថេយ៍​ក៏សម្រេចចិត្តទៅងូតទឹក​ ព្រោះ​ដូចជាស្អិតមុខណាស់ប្រហែលយំកាលពីយប់មិញទេដឹង។

​        ............

​    ៣០នាទី​បន្ទាប់​ពីងូតទឹករួចរាល់​ថេយ៍​ក៏ចេញមកវិញជាមួយនឹង​អាវឃ្លុំគ្របដណ្ដប់រាងកាយជិតឈឹងចំហតែទ្រូងបន្ទិច​ គេក៏ចាប់ផ្ដេីមដេីរមកតុ​សម្អាង​របស់គេដែលមាន​សម្ភារៈ​
makeupយ៉ាងច្រេីន​ ហេីយនៅពីមុខផ្ទាល់ក៏ដាក់​កញ្ឆក់​ធំល្មមអាចមេីលឃេីញមួយតួខ្លួន។
​   ថេយ៍​ចាប់ផ្ដេីម​ ទាញយក​ម៉ាស៊ីន​ផ្លុំសក់មកប្រេី​ខណៈ​ពេលភ្នែកក៏​វាសទៅឃេីញ​ស្នាមរបួសនៅលេី​ទ្រូងខាងស្ដាំរបស់ខ្លួន​ ធ្វេីឲ្យ​ថេយ៍​នឹកឃេីញរឿងពី​អតីតកាល​ម្ដងទៀត​។

​     "​ ខ្ញុំចង់​ស្អប់ឯងណាស់​ តែហេតុអ្វីខ្ញុំមិនអាច.."
ថេយ៍​យកដៃមកដង្អែល​ស្នាម​តិចៗពោលទាំងអួលដេីមក​ ក្ដីស្រលាញ់​របស់​ថេយ៍​ចំពោះ​រាងក្រាស់​មិនដែលផ្លាស់ប្ដូរនោះទេតែគ្រប់ពេលដែលមាន​អារម្មណ៍​ល្អៗកេីតមានឡេីង​ អតីតកាល​តែងតែផុសចេញមករហូត​ ទេីបគេខឹងស្អប់​ជុងហ្គុក​ ហេីយធ្វេីជា​និយាយ​គម្រោះ​គម្រេីយនេះឯង​ ការពិតវិញគឺគ្មានបំណងឡេីយ។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now