ភាគទី​13•​ទេីបតែដឹងថាស្រឡាញ់

Start from the beginning
                                    

​    "​ សុំបន្ទប់VIP មួយ​ ហេីយមិនបាច់មានស្រី​កំដរ​ទេយកតែស្រានិងរបស់​ញ៊ាំ​បានហេីយ"​ ថេយ៍​និយាយ​ជាមួយអ្នកគ្រប់គ្រង​

​   "​ ចា៎ស​ បានអ្នកប្រុស​ "​ គេឆ្លេីយហេីយ​ញញឹមតាមបែបគួរសមដាក់ភ្ញៀវ​រួចហុចកាតបន្ទប់មួយឲ្យ(មេីលតែចូលផ្ទះ​អ៊ុំ​ណាក់)​ ហេីយមាន​បុគ្គលិក​ប្រុស​ម្នាក់ទៀត​ចេញមកជូនដំណេីរពួកគេទៅ​បន្ទប់​

​   "​ អឺ​ ជុងហ្គុក​ជូនខ្ញុំទៅបន្ទប់ទឹកបន្ទិច"
គ្រាន់តែ​មកដល់ក្នុងបន្ទប់ភ្លាម​ថេយ៍​ក៏សុំឲ្យ​ជុងហ្គុក​ជូនខ្លួនទៅបន្ទប់ទឹក

​   "​ តែ.."​ ជុងហ្គុក​រៀបនឹងប្រកែកហេីយតែ​ថេយ៍​ដូចជាកំពុងតែធ្វេី​សញ្ញា​ឲ្យយល់ព្រមគឺព្រិចភ្នែកចុះឡេីងៗអីបែបនឹង

​   "​ Okay~~"​ ជុងហ្គុក​

​   "​ ចឹង​មីននី​ចាំនៅនឹង​សិនណាខ្ញុំនឹង​ជុងហ្គុក​ទៅតែ​ភ្លែតទេ"​ ថេយ៍​ងាកមក​និយាយ​ជាមួយ​ជីមីន​ដែលមេីលទៅទឹកមុខដូចជាឡេឡឺៗ​ ព្រោះ​រាលដង់ចង់ទៅបន្ទប់ទឹក​ថេយ៍​តែងតែ​ឲ្យ​ជីមីន​អ្នកជូនទៅតែឡូវ...មានរឿងអ្វី​?

​   "​ អ្ហឹម..."​ ជីមីន​ញញឹម​ស្រស់​ងក់ក្បាលយល់ព្រម
​          ................

​   "​ មានរឿងអី? "​ ជុងហ្គុក​សួរ​ទៅ​ថេយ៍​ដែលមេីលទៅដូចជា​ប្រញ៉ាប់​ខ្លាំងណាស់អូសគេចេញមកទាំង​តីងណាត់​ទីងណែន​ ឬក៏.....ដេញ? 🚨🤣

​  "​ ថេយ៍​~~"​ យ៉ុនហ្គី​ដែលមិនដឹងជាចេញមកពីណាក៏ហៅឈ្មោះ​ថេយ៍​ស្រាលៗព្រោះខ្លាចអ្នកខាងក្នុងឮ

​      👉🏻ត្រឡប់​ក្រោយ​បន្តិច​

​    នៅពេលដែល​យ៉ុនហ្គី​មកតាមរក​ជីមីន​ដល់​ខុនដូរនោះហេីយមិនឃេីញ​ក៏ស្របពេលដែល​ថេយ៍​មករក​ជីមីន​ដូចគ្នា​បន្ទាប់​ពីចេញពីSky Bar។ ទេីប​យ៉ុនហ្គី​ប្រាប់​រឿងដែល​ជីមីន​ផ្ដាច់ពាក្យនោះឲ្យ​ថេយ៍​ស្ដាប់

​   "​ ថេយ៍​ជួយពូបន្ទិចទៅ​ ពូត្រូការជួប​ជីមីន​"​ យ៉ុនហ្គី​បន្ទាប់​ពីនិយាយរឿងរ៉ាវដែលកេីតឡេីងហេីយក៏អង្វរដល់​ថេយ៍​ឲ្យប្រាប់កន្លែងដែល​ជីមីន​ឧស្សាហ៍​ទៅ

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now