ភាគទី​12•ចង់ប៉ះ​សូកូឡា​🍫

Start from the beginning
                                    

​   { 𝑇𝑎𝑒𝑀𝑖𝑛 𝑆𝑐𝑒𝑛𝑒} 

​     ហ្វឹប~~~សម្លេងចាប់​ហ្វ្រាំង​ម៉ូតូ​ធំ​ដែលមាន​មនុស្ស​ប្រុស​ម្នាក់ជាអ្នកឌុបនឹងមាន​រាងកាយតូច​ថេយ៍យ៉ុង​ជិះពីក្រោយ​មកកន្លែងជួបជុំមួយ​ ដែលមាន​មនុស្ស​ម្នា​ជាច្រើន​ទាំងស្រីទាំងប្រុស​មេីលមិនខុសពួកគេកំពុងតែរងចាំ​ថេយ៍​យ៉ាង​អន្ទះសា​~~កន្លែងនេះជា​ទីលាន​ប្រណាំង​ម៉ូតូ​><

​   "​ លេីកនេះម៉េចក៏យឺតម្ល៉េះ​ "​ បុរសម្នាក់​ចោទសួរ​ថេយ៍​ដែលកំពុង​តែចុះពីលេី​ម៉ូតូ​នោះនិងបាន​បោះកញ្ចប់ធំមួយឲ្យ​ថេយ៍​

​   "​ មានបញ្ហាបន្ទិច​ "​ ថេយ៍​តប​ស្របពេលដែលដៃលេីកចាប់​កញ្ចប់នោះ​ ​គួរតែដឹងផងថា​ ថេយ៍​ជំនាញចាប់ណាស់​របស់​ឆ្ងាយ​ប៉ុណ្ណា​ក៏​ដោយនាយចាប់បានតែទាំងអស់នឹង​។

​     [​ 10​នាទីក្រោយមក]​

​   ថេយ៍​បង្ហាញ​ខ្លួន​ម្ដងទៀតជាមួយនឹង​ការតែងខ្លួនសមជាអ្នក​ប្រណាំង​ម៉ូតូ​ មិនឲ្យ​ខាតពេលព្រោះខ្លួនទៀត​ថេយ៍​ក៏ឡេីងទៅលេី​ម៉ូតូ​ដេីម្បី​ត្រៀមខ្លួន​ប្រកួត..

​   "​ ស៊ូរៗ​ វេីយ​ "​ ជីមីន​លេីកដៃ✌🏻ដាក់​ថេយ៍​ទាំងញញឹម​បិទមាត់មិនជិត​ព្រោះ​គេតែងតែលេីកទឹកចិត្តដល់​ថេយ៍​រាល់ពេល​ប្រកួត​..វាមិនមែនលេីកទីមួយដែល​ថេយ៍​មក​ប្រកួត​នោះទេ​តែវាច្រេីនដងទៅហេីយ

​  "​ អឹមម.."​  ថេយ៍​ងាក់មកងក់ក្បាល​សេីចចុងមាត់បន្ទិចដាក់​ជីមីន​រួចទាញ​មួក​សុវត្ថិភាព​មកពាក់​មុននឹងដៃកំពុងត្រៀម​ម៉ួល​ហ្គែរ​ លឺ​ ង៉ោង​ៗៗ​

​   3 2 1 Start...🏁

​      ថេយ៍​គ្រាន់តែ​លឺ​ ឲ្យ​ចាប់​ផ្ដើម​ក៏ជាន់លេខ​ម៉ួល​ហ្គែរ​ទៅមុខយ៉ាងស្ទុយ​..សម្លេងហ៊ោ​កញ្ជៀវក៏មានឡេីង
ឃេីញថា​មិនដល់​20​នាទីផង​ ម៉ូតូ​លេខ12​ ដែលម្ចាស់វាគឺ​គីម​ ថេយ៍យ៉ុង​ ដល់ខ្សែផ្ដាច់​ព្រ័ត្រ​ទៅហេីយ​

​  "  Woah~~~"​  ពួកគេ​នាំគ្នា​ហ៊ោរឲ្យ​ថេយ៍​

​  "​ ទឹកដៃនៅល្អ​មិនប្ដូរសោះ​ "​ អ្នកកម្លោះដែលចាញ់តែ​ប៉ុន្មាន​នាទី​សោះ​ ក៏មក​សសេីរ​ថេយ៍​ដូចគ្នា។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now