Episode32 : ឬបងចង់ក្លាយជាឃាតករដែរ?

Start from the beginning
                                    

"ឯងមិនយល់ពីការឈឺចាប់!!ឯងជាឃាតករប្រមាថជីវិតមនុស្សដល់ទៅពីរនាក់ដែលមិនបានដឹងអី តែចុងក្រោយឯងបែរជារស់នៅដោយមានសេរីភាព ឯងមិនយល់អារម្មណ៍ដែលរស់នៅក្រោមឈ្មោះថាជាកូនកំព្រាទេ!!!"រាងក្រាស់និយាយហើយក៏ចូលចាប់ក្របួចកអាវបុរសម្នាក់នោះព្រមទាំងដាល់ទៅលើគេមួយដៃហើយមួយដៃទៀតព្រោះតែនាយមិនអាចទប់កំហឹងខ្លួនឯងបានឡើយ ជាង10ឆ្នាំមកនេះវាសមល្មមដែលនាយត្រូវតែបញ្ចប់វាហើយ 

    __________________

  @ភូមិគ្រិះKim

      នៅលើតុពោរពេញដោយអាហារប៉ុន្តែមើលទៅហាក់បីដូចជាសោះកក្រោះឯកាព្រោះតែម្ចាស់ស្នេហារបស់នាយតូចKim Taehyungមិនទាន់ត្រឡប់មកជាហេតុនាំឲ្យនាយតូចអង្គុយសម្លឹងមើលទៅនំដែលខ្លួនបានធ្វើដោយផ្ទាល់ដៃជាលើកដំបូងខុសពីឆ្នាំមុនដែលបានកម្មង់ពីគេមក ប៉ុន្តែវាប្រែទៅជាពេលវេលាដែលមិនល្អក៏ព្រោះតែរាងក្រាស់មិនបានមកឡើយ

"ពេលណាទើបគេត្រឡប់មកវិញទៅ?"Taehyungអង្គុយធ្វើមុខជូរៗទាំងដៃក៏យកទៅបៀកប័រលើនំយកមកញ៉ាំស្ទើរតែរលុបបាត់អក្សរ anniversary 2ឆ្នាំនោះបាត់ទៅហើយព្រោះតែគេឃ្លានក៏ឃ្លានងងុយគេងក៏ងងុយ មិនដឹងថាពេលណាទើបបណ្តូលចិត្តរបស់ខ្លួនត្រឡប់មកវិញនោះទេ 

      រាងតូចនៅអង្គុយសុខៗក៏ក្រឡេកទៅឃើញអង្គរក្សម្នាក់ដើរចូលមកទើបរាងតូចក៏ងើបឈរហើយដើរទៅសួរ

"មានឃើញJungkookដែរទេ?"Taehyungសួរទៅនាយម្នាក់នោះព្រោះដឹងថាមួយរយៈនេះគេដូចជាស្និទ្ធស្នាលជាមួយរាងក្រាស់ខ្លាំងណាស់ 

"គឺ..ចៅហ្វាយ..."

"គេនៅឯណា???"Taehyung

"ចៅហ្វាយគឺ..."

"ខ្ញុំក៏ជាចៅហ្វាយរបស់ឯងដែរ ភ្លេចហើយមែនទេ?ប្រាប់ខ្ញុំមកបងJungនៅឯណា៎??"Taehyung អង្គរក្សនោះដោយឃើញទឹកមុខរាងតូចប្រាកដប្រជាបែបនេះហើយនាយក៏ព្រមប្រាប់ពីទីកន្លែងដែលរាងក្រាស់បានទៅព្រោះគេមិនដឹងឡើយថាJungkookទៅក្នុងបំណងអ្វី

"គឺ......"

     [SKIP]

"អា៎!!!!!ឈឺណាស់"ក្រោយរាងកាយត្រូវរមៀលទៅក្បែររទេះរុញរបស់ខ្លួនហើយបុរសនោះក៏ស្រែកឡើង

"ទៅស្លាប់ទៅ..."រាងក្រាស់ដកកាំភ្លើងមកភ្ជង់ក្បាលគេម្នាក់នោះសារជាថ្មីប៉ុន្តែភ្លាមនោះក៏មានសំឡេងមួយបន្លឺឡើងពីក្រោយគេ

"Jungkook~~~~"

"Tae??អូនមកទីនេះធ្វើអី?"រាងក្រាស់ងាកមកឃើញរាងតូចនាយក៏ជ្រួញចញ្ចើមភ្លាមៗមិនដឹងថាTaeដឹងថានាយនៅទីនេះពីអ្នកណាមកទេ

"Jung-kook បងកំពុងចង់ធ្វើអី??"Taehyung

"សម្លាប់អ្នកដែលសម្លាប់ប៉ាម៉ាក់បង ត្រឡប់ទៅវិញទៅTae ទីនេះមិនសាកសមជាមួយអូនទេ "Jungkook

"អត់ទេ!!Jungkookបងមិនអាចធ្វើបែបនេះបានទេ"Taehyungចូលមកឃាត់រាងក្រាស់

"ហេតុអីមិនអាច?វាជាអ្នកសម្លាប់ប៉ាម៉ាក់បងវាជាឃាតករ!!!"រាងក្រាស់បេះដៃរាងតូចចេញប៉ុន្តែTaeក៏ចូលមកឃាត់នាយម្តងទៀត

"អ្ហឹក..បើគេជាឃាតករហើយបងចង់ក្លាយខ្លួនជាឃាតករដែរមែនទេ?"Taehyungសួរទាំងទឹកភ្នែករលីងរលោង

"ចេញទៅTae!!"ទោះជារាងក្រាស់រុញចេញយ៉ាងណាក៏Taeមិនព្រមចេញទៅណាឡើយ អ្នកទាំងពីរប្រទីងប្រទោងគ្នារហូតដល់សំឡេងមួយបានបន្លឺឡើង

"លែងបងទៅ"

"កុំអីJung!"

    ប៉័ង!!!!!!!!!!!!
________________
To be continued...
Thank you for reading 💗!!
MINNA-មីនណា

My daddy is a criminal♥️💫(ចប់)Where stories live. Discover now