Episode32 : ឬបងចង់ក្លាយជាឃាតករដែរ?

1.5K 167 1
                                    

       តុកតុក!!!!សំឡេងគោះទ្វារនៅក្នុងផ្ទះមួយបានបន្លឺឡើង ហើយអ្នកដែលគោះនោះគឺគ្មានអ្នកណាក្រៅពីJeon Jungkook CEOវ័យក្មេងនេះនោះទេ ពេលនេះនាយបានមកដល់កន្លែងដែលនាយទទួលបានពីអ្នកស៊ើបអង្កេតរបស់ខ្លួនមក 

       គោះយូរហើយនៅមិនមានអ្នកបើកទ្វារទើបរាងក្រាស់ក៏សម្រេចចិត្តចូលទៅខាងក្នុងហើយនាយក៏បានឃើញមនុស្សចាស់ម្នាក់កំពុងតែអង្គុយនៅលើសាឡុងយ៉ាងស្ងៀមស្ងាត់

"ឯងជាអ្នកណា?"រាងចំណាស់សួរដោយទឹកមុខធម្មតាៗមិនញញឹមហើយថែមទាំងមិនបានងាកទៅសម្លឹងមុខJungkookពេលកំពុងសួរថែមទៀត ឯរាងក្រាស់ឮសំណួរនេះហើយនាយក៏សើចហួសចិត្ត

"មិនចាំថាខ្ញុំជាអ្នកណាទេហ្ហេស៎??ចុះមានចាំប៉ាម៉ាក់ក្មេងប្រុសដែលលោកបានបាញ់សម្លាប់ឬអត់???"នាយសួរចំសំណួរចាក់ដោតនាំឲ្យបុរសចំណាស់ដែលបានបាញ់សម្លាប់ប៉ាម៉ាក់រាងក្រាស់ដោយសារការចង់សងសឹកតែច្រឡំនោះក៏បានដឹងភ្លាមថានេះជាក្មេងប្រុសដែលគាត់បានឃើញ

"ទីបំផុតឯងក៏មកពិតមែន..."ពាក្យសម្តីទាំងអស់នេះនាំឲ្យរាងក្រាស់ឆ្ងល់ជាខ្លាំងបុរសម្នាក់នេះមិនបានភ្លេចនាយទេឬ?

"ហេតុអីមិនក្រោកឈរមកនិយាយជាមួយខ្ញុំ??ឯងមិនចង់គោរពខ្ញុំមុននឹងស្លាប់ទេហ្ហេស៎?"រាងក្រាស់និយាយបែបនេះហើយទើបងាកទៅមើលជើងរបស់បុរសម្នាក់នោះទើបនាយក៏ដឹងថាគេពិការមិនអាចបានដើររួចទេ ហើយសូម្បីតែភ្នែកក៏គេមិនអាចមើលច្បាស់ដូចគ្នាវាប្រហែលមកពីកម្មពារដែលគេបានសាងហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាងក្រាស់មិនព្រមលើកលែងជាដាច់ខាតព្រោះតែនាយរង់ចាំវាអស់រយៈពេលជិត20ឆ្នាំមកហើយ  

"សម្លាប់ខ្ញុំមក.."

"មិនគិតថាវាស្រួលពេកទេហ្ហេស៎??ឯងគិតថាគ្រាប់កាំភ្លើងមួយគ្រាប់បាញ់ទម្លុះក្បាលឯងអាចសងការឈឺចាប់ដែលយើងបានឃើញប៉ាម៉ាក់យើងដេកស្លាប់ដោយអណោចអធមហ្ហេស៎???"Jungkookស្រែកសម្លុតស្របពេលនាយហូតកាំភ្លើងចេញមកភ្ជុងទៅលើក្បាលអ្នកម្ខាងទៀត

   ព្រូស!!!!រាងក្រាស់ទាញបុរសម្នាក់នោះឲ្យធ្លាក់ចេញពីលើរទេះជនពិការធ្វើឲ្យគេដួលទៅលើដី

My daddy is a criminal♥️💫(ចប់)Where stories live. Discover now