Episode23:ខ្ញុំដឹងគ្រប់យ៉ាង

1.6K 184 1
                                    

      កន្លងផុតទៅមួយសប្តាហ៍ក្រោយមកថ្ងៃដែលរាងក្រាស់ត្រូវធ្វើដំណើរក៏បានមកដល់ទោះបីជាមិនចង់ទៅយ៉ាងណាក៏ដោយនេះជាបំណងរបស់រាងតូចហើយនាយត្រូវតែទៅមិនចង់នៅឲ្យទើសទាល់ដល់ចិត្តTaehyungឡើយ

"អ្នកប្រុសតូច..រួចរាល់ហើយឬនៅចាស៎?"អ៊ុំស្រីជាអ្នកបម្រើសួរទៅរាងក្រាស់ក្រោយពីគាត់បានរៀបចំឥវាន់ដាក់លើឡានដើម្បីចេញទៅព្រលាន យន្តហោះ

"ខ្ញុំរួចរាល់ហើយ"Jungkookដើរចូលមកនិយាយលាទៅកាន់អ៊ុំស្រីរួចហើយទើបឡើងឡានទៅដោយមានរាងតូចនៅអង្គុយចាំឯខាងក្នុងហើយស្រេច  

"ពូប៊ីនចេញឡានទៅ!"Taehyungប្រាប់ទៅអ្នកបើកឡានប្រចាំការរបស់ខ្លួនរួចហើយទើបចាប់ផ្តើមស្ងៀមស្ងាត់ម្តងទៀត ចិត្តកំពុងតែរារែកចិត្តមួយចង់ឲ្យគេទៅប៉ុន្តែចិត្តមួយទៀតគឺមិនចង់ឲ្យរាងក្រាស់ទៅឡើយ

"អឹមមម..យកមកគ្រប់សព្វអស់ហើយមែនទេ?"Taehyung

"បាទ?"

"ប៉ាបានន័យថាpassportនិងរបស់សំខាន់ៗដែលចាំបាច់នៅពេលធ្វើដំណើរ"Taehyung

"គ្រប់អស់ហើយខ្ញុំនៅខ្វះតែម្យ៉ាងប៉ុណ្ណោះដែលភ្លេចនៅទីនេះ"នាយតបទៅវិញទាំងទឹកមុខស្ងួតមិនញញឹមដូចជាពេលមុនៗឡើយ ពេលវេលាកៀកនឹងឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ទាំងមូលឲ្យនាយញញឹមស្រស់ស្រាយបានយ៉ាងដូចម្តេចទៅ?

"ហ្ហឹមមម.."Taehyungមិនចង់សួរនាំបន្តទៀតព្រោះគេអាចដឹងហើយថារាងក្រាស់ចង់បានន័យថាយ៉ាងមិច ឡានចេះតែបន្តទៅមុខហើយអ្នកដែលនៅខាងក្នុងក៏ស្ងាត់រៀងខ្លួនប៉ុន្តែភ្នែកម្នាក់ៗចេះតែដៀងរកគ្នាហាក់ដូចជានៅមានពាក្យពេចជាច្រើនដែលចង់និយាយទៅកាន់គ្នាទៅវិញទៅមក

     @អាកាសយានដ្ឋាន

"30នាទីទៀត..."Taehyungងាកមកប្រាប់រាងក្រាស់រួចហើយJungkookក៏ងក់ក្បាលព្រោះតែនាយគ្មានពាក្យអ្វីដែលត្រូវនិយាយនោះទេ

"ចង់ញ៉ាំអីសិនឬអត់?ក្នុងនេះក៏មានហាងដែរ"រាងតូចបន្តសួរទៅអ្នកម្ខាងទៀតប៉ុន្តែJungkookមើលទៅដូចជាមិនចង់ហារស្តីអ្វីទាំងអស់

"Jungkook.."

"បាទ?"

"គ្មានអីនោះទេ"នាយតូចញញឹមរួចហើយទើបបន្លប់ងាកមើលទៅកន្លែងផ្សេងវិញទាំងដែលទាំងអស់នេះវាជាលេសដើម្បីសម្រួលទឹកភ្នែកគេកុំឲ្យស្រក់ចុះមកប៉ុណ្ណោះ  

My daddy is a criminal♥️💫(ចប់)Where stories live. Discover now