Episode25:ហួសពេលហើយ

1.7K 180 5
                                    

@ពីរឆ្នាំកន្លងផុតទៅ...

     ទីបំផុតពេលវេលាដែលទន្ទឹងរង់ចាំក៏បានមកដល់Jungkookកំពុងនៅព្រលានយន្តហោះក្នុងទឹកដីប្រទេសកូរ៉េហើយពេលនេះរាងសង្ហារក្នុងឈុតខ្មៅមួយតួខ្លួននឹងមានចំហរឡេវបីគ្រាប់កំពុងចាប់ទាញទូរសព្ទ័មកដើម្បីCallទៅរកអ្នកណាម្នាក់

"ខ្ញុំចាំនៅទីនេះ"ថាចប់នាយក៏ចុចបិទហើយមុននឹងឈររង់ចាំមនុស្សម្នាក់ដែលកំពុងតែមករកនាយ មួយសន្ទុះក្រោយមករាងក្រាស់ក៏បានឃើញដំណើរល្វតល្វន់រួមជាមួយស្នាមញញឹមពីចម្ងាយសម្តៅមករកនាយ ឯJungkookក៏ញញឹមដាក់រាងតូចវិញចម្ងាយកាន់តែឆ្ងាយអ្នកម្ខាងទៀតកាន់តែដើរញាប់ទៅៗដើម្បីឲ្យឆាប់មកដល់រាងក្រាស់ត្រឹមតែដើរមិនអស់ចិត្តTaehyungក៏រត់សម្តៅមករករាងក្រាស់ដោយការនឹករលឹក

"Jungkookie~~~"អ្នកជាប៉ាគេគ្រាន់តែបានមកដល់រាងក្រាស់ភ្លាមក៏ហក់ឡើងអោបJungkookគ្មានខ្វល់ពីក្រសែភ្នែកមនុស្សពេញព្រលានឡើយ ឯJungkookវិញក៏រហ័សយកដៃទ្ររាងតូចព្រមទាំងអោបចង្កេះTaeយ៉ាងណែន

"នឹកខ្ញុំខ្លាំងមែនទេបានជាដល់ថ្នាក់នេះ?"Jungkookសួរខណៈដែលដៃក៏អង្អែលចង្កេះរាងតូចទៅមក

"នឹក!នឹកខ្លាំងណាស់Kookieមានដឹងទេ ប៉ារង់ចាំថ្ងៃនេះយូរណាស់មកហើយ"រាងតូចនៅតែអោបរិតរាងក្រាស់មិនព្រមលែងដដែលទើបJungkookក៏អោនមកផ្អឹបបបូរមាត់នាយជាមួយនឹងថ្ពាល់រាងតូច អាចថាបន្លំថើបក៏ថាបាន 

"Awww!ដាក់ប៉ាចុះបានហើយ"Taehyungយកដៃគោះស្មារាងក្រាស់ឲ្យដាក់គេចុះព្រោះទើបតែចាប់អារម្មណ៍ថាមានមនុស្សច្រើនណាស់នៅទីនេះ

"ប៉ាមែនទេ?ពេលនេះខ្ញុំត្រឡប់មកបំពេញពាក្យសន្យារបស់ខ្ញុំវិញហើយ ប៉ានៅតែមិនទាន់ផ្លាស់ប្តូរទម្លាប់និយាយទៀតមែនទេ?"Jungkook

"ប្-ប្តូរទម្លាប់ហ្ហេ៎ ទម្លាប់អីទៅkookie..ប៉ាអត់ចាំទេ"Taehyungគ្រវីក្បាលទាំងដែលការពិតកំពុងអៀនព្រោះភ្លាមៗរាងក្រាស់ក៏និយាយពីរឿងទាំងអស់នេះ

"ធ្វើជាមិនចាំហ្ហ៎..អញ្ចឹងមិនអីទេ!យប់នេះខ្ញុំនឹងធ្វើឲ្យប៉ាចាំវិញទៅចុះ"Jungkook

"koo តោះទៅផ្ទះយើងវិញ"រាងតូចក្រោយរាងក្រាស់ដាក់ចុះហើយគេក៏សសៀមកកាន់នាយសង្ហារ រាងក្រាស់ឃើញបែបនេះហើយនាយក៏ខិតដៃទៅជិតរាងតូចដើម្បីឲ្យTaeបានកាន់ដៃរបស់នាយពេញៗ ក្រោយបានកាន់ដៃគ្នាហើយពួកគេក៏ញញឹមដាក់គ្នាមុននឹងបណ្តើរគ្នាចេញទៅ  

My daddy is a criminal♥️💫(ចប់)Where stories live. Discover now