Episode11:គេបញ្ច្រកថ្នាំស្អីមកខ្ញុំ?

2K 186 0
                                    

___________

"ហ្ហឹមមម.."Taehyungគ្រហឹមតិចៗព្រោះតែភាពហត់នឿយដែលរាងក្រាស់បានផ្តល់អោយ

"Kookie-"រាងតូចខំស្ទុះងើបឡើងក្រោយឃើញរាងក្រាស់ដើរចូលមកតែJungkookក៏ប្រាប់ឲ្យTaeគេងវិញ

"ចង់ញ៉ាំអី?"Jungkookសួរទៅរាងតូចដែលកំពុងគេងបែរទៅម្ខាងព្រោះតែខ្លួនគេមិនអាចគេងពេញខ្នងបានក៏ព្រោះតែវាពោរពេញទៅដោយស្នាមវាយ

"ញ៉ាំអីក៏បានដែរ.."Taehyungតបទៅកូនប្រុសវិញទាំងញញឹមហាក់ដូចជារឿងដែលបានកើតឡើងមុននេះមិនបានធ្វើឲ្យគេបាក់ស្បាតជាមួយJungkookសោះ រាងក្រាស់ក្រោយពីស្តាប់រួចហើយនាយក៏ដើរចេញទៅវិញទាំងមិនតបទៅរាងតូចមួយម៉ាត់មុននឹងដើរចេញសោះ

"ដាច់ចិត្តខ្លាំងម៉្លេះ~~"Taehyungត្អូញត្អែរនឹងឬកពាររាងក្រាស់ទាំងជើងកំពុងលើកគងខ្នើយអោបដែលមាននៅជិតខ្លួនរង់ចាំដល់ពេលមានកម្លាំងស្រួលបួលហើយនឹងអាលបានចុះទៅតាមរាងក្រាស់

៣០នាទីក្រោយមករាងតូចទីបំផុតក៏បានចុះមកដល់ខាងក្រោមជាមួយនឹងអាវរលុងៗដែលរាងក្រាស់ទើបតែចាប់ដោះគ្រវែងចោលពេលធ្វើរឿងលើគ្រែមុននេះដដែល

"ឈ្ងុយណាស់.."Taehyungចូលមកអោបចង្កេះរាងក្រាស់ពីក្រោយពេលដែលនាយកំពុងឈរធ្វើម្ហូបនាំឲ្យរាងក្រាស់អត់នឹងមិនចម្លែកចិត្តមិនបាន ហេតុអីTaeមិនខ្លាចគេ?បែរជាមកស្និទ្ធស្នាលជាមួយគេថែមទៅវិញ?

"ថយឲ្យឆ្ងាយបន្តិច!!"

"ប៉ាសុំអោបតែបន្តិចទេណា៎"នាយតូចផ្តេកខ្លួនទៅនឹងខ្នងរាងក្រាស់ព្រមទាំងបិទភ្នែករង់ចាំដល់ពេលរាងក្រាស់ធ្វើម្ហូបហើយ

មួយសន្ទុះក្រោយមក

"រួចរាល់ហើយហ្ហ៎~~"រាងតូចសួរពីរបីសំណួរទៅហើយតែJungkookមិនទាន់បានឆ្លើយមួយសំណួរទេព្រោះអ្វីដែលរាងតូចសួរវាមិនគួរឲ្យចាំបាច់ឆ្លើយទាល់តែសោះ

"koo.."Taehyungខំដើរទៅតាមរាងក្រាស់ទាំងជំទើតៗជើងរហូតចេញមកដល់ខាងក្រៅ ដែលជាឆ្នេរហើយក៏មានទោងមួយនៅពីក្រោមដើមដូងក្បែរនោះដែរ

"អង្គុយចុះមក"Jungkookកញ្ឆក់រាងតូចទម្លាក់ឲ្យអង្គុយលើភ្លៅនាយហើយទើបរាងក្រាស់ក៏ចាប់ផ្តើមដួសម្ហូបញាត់មាត់រាងតូចលឿនដូចម៉ាស៊ីនធ្វើឲ្យTaeស្ទើតែហារមាត់ទទួលមិនចង់ទាន់

My daddy is a criminal♥️💫(ចប់)Where stories live. Discover now