Episode30:ដេរឬដោល

1.4K 127 0
                                    


"ប៉ាកូនគ្នាគេនិយាយសុទ្ធតែបងអូនហ្ហ៎?"Jiwooបើកភ្នែកម៉ក់ៗសួរទៅកាន់រាងតូចចំណែកTaeគេក៏រិតតែបានដៃប្រាប់ទៅJiwooថែមទៀត

"គឺប៉ាកូនសម័យថ្មីនោះអី បែបនេះ.."Taeនិយាយពេលកំពុងឡើងទៅជិះពីលើភ្លៅរាងក្រាស់ដោយគ្មានខ្មាស់អៀនអ្វីទេ សង្សារគ្នាទើបតែបានមួយថ្ងៃហ៊ានដល់ថ្នាក់ហ្នឹងទៅហើយ ចុះទម្រាំតែដល់មួយខែមួយឆ្នាំឬក៏ដប់ឆ្នាំតទៅមុខទៀតតើវានឹងក្លាយទៅជាបែបណាវិញទៅ?

"ហេ...ហេម!!"Saehyunពេលដែលដើរត្រឡប់មកវិញឃើញរាងតូចនិងJungkookស្និទ្ធស្នាលគ្នាខ្លាំងបែបនេះក៏ធ្វើជាក្អកក្រហេមព្រោះចង់ឲ្យអ្នកទាំងពីរបំបែកគ្នាតែTaehyungបែរជាយកដៃតោង.ករាងក្រាស់ថែមទៅវិញ

"មានរឿងអីហ្ហ៎លោកពូ?"Taehyungធ្វើជាមិនដឹងរឿងអីហើយក៏តាំងហើបមាត់ទៅសួរអ្នកដែលក្អកក្រហេមអម្បាញ់មិញ

"នេះពួកឯងទាំងពីរជាអ្វីនិងគ្នាឲ្យប្រាកដ?"Saehyunសួរស្របពេលទម្លាក់គូទអង្គុយចុះ

"គឺ.."

"ជាសង្សារនឹងគ្នា មានបញ្ហាអីដែរហ្ហេស៎?"រាងតូចរវល់តែរដាក់រដុបទើបJungkookក៏សម្រេចចិត្តប្រាប់នាយមិនខ្វល់នោះទេត្រឹមតែបានរាងតូចយល់ព្រមទទួលខ្លួនធ្វើជាសង្សារហើយគ្មានអ្វីដែលធំជាងនេះទៀតឡើយ

"Ohh!ទីបំផុតព្រមបញ្ចេញហើយឬ?"Saehyun

"បានន័យថាយ៉ាងម៉េចទៅលោកពូ?"Taehyung

"ពួកឯងមានចិត្តលើគ្នាយូរហើយបើបានស្រឡាញ់គ្នាបែបនេះក៏វាល្អដែរ"Saehyun

"ដឹងតាំងពីពេលណា????"Jungkookជ្រួញចញ្ចើមនាយម្នាក់នេះជាគ្រូទាយមែនទេទើបបានជាមកដឹងរឿងសម្ងាត់របស់នាយនិងTaeបែបនេះ

"ក៏នៅឯកោះនោះពេលដែល.."Saehyunរកនិយាយបន្តទៀតប៉ុន្តែនាយក៏ឈប់វិញរួចទើបងាកមករកJiwooដែលកំពុងអង្គុយស្ងៀមនេះ

"យ៉ាងម៉េចហើយ ដៃអូនបាត់ឈឺឬនៅ?"នាយសួរស្របពេលយកកែវទឹកដោះគោមកបញ្ចុកJiwoo

"បាត់យូរហើយ..បាត់ឈឺតាំងពីពេលបងទៅចាក់ទឹកដោះគោឲ្យអូនណ៎"Jiwoo

"បើចឹងល្អហើយនឹងមិនត្រូវទៅពេទ្យដើម្បីព្យាបាលទេ"Saehyun

"ស្លាប់ហើយ..ប្រពន្ធពូរលៀកក្លាញ់ប៉ុណ្នឹងទៅពេទ្យព្យាបាលហ្ហេ៎?"Taehyungស្លរឈាមគ្រាន់តែឮពាក្យរបស់Saehyunរួចហើយ ដូចជាថ្នមហួសហេតុពេកទេដឹង តែនិយាយថាហួសហេតុក៏វាមិនត្រូវទេ អាចថាមកពីគេចង់បានបែបនេះដូចគ្នាក៏ថាបាន

My daddy is a criminal♥️💫(ចប់)Waar verhalen tot leven komen. Ontdek het nu