Episode24:មិនយូរទេ

1.4K 164 0
                                    

_______________

   ដំណើរដើរញាប់ឆ្មេរសម្តៅទៅរកបន្ទប់ដាក់សៀវភៅមើលទៅទឹកមុខក៏មិនសូវជាសមប្រកបប៉ុន្មានដែរ 

    តុកៗៗៗៗ!!!!បាតដៃតូចខ្លីៗលើកឡើងគោះទ្វារសឹងតែបាក់ប៉ុន្តែសំឡេងដែលឆ្លើយតបអនុញ្ញាតឲ្យបើកទ្វារនោះគឺត្រជាក់ស្រេបធម្មតាៗដូចជាគ្មានរឿងអ្វីកើតឡើងយ៉ាងចឹង

  ក្រាក!!!!

"Good Morning ប៊េប៊ី!"នាយសង្ហារSaehyunនិយាយឡើងទាំងទឹកមុខញញឹមស្រស់បស់ខុសដាច់ពីអ្នកម្ខាងទៀតដែលធ្វើមុខដូចប៉ាម៉ាក់ចែកទ្រព្យឲ្យមិនស្មើ

"ធ្វើមុខអីចឹង..មិនគួរឲ្យស្រឡាញ់ដូចwoonie របស់daddyសោះ"Saehyunដាក់កាសែតចុះហើយក៏លើកកែវកាហ្វេមកក្រេបសន្សឹមៗ  

"មិនបាច់មកសម្តីផ្អែមដាក់ទេ!!!បងក្បត់អូន អ្ហឹក បងមានស្រីថ្មី!!"Jiwooស្រែកយំមិនសុខចិត្តក្រោយដាក់ចិត្តប្រគល់ខ្លួនប្រាណឲ្យប្រុសចាស់មិនទាន់បានប៉ុន្មានដងផងក៏ចាប់បានថាគេមានស្រីផ្សេងនៅពីក្រោយខ្លួន 

"បងគិតថាអូនត្រជាក់ចិត្តសិនទៅ"Saehyunហាក់គ្មានប្រតិកម្មអ្វីទាំងអស់ជាមួយនឹងពាក្យសម្តីរបស់រាងតូច

"ឲ្យអូនត្រជាក់ចិត្តយ៉ាងម៉េច?Saehyunបងចង់បានមនុស្សប៉ុន្មាននាក់ទៀតបើបងមានអូនហើយ?"នាយល្អិតដំឡើងសំឡេងដាក់ទើបរាងក្រាស់ក្រោកឈរឡើងហើយដើរមកជិតJiwooមុននឹងទាញទូរសព្ទ័ពីដៃនាយល្អិតយកមកមើលព្រោះឃើញJiwooកំពុងតែក្តាប់ទូរសព្ទ័យ៉ាងណែន ក្រោយពីបើកមើលឃើញរូបភាពដែលនាយបណ្តើរគ្នាជាមួយនឹងស្រីម្នាក់នោះរួចហើយSaehyunក៏បោះទូរសព្ទ័ទុកនៅលើតុ

"យ៉ាងម៉េច!ឃើញហើយមែនទេ?ឬមួយវាច្បាស់ពេកដល់ថ្នាក់បងរកពាក្យតបមិនឃើញ"នាយតូចស្រែកខ្លាំងៗដាក់Saehyun

"បងគ្រាន់តែយកនាងមកកំដរធម្មតាប៉ុណ្ណោះ មិនដូចអូនទេ"Saehyun

"កំដរហ្ហេ៎??ចុះបើមានខ្ញុំតែម្នាក់បងស្លាប់មែនទេ ហ៊ឹស!!សងកម្លោះខ្ញុំវិញមក អ្ហឹកអ្ហឹក ខ្ញុំមិនត្រូវការប្រុសចាស់ទៀតទេ បងសាវាណាស់ អ្ហឹក"

"បងសុំទោស..ធានាគ្មានលើកទីពីរទេមកជិតបងមក"នាយហៅរាងតូចឲ្យមកជិតខ្លួនប៉ុន្តែJiwooមិនព្រមមកជិតទើបនាយក៏ដើរទៅជិតនាយតូចនោះដោយខ្លួនឯង

My daddy is a criminal♥️💫(ចប់)Where stories live. Discover now