Episode16:ស្រវឹងស្រាឬស្រវឹងប៉ា?

1.9K 218 2
                                    

     Jungkookបានមកដល់កន្លែងដែលរាងតូចនិងSaehyunកំពុងនៅជាមួយគ្នាប៉ុន្តែTaeនិងSaehyunគឺរៀបចំទៅកន្លែងផ្សេងមួយទៀតបាត់ទៅហើយ

  [ចំណតឡាន]

"jungkook~~"រាងតូចរៀងភាំងបន្តិចក្រោយឃើញវត្តមានកូនប្រុសខ្លួននៅទីនេះ

"ហេតុអីមកទីនេះ?ក្រែងកូនរវល់រៀនមិនចឹងហ្ហេ៎?"Taehyungសួរទាំងប្រឡេះដៃចេញពីSaehyunដើម្បីកុំឲ្យរាងក្រាស់សម្លឹងមើលខ្លាំងពេក 

"បើប៉ានៅជាមួយគេបែបនេះខ្ញុំមានអារម្មណ៍រៀនម៉ោពីណាទៅ?"នាយតបទៅវិញទាំងចងចញ្ចើមនឹងឬកពារTaehyungជាពិសេសគឺនៅពេលដែលរាងតូចយល់ព្រមឲ្យSaehyunកាន់ដៃបែបនេះ

"Koo~~~ក្រែងពួកយើងនិយាយគ្នារួចហើយតើ មិនចឹង?"Taehyung

"JungKOOK!ហេតុអីតាមស្អិតជាមួយលោកប៉ាបែបនេះ?នេះមានអ្វីលើសពីប៉ាឬអត់នៀក?"Saehyunជ្រែងហោប៉ាវសួរទៅចៅប្រុសដោយទឹកមុខមិនសូវជាពេញចិត្តប៉ុន្មាននោះទេ

    រាងក្រាស់ដោយឃើញSaehyunដូចជាចេះដឹងលូកមាត់បែបនេះគេក៏ងាកទៅសួរដោយចាប់ដៃរាងតូច

"ឆ្លើយតែមួយម៉ាត់មកថាប៉ាទៅជាមួយខ្ញុំគឺគេម្នាក់នោះ?"Jungkook

"Kookie...ប៉ា-"នាយតូចបញ្ចេញទឹកមុខហាក់មិនដាច់អាល័យប៉ុន្តែចុងក្រោយTaehyungក៏ចេះដៃរាងក្រាស់ចេញព្រោះតែគេគឺជ្រើសយកការត្រឡប់ទៅវិញជាមួយSaehyun វាមើលទៅហាក់បីដូចជារឿងងាយស្រួលស្រាលៗប៉ុន្តែវាក៏អាចធ្វើឲ្យរាងក្រាស់Jungkookខ្ទិចខ្ទំបេះដូងជាលើកទៅមួយព្រោះតែការប្រកែករបស់លោកប៉ាខ្លួន

".........."

"ត្រឡប់ទៅសាលាវិញចុះណា៎!"TaehyungថារួចទើបឡើងឡានចេញទៅជាមួយSaehyunទុកឲ្យរាងក្រាស់ដែលមានត្រឹមម៉ូតូដែលរាងតូចជាអ្នកទិញឲ្យឈរនៅមួយកន្លែងនិយាយអីមិនចេញបានត្រឹមតែខកចិត្ត នាយអាចយកខ្លួនប្រាណរបស់រាងតូចបានប៉ុន្តែប្រហែលមិនមែនជាបេះដូងនោះទេ 

   Jungkookឈរសម្លឹងមើលឡានរបស់Saehyunចេញទៅដោយមានរាងតូចទៅជាមួយនោះទាំងក្តៅចិត្តព្រោះតែនាយមិនអាចធ្វើអ្វីបាននោះទេ

"ពុទ្ធោអើយ!!!យើងត្រូវចាញ់គេបែបហ្នឹងហ្ហេស??ហេតុអីទៅតាមវា??"នាយនិយាយស្តីកប់ៗមាត់ដល់Saehyunដែលមានឋានៈជាតារបស់ខ្លួន រាងក្រាស់ទាត់កង់ម៉ូតូខ្លួនឯងទាំងកំហឹងមុននឹងជិះចេញទៅ ធានាថានាយនឹងមិនត្រឡប់ទៅផ្ទះវិញទេនៅយប់នេះ

My daddy is a criminal♥️💫(ចប់)Where stories live. Discover now