Episode21:ឈឺខ្លាំងណាស់មែនទេ?

1.6K 151 0
                                    


"ត្រឡប់ទៅផ្ទះវិញហើយកុំធ្វើរឿងទាំងអស់នេះទៀត គ្មានអ្នកណាគេសរសើរទេ"Taehyungថារួចហើយក៏ដើរចេញទៅសូម្បីតែChelyeonក៏គេមិននិយាយជាមួយដែរ ក្រោយរាងតូចចេញទៅផុតសភាពនៅក្នុងហាងក៏ស្ងាត់ភ្ញៀវទាំងអស់នាំគ្នានៅតាមតុរៀងខ្លួនវិញ

"បានហើយ..ត្រឡប់ទៅផ្ទះតាមប៉ាទៅ!"Chelyeonនិយាយបានតែប៉ុណ្នឹងនាងក៏ដើរចេញទាំងហួសចិត្តជាមួយរាងតូចដែលហ៊ានធ្វើដាក់រាងក្រាស់ខ្លាំងបែបនេះ

   Jungkookមិនមានអ្វីត្រូវធ្វើបន្តធ្វើទៀតគេក៏ងើបឡើងទាំងអាម៉ាសមុខមុននឹងដើរចាកចេញទៅប៉ុន្តែមិនមែនត្រឡប់ទៅផ្ទះវិញនោះទេ នៅតាមផ្លូវមេឃចេះតែងងឹតទៅមិនយូរមិនឆាប់ភ្លៀងក៏ចាប់ផ្តើមធ្លាក់ចុះមក ហាក់បីដូចកំពុងសើចចម្អកឲ្យបេះដូងដែលខ្ទិចខ្ទំមួយ នាយកម្លោះដើរនៅក្រោមតំណក់ភ្លៀងខ្លួនប្រាណទទឹកជោគប៉ុន្តែផ្ទៃមុខលាយឡំជាមួយទឹកភ្នែក

"អ្ហឹកអ្ហឹក..ឯងយំធ្វើស្អី??យំដល់ស្លាប់ទៀតក៏វានៅតែគ្មានរឿងអីកើតឡើងដែរ"នាយស្រែកប្រណាំងជាមួយទឹកភ្លៀងស្រែកដើម្បីឲ្យអស់ភាពឈឺចាប់ដែលមាននៅក្នុងខ្លួន

"ហ្ហើយយយ!!ឯងមកស្រែកអីនៅត្រង់នេះហ្ហាស៎?"Jinsukទទូលឆ័ត្រដើរមករករាងក្រាស់ដែលនាយមកMartជិតនេះគាប់ជូនក៏ងាឃើញស្គាល់ថាជារាងក្រាស់

"មិនបាច់ខ្វល់ពីមនុស្សដូចជាយើងទេ"នាយគ្រលាស់ដៃJinsukចេញហើយក៏បម្រុងដើរទៅមុខទៀតប៉ុន្តែអ្នកម្ខាងទៀតក៏ទាញដៃគេមកវិញ

"នេះគាត់បដិសេធជាមួយឯងមែនទេ?ទើបបានជាឯងក្លាយទៅជាបែបនេះអាJung??"Jinsukនៅបន្តសួរអ្នកម្ខាងទៀត

"វាសមហើយដែលគេបដិសេធមនុស្សដូចជាយើងនោះ ហ្ហឹស!!យើងគ្មានស្អីល្អឲ្យគាត់មកទទួលក្តីស្រឡាញ់ពីយើងទេ"រាងក្រាស់

"ឯងមិនទាន់ក្លាយជាប៉ាគេឯងមិនយល់ទេ!!ជូនកាលអាចមកពីគាត់មិនចង់ឲ្យឯងខូចអនាគតក៏ថាបាន!"Jinsuk

"ខូចអនាគតហ្ហេស៎??ហ៊ឹស មិនមែនមកពីគាត់ជិតយកប្រពន្ធទេដឹង!!គេមិនស្រឡាញ់យើងព្រោះតែគេមានអ្នកផ្សេង អ្ហឹកអាsuk!!ឯងមិនមែនយើងឯងមិនយល់ទេ យើងជាកូនកំព្រាថ្លើមធំណាស់ហ៊ានទៅស្រឡាញ់គេ"រាងក្រាស់ស្រែកខ្លាំងៗដាក់មិត្តរបស់ខ្លួន

My daddy is a criminal♥️💫(ចប់)Where stories live. Discover now