Episode19:មិនធ្លាប់ទេ!

1.7K 192 2
                                    


"ឆ្អែតហើយនៅ?"នាយកម្លោះសួរទៅអ្នកម្ខាងទៀតដែលកំពុងអង្គុយជាមួយស្ករគ្រាប់មួយកំប៉ុងធំជាប់ខ្លួន

"គ្រួសារលោកញ៉ាំស្ករគ្រាប់ឆ្អែតមែនទេ?"jiwooសួរទាំងទឹកមុខភ្ញាក់ផ្អើលនឹងសំណួររបស់អ្នកម្ខាងទៀត ចំណែកឯSaehyunក៏គាំងរកពាក្យនិយាយមិនចេញនាយជាអ្នកទិញឲ្យគេញ៉ាំហើយនេះឬជាអ្វីដែលនាយទទួលបានមកវិញនោះ? 

"ប្រយត្ន័សម្តីឯងបន្តិចទៅ ព្រោះយើងមិនមែនក្មេងទេអាល្អិត"Saehyun

"ហីយ៉ា!!កុំមកចង់បោកនោះ មុខលោកនេះមិនស្រួលទើបតែចូល20អីទេ បងខ្ញុំពីរបីឆ្នាំកុំមកចង់ឲ្យខ្ញុំហៅបង វាយឲ្យស្លាប់ក៏មិនហៅដែរ"សម្តីប៉ប៉ាច់ប៉ប៉ោចរបស់Jiwooនាំឲ្យអ្នកកម្លោះងាកមកសម្លឹងមុខគេជាមួយនឹងទឹកមុខភ្ញាក់ផ្អើលព្រោះតែសម្តីអាល្អិតនេះនិយាយគ្មានបាត់មួយម៉ាត់

"នេះភ្លេចហើយហ្ហេស?ថាឯងមិនទាន់រួចខ្លួនទេដែលមកលួចកាបូបយើង"Saehyunជ្រែងហោប៉ាវសួរទៅអ្នកដែលកំពុងអង្គុយJiwooឮបែបនេះហើយគេក៏ស្កុបឈប់បៀមស្ករគ្រាប់ហើយក៏ងើយមកមើលមុខរាងក្រាស់

"ប្រាប់ហើយថាខ្ញុំលួចលេង កុំចាប់ខ្ញុំទៅប៉ុស្តិ៍ប៉ូលិសអីណា៎"Jiwooទម្លាក់ស្ករគ្រាប់ចេញមុននឹងនិយាយអង្វរអ្នកម្ខាងទៀត 

"ឯងឈ្មោះអី?"Saehyun

"Lee jiwoo"

"ផ្ទះនៅឯណា?"

"លោកសួរធ្វើអី?"នាយល្អិតងើបឈរឡើងក្រោយឮសំណួរសួរពីផ្ទះខ្លួន

"ផ្ទះនៅឯណា?"ក្រោយក្មេងល្អិតនេះមិនព្រមឆ្លើយតបជាមួយខ្លួនហើយSaehyunក៏សួរឡើងម្តងទៀត

"គឺ..នៅជាមួយមីងខ្ញុំ គ្មានផ្ទះទេ"Jiwooនិយាយហើយក៏បម្រុងនឹងកាន់កំប៉ុងស្ករគ្រាប់ដើរចេញទៅតែអ្នកកម្លោះក៏ចាប់ទាញគេមកវិញ

"ខ្ញុំមិនទាន់ឲ្យឯងទៅណាទេ"Saehyunនិយាយហើយក៏ចាប់អូសដៃJiwooឡើងឡានទៅជាមួយខ្លួនដើម្បីមើលឲ្យផ្ទាល់នឹងភ្នែកថាគេនៅជាមួយមីងរបស់គេពិតមែនចៀសវៀងនាយត្រូវជាប់ឈ្មោះជាមនុស្សល្ងង់ដោះលែងចោរទៅងាយៗប៉ុន្តែចិត្តមួយទៀតវាដូចជាមិនមែនបែបហ្នឹងនោះទេ 

My daddy is a criminal♥️💫(ចប់)Donde viven las historias. Descúbrelo ahora