Episode31:ព្រោះតែប្តីរវល់

1.5K 171 0
                                    

    រាងក្រាស់អង្គុយដេរបណ្តើរនឹកឃើញដល់សម្តីរាងតូចបណ្តើរឬមួយTaehyungកំពុងតែខឹងនាយហើយ?តែវាមានត្រង់ណាគួរឲ្យខឹងទៅបើនាយមិនបានធ្វើអីឲ្យទាស់ចិត្តរាងតូចផងនោះ

"ហ៊ើយយយ..."Taehyungគេងរសាប់រសល់ដកដង្ហើមធំរមៀលទៅលិចរមៀលទៅកើតពេញទាំងលើពូកព្រោះតែនៅមិនសុខគេងក៏មិនលក់បក់ក៏មិនរហើយ ភ្នែកក៏ចេះតែដៀងទៅរករាងក្រាស់មើលថានាយឈប់ដេរហើយនៅប៉ុន្តែJungkookគឺនៅដេរថែមទាំងមិនបានខ្វល់ថាគេគេងមិនលក់ទៀតផង 

"ហ៊ឹមមមម...."នាយតូចរមៀលខ្លួនម្តងទៀតចរិតឬកពារសមតែឲ្យរាងក្រាស់ហៅអូនមិនខុសនោះទេ ទោះជាTaeខំដកដង្ហើមធំប៉ុណ្ណាក៏រាងក្រាស់នៅស្ងៀមមិនមានប្រតិកម្មអ្វីទាំងអស់នាំឲ្យអ្នកដែលត្រូវគេព្រងើយដាក់នេះសឹងតែយំប្រកាច់ននៀលដីទៅហើយប៉ុន្តែចាំថាខ្លួនជាប៉ាគេមិនគួរបញ្ចេញចរិតទាំងអស់ហ្នឹងមកឲ្យអ្នកដែលមានអាយុទាបជាងខ្លួនឃើញទេ 

"មិនខ្វល់ក៏អត់ទៅ អ្ហឹក!!"Taehyungរអ៊ូតិចៗម្នាក់ឯងរួចហើយទើបឡើងមកគេងស្រួលបួលវិញហើយមុននឹងទាញភួយមកដណ្តប់បានមួយសន្ទុះក្រោយមកគេក៏គេងលក់ទៅពិតមែន គេងទាំងខឹងអន់ចិត្តជាមួយរាងក្រាស់ដែលមិនមកអើពើជាមួយខ្លួន

      ងាកមករាងក្រាស់ក្រោយដឹងថារាងតូចគេងលក់ហើយនាយក៏ដើរមកលើពូកវិញដោយអង្គុយសម្លឹងមុខអ្នកដែលគេងលក់នោះយ៉ាងយូរ ផ្ទៃមុខដែលសម៉ត់រលោងគ្មានមុន គ្មានស្នាម បបូរមាត់ផ្កាឈូកស្រាលរួមជាមួយនិងរោមភ្នែកវែងងរនោះធ្វើឲ្យទម្រង់មុខមួយនេះល្អឥតខ្ចោះឥតមានកន្លែងណាមួយទាស់ខុសឡើយ ហើយនេះក៏ជាហេតុផលនាំឲ្យរាងក្រាស់អង្គុយសម្លឹងរហូតនាយមិនអាចហាមឃាត់ចិត្តខ្លួនឯងមិនឲ្យអោនទៅផ្តិតបបូរមាត់លើថ្ពាល់Taehyungបាន ។ ក្រោយពីថើបហើយនាយសង្ហារក៏ទាញភួយមកដណ្តប់ឲ្យរាងតូចឲ្យជិតខ្លួនដោយមិនភ្លេចឡើងមកគេងអោបរាងតូចជាមុនសិនទេ....

      [២ឆ្នាំក្រោយមក]

"zuiko zuiki!មករកAppaលឿនឡើង Appaទិញសម្លៀកបំពាក់អរៗមកឲ្យកូនច្រើនណាស់ណា៎"Jiwooស្រែកហៅឈ្មោះកូនប្រុសទាំងពីររបស់ខ្លួនដែលទើបនឹងចេះដើរតេសតាសនិងនិយាយបានពីរបីម៉ាត់ 

My daddy is a criminal♥️💫(ចប់)Where stories live. Discover now