Episode18:សាករសជាតិផ្លែប៉េស

1.9K 194 2
                                    

_____________

   ដំណើរជះរាងសង្ហារបោះពួយយ៉ាងលឿនសម្តៅទៅខាងក្នុងដោយបំណងចង់ជួបបណ្តូលចិត្តរបស់ខ្លួន Saehyunដើរសម្តៅទៅបន្ទប់ទទួលភ្ញៀវប៉ុន្តែនាយបែរជាមិនបានឃើញអ្នកណាទៅវិញក្រៅពីអ្នកបម្រើឆ្វេងស្តាំ

"Taehyungមិនទាន់ចុះមកទៀតហ្ហេ៎?"Saehyunសួរដោយទឹកមុខងឿងឆ្ងល់ចញ្ចើមជ្រួញសឹងតែមួយពាន់ផ្នត់ព្រោះឲ្យតែពេលនាយមកលើកណាក៏មិនដែលបានឃើញរាងតូចឲ្យបានសមដូចបំណងដែរ

"ចាស៎ អ្នកប្រុសTaeទៅគេងនៅឯCondoកាលពីយប់មិញនេះលោក"ក្រោយដឹងដំណឹងនេះហើយSaehyunក៏ដើរចេញទៅវិញព្រោះបំណងរបស់នាយគឺចង់មកជួបតែរាងតូចម្នាក់ប៉ុណ្ណោះ បើមកមិនឃើញTaeហើយនាយក៏គ្មានកិច្ចការអ្វីត្រូវឲ្យនៅបន្តទៀតដែរ

   [នៅតាមផ្លូវ]

"អស់ប៉ុន្មាន?"នាយសង្ហារទាញកាបូបដៃមកបើកបម្រុងនឹងយកកាតស្របពេលដែលសួរទៅកាន់អ្នកលក់ ព្រោះតែSaehyunនាយចង់ឆ្លៀតចូលទិញរបស់ខ្លះ

"គឺអស់..."អ្នកគិតលុយមិនទាន់បាននិយាយផងពេលនោះក៏ស្រាប់តែមានមនុស្សម្នាក់រាងតូចល្អិតក្នុងសម្លៀកបំពាក់ខ្មៅមួយឈុត ក្នុងមាត់បៀមស្ករគ្រាប់ដូចកូនក្មេងប៉ុន្តែពេលនេះគេក៏បានមកឆក់យកកាបូបពីដៃSaehyunហើយមុននឹងរត់ចេញទៅយ៉ាងលឿន 

"នែ៎!!អាល្អិតយកកាបូបខ្ញុំទៅណា???"Saehyunប្រញ៉ាប់រត់ទៅតាមចោរជំទង់ម្នាក់នោះដោយសារតែនៅក្នុងកាបូបនាយមានសុទ្ធតែជារបស់សំខាន់ទាំងអស់មិនអាចឲ្យបាត់បាននោះទេ

"ឈប់ភ្លាម!!កុំចង់រត់គេចឲ្យសោះ"Saehyunរត់តាមមកដល់ផ្លូវស្ងាត់មួយព្រោះតែនាយល្អិតនោះក៏ឈប់រត់ដូចគ្នាគេមិនអាចរត់តទៅមុខទៀតបានទេ

"ប្រគល់កាបូបឲ្យមកយើងវិញ.."Saehyunទើបតែរត់បានប៉ុណ្នឹងនាយមិនសូវជាហត់ដូចចោរតូចនោះប៉ុន្មានទេទើបដើរទៅយកកាបូបពីដៃក្មេងប្រុសម្នាក់នោះវិញព្រមទាំងចាប់បើកមួកគេឡើង

"មុខមាត់ស្អាតប៉ុណ្នឹងដែរ ហេតុអីមកធ្វើចោរហ្ហាស៎??ទៅប៉ុស្តិ៍ប៉ូលិសជាមួយយើង"Saehyunទាញដៃនាយតូចនោះដើរចេញទៅដើម្បីទៅប៉ុស្តិ៍ប៉ូលិស

My daddy is a criminal♥️💫(ចប់)Where stories live. Discover now