Episode28:ដុសធ្មេញឲ្យស្រួលទៅ

1.7K 176 1
                                    

[At the Morning]

     ព្រះអាទិត្យរះចាំងចូលមកតាមរយៈបង្អួចកញ្ចក់ដែលមានបាំងបិទដោយវាំងននពណ៌សបើយើងក្រឡេកទៅមើលនៅលើគ្រែនោះគឺប្រាកដជាបានឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតមិនមានអ្នកណាម្នាក់ទាន់ភ្ញាក់ដោយសារកម្តៅព្រះអាទិត្យឡើយ

"ហ៊ឹមមម.."Taehyungត្រូវភ្ញាក់ឡើងដោយសារការcallរបស់លេខទូរសព្ទ័មួយខ្សែទើបគេក៏ងើបឡើងមុននឹងទាញទូរសព្ទ័មកនិយាយ 

"អាឡូ ពូមានការអីមែនទេ?"រាងតូចសួរតាមធម្មតាព្រោះតែគេនិងSaehyunពេលនេះគឺគ្មានរឿងអីជាមួយគ្នាទៀតទេ

(Taeហ្ហា៎ ស្តាប់ឲ្យច្បាស់ណា៎ពូមានដំណឹងល្អចង់ប្រាប់ទៅឯង)Saehyun

"រឿងអ្វីទៅ..?"

"អូននិយាយជាមួយអ្នកណាគេន-"Jungkookងើបឡើងបម្រុងនឹងសួរតែរាងតូចក៏យកដៃខ្ទប់មាត់រាងក្រាស់មិនឲ្យនិយាយព្រោះតែខ្លាចអ្នកម្ខាងទៀតបានឮ

(សំឡេងអ្នកណា?Taeកំពុងនៅជាមួយអ្នកណា?)Saehyun

"អ៎ៗ!គឺគ្មានទេ មានរឿងអីពូនិយាយមកណា៎ ខ្ញុំប្រញ៉ាប់ទៅងូតទឹក"TaehyungនិយាយបែបនេះហើយទើបSaehyunក៏ចាប់ផ្តើមរៀបរាប់

(ពូនិងJiwooត្រូវជាអីនឹងគ្នាមានដឹងទេ?)Saehyun

"Awww!!ក្រែងពូគោចាស់ស៊ីស្មៅខ្ចីមិនចឹង ធ្លាប់ប្រាប់ខ្ញុំម្តងហើយឥឡូវមកសួរទៀតធ្វើអី?"TaehyungនិយាយចំណែកJungkookស្តាប់មើលទៅទំនងដូចជាគួរឲ្យចង់ស្តាប់បែបនេះនាយក៏អោនមកជិតរាងតូចដើម្បីស្តាប់អ្នកម្ខាងទៀតនិយាយទាំងមិនទាន់ដឹងថារាងតូចនិយាយជាមួយអ្នកណា 

(ហើយJiwooនិងពូស្គាល់គ្នាយូរហើយត្រូវទេ?)Saehyun

"ហូយ!នេះពូមានរឿងចង់ប្រាប់ខ្ញុំឬក៏មកសួរពីខ្ញុំវិញ?"Taehyung

(អឺ..គឺពូជិតក្លាយជាប៉ាគេហើយ~~Babyពូមានbabyហើយណា៎Tae ថែមទាំងភ្លោះទៀតផង)Saehyunនិយាយទាំងរដាក់រដុបព្រោះតែរំភើបខ្លាំងពេក 

"ហ៊ើយយយ??ពិតមែនហ្ហេស៎លោកពូ?ជាកូនស្រីឬក៏ប្រុសទៅ?"Taehyungគ្រាន់តែឮក៏សប្បាយអរជំនួសម្ចាស់សាមីខ្លួនគេដែរ

(មិនទាន់ដឹងនៅឡើយទេ....)

My daddy is a criminal♥️💫(ចប់)Where stories live. Discover now