Episode25:ហួសពេលហើយ

Start from the beginning
                                    

   [នៅតាមផ្លូវ]  

"យប់នេះពួកយើងdateជាមួយគ្នាទៅ"Jungkookកាន់ដៃរាងតូចខណៈដែលនាយកំពុងបញ្ជាចង្កូតឡានហើយវាក៏ជាលើកដំបូងដែលអាចធ្វើឲ្យនាយមានអារម្មណ៍ថាខ្លួនសាកសមជាមួយរាងតូច

"d-dateហ្ហ៎?"Taehyungសួរបកទៅវិញ

"បាទ..ប៉ាយល់ព្រមឬអត់?"

"អឹមម~~~ក៏បានដែរ"រាងតូចញញឹមងក់ក្បាលទាំងអៀន លេងមកសុំឆៅៗបែបនេះគេមានអារម្មណ៍ថារាងក្រាស់មកលើកនេះពិតជាផ្លាស់ប្តូរខ្លាំងណាស់

    មិនយូរប៉ុន្មានពួកគេក៏បានត្រឡប់មកដល់ផ្ទះវិញJungkookនិងរាងតូចក៏នាំគ្នារៀបចំខ្លួនដើម្បីត្រៀមទៅណាត់ជួបជាមួយគ្នាជាផ្លូវការលើកដំបូង

    [Time skip]

   ពេលរាត្រីឈានចូលមកដល់នៅតាមផ្លូវពោរពេញទៅដោយភ្លើងចម្រុះអាគារនៅសងខាងមានតែភ្លើងបំភ្លឺគ្រប់ទិសទី Kooktaeកំពុងនៅក្នុងសួនកម្សាន្ត

"ហេតុអីយប់នេះមនុស្សច្រើនខ្លាំងម៉្លេះ"Taehyungលើកដៃអោបខ្លួនឯងព្រោះតែមានអារម្មណ៍ថារងាធម្មតាគេខានដើរក្រៅពេលយប់បែបនេះយូរមកហើយ 

"រងាមែនទេ?"Jungkookសួរខណៈដែលនាយក៏ដោះអាវក្រៅមកដណ្តប់ឲ្យរាងតូច

"Koo~~មើលនោះទៅ"Taehyungចង្អុលទៅកន្លែងក្មេងៗកំពុងផ្តុំគ្នានៅកន្លែងអ្នកលក់ទឹកពពុះសាប៊ូមើលទៅរាងតូចក៏ចង់លេងវាដែរតែមិនហ៊ានហើបមាត់សុំរាងក្រាស់

"ចង់លេងមែនទេ?"រាងក្រាស់សួរតែមិនចាំឲ្យរាងតូចឆ្លើយតបមកវិញឡើយនាយក៏ដឹកដៃរាងតូចទៅកន្លែងរទេះលក់នោះ 

"អូ៎!លោកត្រូវការអ្វីដែរ?"អ្នកលក់សួរក្រោយរាងក្រាស់និងTaeដើរចូលមកតំណាលគ្នា

"ឲ្យវាមកខ្ញុំមួយដបមក!"

"បាទ"អ្នកលក់ហុចដបពពុះសាប៊ូនោះឲ្យទៅរាងក្រាស់ហើយទើបJungkookក៏ហូតលុយទៅឲ្យអ្នកលក់ម្នាក់នោះធ្វើឲ្យរាងតូចក៏ឆ្ងល់

"កូនបានលុយមកពីណាJungkook?"Taehyungសួរដោយងឿងឆ្ងល់

"ប៉ាមិនដឹងទេហ្ហេស៎ កាលនៅឯtokyoខ្ញុំក៏ឆ្លៀតធ្វើការបន្ថែមបែបនេះហើយទើបខ្ញុំមានលុយនៅក្នុងខ្លួនខ្លះហើយពីរឆ្នាំមកនេះ ប៉ាមិនបាច់បារម្ភទេត្រឹមតែមួយយប់នេះខ្ញុំអាចចេញឲ្យប៉ាបានគ្រប់យ៉ាង"Jungkook

My daddy is a criminal♥️💫(ចប់)Where stories live. Discover now