Episode23:ខ្ញុំដឹងគ្រប់យ៉ាង

Start from the beginning
                                    

     ចំណាយពេលនៅជាមួយគ្នាយ៉ាងស្ងាត់ស្ងៀមមិនយូរប៉ុន្មានក៏ដល់ពេលដែលរាងក្រាស់ទៅចាកចេញទៅហើយ

"ខ្ញុំទៅហើយ...សង្ឃឹមថាប៉ានឹងសប្បាយចិត្ត"Jungkookនិយាយទៅកាន់រាងតូចមុននឹងដើរចូលទៅប៉ុន្តែបន្តិចក្រោយមកនាយស្រាប់តែងាកមកវិញជាមួយនឹងទឹកមុខមិនដាច់អាល័យរួចហើយក៏បានឃើញថារាងតូចកំពុងយំកំឡុងពេលដែលសម្លឹងមកកាន់នាយ

"ប៉ា?"រាងក្រាស់ដើរត្រឡប់មកវិញក្នុងបំណងចង់មកលួងលោមរាងតូចនិងដើម្បីចង់ដឹងហេតុផលដែលTaehyungយំ

"អ្ហឹកអ្ហឹក~~"រាងក្រាស់លើកដៃទៅអង្អែលថ្ពាល់រាងតូចទាំងសងខាងមុននឹងជូតសម្អាតទឹកភ្នែកឲ្យរាងតូចចេញ

"ប៉ាយំធ្វើអី?មិនពេញចិត្តឲ្យខ្ញុំទៅមែនទេ?"រាងក្រាស់សួរប៉ុន្តគ្មានបានការឆ្លើយតបត្រឡប់មកវិញទេព្រោះរាងតូចគិតតែពីយំហើយនិងយំប៉ុណ្ណោះ  

"អ្ហឹកJungkook"នាយតូចលូកដៃទៅអោបចង្កេះរាងក្រាស់មុននឹងជ្រប់មុខនឹងស្មាររបស់នាយប៉ុន្តែគេមិនហ៊ានហារស្តីឃាត់មិនឲ្យរាងក្រាស់ទៅឡើយ

"ខ្ញុំនឹងឆាប់ត្រឡប់មកវិញ តែពីរឆ្នាំប៉ុណ្ណោះ"នាយអោបតបទៅរាងតូចវិញហើយក៏អោបយ៉ាងណែនអោបដូចជាមិនចង់ឲ្យTaehyungឃ្លាតឆ្ងាយទៅណាពីនាយឡើយប៉ុន្តែពេលវេលាជើងហោះហើរក៏កាន់តែកៀកទៅហើយ

"ប៉ាកុំយំអីបើមិនចង់ឲ្យខ្ញុំពិបាកសម្រេចចិត្ត"នាយប្រាប់ទៅកាន់រាងតូចហើយក៏អោបរាងតូចយ៉ាងណែនមុននឹងប្រលែងចេញពីការអោបវិញ

"តែពីរឆ្នាំប៉ុណ្ណោះ អ្ហឹកអ្ហឹក.."Taehyungយំពេបមាត់ដូចកូនក្មេងក្រោយបានរាងក្រាស់អោបរួចហើយ

"មែនហើយតែពីរឆ្នាំប៉ុណ្ណោះ"Jungkookនិយាយបណ្តើរវែកសក់ចេញពីមុខរាងតូចបណ្តើរម្រាមដៃរបស់នាយក៏លើកទៅជូតទឹកភ្នែកឲ្យរាងតូចទឹកមុខដូចជាចង់អោនទៅថើបរាងតូចណាស់ប៉ុន្តែនាយមិនហ៊ាននោះទេបានត្រឹមតែជូតទឹកភ្នែកឲ្យរាងតូចនិងអង្អែលថ្ពាល់រួចហើយមុននឹងដាច់ចិត្តចាកចេញទៅ

"Jungkook~~~~"រាងតូចស្រែកហៅអ្នកម្ខាងទៀតទើបរាងក្រាស់ក៏ងាកមករាដៃមកកាន់រាងតូចហើយនេះក៏ជាពេលវេលាចុងក្រោយហើយដែលពួកគេបានឃើញគ្នា

My daddy is a criminal♥️💫(ចប់)Where stories live. Discover now