Episode21:ឈឺខ្លាំងណាស់មែនទេ?

Start from the beginning
                                    

"មកពីចរិតឯងនៅខ្ចីបែបនេះហើយទើបប៉ាឯងមិនព្រមទទួលយកឯងនោះអាJung!!"Jinsuk

"មិនចាំបាច់មកចម្អកយើងទេ យើងនឹងទៅរៀននៅឯបរទេស នឹងមិនចាំបាច់ជួបមុខអ្នកណាទាំងអស់"ប្រាប់Jinsukរួចហើយរាងក្រាស់ក៏ដើរចេញទៅចំណែកអ្នកម្ខាងទៀតក៏មិនដឹងថាត្រូវតាមទៅទៀតធ្វើអីដែរមានតែបណ្តោយឲ្យJungkookធ្វើតាមអ្វីដែលគេចង់សិនចុះ 

    _______________

     រាងក្រាស់ដើរហាលភ្លៀងរហូតមកដល់ផ្ទះប៉ុន្តែនាយមិនបានចូលទៅខាងក្នុងឡើយ សំឡេងដែលរាងតូចស្តីថាឲ្យនាយនៅចំពោះមុខអ្នកដទៃនោះវាលេចឮឡើងពេញត្រចៀកគេ

"អ្ហឹក កូនកំព្រា?យើងជាកូនកំព្រាគ្មានតម្លៃអីឲ្យគេមកស្រឡាញ់ទេ ឈប់ថោកតទៅទៀតទៅ អ្ហឹកអ្ហឹក"លើកទីមួយដែលនាយស្រក់ទឹកភ្នែកហើយអ្នកដែលធ្វើឲ្យគេស្រក់ទឹកភ្នែកជាលើកដំបូងនោះគឺជាមនុស្សដែលគេស្រឡាញ់ខ្លាំងបំផុត ស្រឡាញ់ខ្លាំងតាំងពីតូចមកស្រឡាញ់តាំងពីពេលដែលខ្លួនឯងមិនទាន់យល់ថាអ្វីទៅដែលជាក្តីស្រឡាញ់ប៉ុន្តែពេលនេះគ្រប់យ៉ាងវាផ្ទុយស្រឡាស ត្រូវគេម្នាក់នោះបំផ្លាញទំនុកចិត្តទាំងស្រុង

     មេឃភ្លៀងខ្លាំងដូចគេចាក់ទឹកចំណែកឯរាងក្រាស់ក៏នៅមិនព្រមចូលទៅខាងក្នុងផ្ទះ Taehyungក៏អាចមើលឃើញតាមបង្អួចកញ្ចក់ពីខាងលើមកទាំងក្នុងចិត្តក៏ចង់ចុះមកហៅរាងក្រាស់ឲ្យចូលទៅខាងក្នុង

"បើខ្ញុំចុះទៅហៅគេ..គេច្បាស់ជាមិនដាច់ចិត្តទៅចោលខ្ញុំនោះទេ"Taehyungនិយាយតិចៗហើយស្របពេលនោះJungkookក៏ងាកមកឃើញទើបរាងតូចធ្វើជាទាញវាំងននបាំងជិតហាក់ដូចជាមិនចង់ឃើញមុខរាងក្រាស់

    ងាកមកមើលរាងក្រាស់ដែលនៅខាងក្រោមវិញក្រោយឃើញរាងតូចនៅតែព្រងើយកន្តើយនឹងខ្លួនបែបនេះទៀតនាយក៏សុខចិត្តនៅអង្គុយហាលទឹកភ្លៀងនៅខាងក្រៅមិនចូលទៅខាងក្នុងរហូតដល់មេឃចាប់ផ្តើមងងឹតហើយភ្លៀងក៏នៅតែបន្តធ្លាក់ចុះមកឥតឈប់ឈរ

   [បន្ទប់ទទួលភ្ញៀវ]

"ឯណាJungkookie?នៅមិនទាន់ចូលមកខាងក្នុងទៀតមែនទេ?"Taehyungសួរទៅអ្នកបម្រើហើយគេក៏តបមកវិញ

My daddy is a criminal♥️💫(ចប់)Where stories live. Discover now