Episode16:ស្រវឹងស្រាឬស្រវឹងប៉ា?

Börja om från början
                                    

     ______________

   ម៉ោង6រសៀល__

"ឯងប្រាកដហើយហ្ហេស៎ថាមកគេងជាមួយយើងនោះ?"Jinsukសួរទៅកាន់អ្នកដែលកំពុងឈរចងមុខឃៅ

"ក៏បែបហ្នឹងហើយ!យើងមិនត្រឡប់ទៅផ្ទះទេ"Jungkook

"ហើយចុះ ឯងមិនខ្លាចប៉ាឯងប៉ារម្ភទេឬ??"Jinsukសួរបន្តខណៈដែលនាយកាន់ស្រាពីដបមកឈរនៅក្បែររាងក្រាស់ដែលកំពុងឈរនៅសំយ៉ាបខាងក្រៅបន្ទប់ 

"ហ៊ឹស!!បារម្ភហ្ហេស៎?រឿងអីគេត្រូវបារម្ភពីយើងបើគេជិតរៀបការទៅហើយនោះ"Jungkookនិយាយទាំងសើចហួសចិត្តនឹងសំណួរមួយនេះ

"គេ យ៉ាងម៉េច??នេះTaehyungជាប៉ាឯងណា៎អាJung!!ឬមួយឯងមានរឿងអីជាមួយគាត់?"Jinsukហុចដបស្រាទៅឲ្យJungkookមុននឹងសួរបន្ត

"វាគ្មានស្អីទេ!!"

"ឬមួយឯងស្រឡាញ់ប៉ាឯង?ឆ្លើយប្រាប់យើងឲ្យត្រង់មកវ៉ើយ យ៉ាងណាៗក៏មិនមែនជាប៉ាបង្កើតបើស្រឡាញ់មែនក៏មិនខុសដែរ យើងនៅខាងឯងជានិច្ច"Jinsuk

"ទេ!!ចុះបើពេលនេះកំពុងមានអ្នកមកប្រជែងយើងវិញនោះ?"Jungkookតបបែបនេះធ្វើឲ្យនាយម្ខាងទៀតចាប់អារម្មណ៍ដឹងថារាងក្រាស់ចង់សម្តៅលើអ្នកណាហើយ

"តាឯងហ្នឹងហ្ហេស៎?"Jinsuk

"មិនមែនតាយើងទេ គេមើលទៅក៏មិនចាស់ជាងប៉ាយើងប៉ុន្មានដែរ"រាងក្រាស់តបហើយមុននឹងលើកស្រាមកអកព្រោះតែនាយមិនចាំបាច់បើកម៉ូតូទៅផ្ទះវិញទៀតនោះទេ 

"ហើយចុះទំនាក់ទំនងឯងជាមួយនិងប៉ាTaehyungឯងវិញនោះ?"Jinsukសួរបន្តនាយមិនទាន់បានផឹកនោះទេ

"មិនបាច់ខ្វល់ទេ"

"អាJung!!!ឯងប្រើសម្តីបែបហ្នឹងមិនបានទេវ៉ើយ ព្រោះឯងជាកូនណា៎"Jinsukព្យាយាមនិយាយយ៉ាងណាក៏អ្នកម្ខាងទៀតមិនខ្វល់ រាងក្រាស់ដើរចេញពីJinsukហើយក៏មកអង្គុយនៅសាឡុងក្នុងបន្ទប់ទាំងដៃនៅកាន់ដបស្រា

   [SKIP]

     ម៉ោង8យប់__

"Taeចង់ទៅណា?"Saehyunសួរព្រោះឃើញរាងតូចមិនបានផ្លាស់សម្លៀកបំពាក់គេងបែរជាផ្លាស់សម្លៀកបំពាក់សម្រាប់ចេញទៅក្រៅទៅវិញ 

"ខ្ញុំទៅរកJungkook ពូអាចត្រឡប់ទៅផ្ទះវិញបានហើយខ្ញុំគ្មានពេលទៀតទេ"រាងតូចទាញកាបូបចេញទៅយ៉ាងប្រញ៉ាប់ប្រញ៉ាលព្រោះJungkookថ្មើនេះទៅហើយមិនទាន់ឃើញត្រឡប់មកវិញទៀត

My daddy is a criminal♥️💫(ចប់)Där berättelser lever. Upptäck nu