Episode12:សំណព្វចិត្តខ្ញុំនៅឯណា?

Start from the beginning
                                    

"រងាណាស់..."គេអង្គុយអោបដៃខ្លួនឯងផ្អែកខ្នងនឹងផ្ទាំងថ្មក្បែរនោះទោះបីជាវាធំល្មមក៏ដោយតែនៅតែមិនអាចបិទបាំងរាងកាយកម្លោះមាឌតូចឲ្យគេចផុតពីទឹកភ្លៀងបាន

Jungkookក៏មិនទាន់បានគេងលក់ដែរគេកំពុងឈរសម្លឹងមើលTaehyungដែលកំពុងគេងហាលទឹកភ្លៀងទាំងរងាញ័រពេញខ្លួន បបូរមាត់ស្វាយល្អូក ទឹកសមុទ្រដោយសារទឹកភ្លៀងវាចាប់ផ្តើមឡើងបន្តិចម្តងៗរហូតស្ទើរតែដល់កន្លែងរាងតូចហើយ រាងក្រាស់ឃើញបែបនេះនាយក៏សម្រេចចិត្តចេញទៅក្រៅដើម្បីបីTaeចូលមកខាងក្នុងវិញព្រោះវាពិបាកភ្នែកមើលណាស់

"ទៅខាងក្នុង!"និយាយតែបីម៉ាត់នេះហើយJungkookក៏បីរាងតូចចូលទៅក្នុងដោយTaeមិនអាចមានកម្លាំងសូម្បីតែតបតឆ្លើយឆ្លងជាមួយរាងក្រាស់

[បន្ទប់]

"ចចេសរឹងរូសខ្លាំងណាស់"នាយស្តីឲ្យអ្នកជាប៉ាទាំងដៃកំពុងដោះសម្លៀកបំពាក់រាងតូចចេញដើម្បីផ្លាស់ថ្មីឲ្យ ទាំងបំពង់.កក៏កំពុងលេបទឹកមាត់ក្អឿកៗដោយភាពស្រស់ស្អាតរបស់Taehyungតែនាយត្រូវតែសង្កត់ចិត្តឲ្យធ្ងន់ដើម្បីអាចហាមឃាត់អារម្មណ៍ខ្លួនឯងបាន

"កុំស្រាតអី..."រាងតូចត្បៀតជើងមិនចង់ឲ្យអ្នកដែលឈរផ្លាស់ខោឲ្យគេតែJungkookមិននិយាយច្រើនក៏ចាប់ទាញខោរាងតូចទម្លាក់នឹងផ្លាស់ថ្មីឲ្យខណៈដែលTaeមិនអាចធ្វើអីបានព្រោះខ្លួនក៏កំពុងតែខ្សោះថែមទាំងទ្រោមទៀត

"មិនចាំបាច់ខ្លាច! ខ្ញុំនឹងមិនធ្វើអីប៉ានោះទេ"Jungkookថាហើយនាយក៏ដើរចេញពីបន្ទប់ព្រោះចង់ឲ្យTaeគេងតែម្នាក់ឯងដោយមានអារម្មណ៍ថាសុវត្ថិភាពឯនាយសុខចិត្តគេងនៅសាឡុងខាងក្រៅតែពេលរៀបចេញទៅ ទៅហើយរាងតូចក៏ចាប់កាន់ដៃនាយបំណងចង់ឲ្យរាងក្រាស់គេងជាមួយគេព្រោះតែមេឃគឺនៅភ្លៀងខ្លាំងណាស់រាងតូចមិនអាចគេងលក់ដោយគ្មានអ្វីមកអោបបានទេ

"កុំទៅអី.."ដោយពាក្យសម្តីប៉ុន្មានម៉ាត់របស់រាងតូចJungkookក៏ព្រមនៅគេងជាមួយTaehyung

"????"នាយសង្ហារចងចញ្ចើមក្រោយលោកប៉ាតូចត្រសុលខ្លួនចូលមកអោបនាយទាំងដែលមិញនេះTaeគឺព្យាយាមគេចពីនាយ វាយ៉ាងម៉េចឲ្យប្រាកដទៅ?

My daddy is a criminal♥️💫(ចប់)Where stories live. Discover now