Episode11:គេបញ្ច្រកថ្នាំស្អីមកខ្ញុំ?

Start from the beginning
                                    

"អ្ហឹមម Koo~~ឈ-ឈប់សិនបានទេ"នាយតូចអង្វរទាំងមាត់កំពុងទំពារលេបៗព្រោះខ្លាចរាងក្រាស់យកមកញាត់គេបន្ថែមទៀត

"ឯណាពាក្យថាស្តាប់បង្គាប់?ធ្វើតាម ប៉ាភ្លេចហើយមែនទេ?"Jungkook

"តែ.."

ព្រូស!!!រាងតូចមិនទាន់នឹងបានឆ្លើយស្រួលបួលផងJungkookក៏រុញគេឲ្យដួលទៅលើខ្សាច់ព្រមជាមួយអាហារដែលនៅសេសសល់បោះទៅក្បែររាងតូចដែរ

"ឈឺណា៎~~"Taehyungស្រែកថ្ងួចថ្ងូរត្អូញដាក់រាងក្រាស់ប៉ុន្តែJungkookមិនបានខ្វល់ជាមួយនឹងរាងតូចឡើយនាយក៏ដើរចេញទៅធ្វើព្រងើយប្រៀបដូចនាយនឹងរាងតូចមិនមែនជាអ្វីនឹងគ្នា

ក្រោយរាងក្រាស់ចេញទៅផុតហើយTaehyungក៏ព្យាយាមក្រោកខ្លួនឯង ប៉ុន្តែគេមិនបានទៅតាមរាងក្រាស់ទេគឺដើរសម្តៅទៅចុះទៅក្នុងទឹកបំណងនឹងហែលគេចចេញពីទីនេះ ទាំងដឹងហើយថាគេមិនចេះហែលទឹកនោះទេ

"ខ្ញុំគ្រាន់តែចង់ចេញពីទីនេះ.."Taehyungចេះតែដើរទៅខាងមុខហើយទឹកក៏ចេះតែជ្រៅទៅៗរហូតដល់ត្រឹមចង្កេះគេហើយរាងតូចក៏ចាប់ផ្តើមរុញរាព្រោះតែព្រះអាទិត្យបានលិចហើយមេឃក៏កាន់តែងងឹតថែមទៀត

SKIP

ចំណែកឯរាងក្រាស់Jungkookវិញនាយកំពុងតែរៀបចំបន្ទប់សម្រាប់លេងហ្គេមសប្បាយៗជាមួយរាងតូចនៅក្នុងយប់នេះតែពេលដែលចាប់អារម្មណ៍ទើបដឹងថារាងតូចមិនបានមកតាមនាយទេ ទើបJungkookក៏សម្រេចចិត្តចេញទៅតាមរក

"Tae!!ទៅណាបាត់ហើយ??កុំគិតចង់រត់គេចឲ្យសោះ"Jungkookតាមសម្លឹងមើលរាងតូចគ្រប់ទិសបែរជាមិនឃើញរហូតដល់នាយងាកទៅមើលក្នុងទឹកគឺឃើញTaeកំពុងតែព្យាយាមដើរទៅតាមមុខជ្រៅរហូតដល់លិចទ្រូងគេបាត់ទៅហើយ

"Kim Taehyung!!គិតថារត់គេចពីខ្ញុំបានមែនទេ??"រាងក្រាស់គ្រាន់តែបានឃើញរាងតូចហើយគេក៏ប្រញ៉ាប់ទៅតាមរាងតូចនៅក្នុងទឹកនោះ

"អ្ហឹក~~គេមកតាមខ្ញុំហើយ"Taehyungចេះតែដើរទៅមុខឯរលកធំៗក៏ចេះតែពាំនាំទឹកមកបុកគេស្ទើរតែលិចបាត់ខ្លួនម្តងៗទៅហើយ រាងតូចឈរនៅមួយកន្លែងព្រោះតែទៅមុខគេមិនចេះហែលទឹកបើបកទៅក្រោយវិញវាហាក់ដូចជាយកខ្លួនគេទៅឲ្យJungkookហែកជាជំរៀកៗយ៉ាងអញ្ចឹង

My daddy is a criminal♥️💫(ចប់)Where stories live. Discover now