ភាគទី ៦៣ : ហួងហែងប្តី ಥ‿ಥ !!!

Start from the beginning
                                    

             // SKIP !!! //

នៅក្នុងមន្ទីរពេទ្យល្បីមួយប្រចាំប្រទេសកូរ៉េផ្នែកសម្ភពគូស្វាមីភរិយាមួយគូកំពុងតែបណ្តើរគ្នាទៅបន្ទប់ផ្នែកអេកូដែលបានកក់លេខរៀងទុករួច ។ នៅតាមផ្លូវដើរទៅរកបន្ទប់អេកូនោះរាងស្តើងចាប់អារម្មណ៍នឹងក្រសែរភ្នែករបស់ស្វាមីជាខ្លាំងក៏ព្រោះតែស្វាមីចេះតែងាកស្តាំងាកឆ្វេង បូញមាត់រហូតឥតឈប់ គិលាណុបដ្ឋាយិកាស្លៀកពាក់ឯកសណ្តានសំពត់ត្រឹមជង្គង់រៀងរ៉ូវដងខ្លួនស្រស់ស្អាតណាស់ស្អាតជាងរាងឡាដាដាច់នៅពេលនេះ ឡាដាសង្ស័យថាជុងហ្គុកកំពុងតែលួចគឹតអីមិនល្អទើបនាងលូកដៃទៅក្តិចគូទរបស់គេ

     " អូយយ៎ ថីបានក្តិចគូទបង ? "
     " ភ្នែកមើលស្អីភ្នែក ប្រពន្ធនៅទីនេះហើយភ្នែកមើលទៅណា "
     " មានឯណា ? " មាត់និយាយថាគ្មានតែភ្នែកមើលអត់ឈប់ឃើញគិលាណុបដ្ឋាយិកាអូសរទេះដាក់ថ្នាំកាត់មុខក៏តាមមើលដែល

     " អា'ហ្គុក !!! " ឡាដាពាក់មុខយក្ស
     " ហៃយ៉ាមានរបស់ល្អអោយមើលបងក៏មើលទៅមានទៅខុសទាស់ឯណា ? បងមានបានទៅបេះបោចគេឯណា ? " ចាប់បានហើយនៅសម្តីឡូយទៀតមើលអត់បានប៉ះក៏ដោយអោយតែប្រពន្ធនៅឈរនៅនឹងមុខគ្មានសិទ្ធមើលអ្នកណាឡើងក្រៅពីប្រពន្ធ ។ ឡាដាឆក់កាបូបរបស់នាងដែលជុងហ្គុកកំពុងតែកាន់នាងយកមកកាន់ហើយក៏រួតវាឡើងទាញកូនកន្សែងបង់ក៎របស់នាងចេញមក ..!!!

     " អោនមក "
     " ស្អីគេ ? អូនធ្វើអី ? "
     " អោយលឿន " ឡាដាបើកភ្នែកធំៗដាក់ជុងហ្គុក ជុងហ្គុកក៏ចាញ់អំណាចនាងដែលគេព្រមអោនអោយទាបតាមនាង ! ឡាដាគឺយកកន្សែងបង់ក៎នោះយកទៅចងបិទភ្នែកជុងហ្គុកនោះអី ប្តីនាងកំហូចណាស់កន្លែងសំបូរពេទ្យស្អាតៗអញ្ចឹងទាល់តែធ្វើបែបនេះ

     " ធ្វើចឹងបងមើលកូនយ៉ាងមិចឃើញប្រពន្ធសម្លាញ់ "
     " មិនបាច់មើលទេចាំថតអោយមើល ដើរទៅមុខទៀតដល់ឥឡូវហើយ " ឡាដានិយាយរួចជុងហ្គុកក៏លើកដៃរាវរកផ្លូវឡាដាចាប់ដៃរបស់ជុងហ្គុកហើយក៏អូសដើរទៅរកបន្ទប់ដែលនាងត្រូវចូលទៅអេកូ កុំចង់លលេងជាមួយអូនដាតែច្រឡើមលទ្ធផលគឺដូចពេលនេះអញ្ចឹងប្តីក៏ដោយតែរញ៉េរញ៉ៃភ្នែកក្រឡាប់ចាក់គឺគ្មានទុកមុខអោយទេ ។

        // 1 ម៉ោងបានកន្លងផុតទៅ //

ពេលដែលចេញមកវិញនាងក៏ញញឹមញញែមដៃកាន់រូបថតកូននៅក្នុងពោះមិនសូវជាឃើញរូបរាងប៉ុន្មានតែសម្រាប់ម្តាយប៉ុណ្ណឹងគឺអរហួសហើយ កូនដំបូងរបស់នាងនេះគឺពិសេសខ្លាំងណាស់មិនមេនមកតែមួយនោះទេគឺមកពីរតែម្តង កូនភ្លោះរបស់នាងមានសុខភាពល្អលូតលាស់ប្រក្រដីតាមតារ៉ាងរបស់គ្រូពេទ្យទៀត ។ ជុងហ្គុកឃើញថាប្រពន្ធស្ងាត់គេក៏ស្រាយក្រណាត់ចងភ្នែកចេញ

     " មើសអោយបងមើលម្តង " ជុងហ្គុកឆក់រូបថតពីដៃឡាដា
     " អត់មាយាទ " ឡាដារអ៊ូង៉ូវៗ
     " អាមាសអាពេជ្រកូនប៉ា " ជុងហ្គុកញញឹមបិទមាត់មិនជិត
     " កូៗហា៎ " ឡាដាហៅជុងហ្គុកដោយសម្លេងផ្អែមនាងថែមទាំងតោងដើមដៃរបស់គេជាប់ស្អិតទៀត ព្រះអើយ6ខែជាងហើយទើបតែបានលឺឡាដាហៅជុងហ្គុកដោយសម្លេងផ្អែមម្តងទេនេះ

     " អូយយ ផ្អែមម្លេះ?ផ្អែមឡើងស្រៀវដល់ពង "
     " កូៗអូនចុកជើងបីអូនបន្តិចមក " ឡាដាធ្វើមុខកំសត់ ពូកែណាស់អាខាងលេងទឹកមុខធ្វើបាបប្តីរាល់ថ្ងៃអត់ចេះធុញពាក់មុខយក្សដាក់រហូតដល់ពេលចង់អោយប្តីបីធ្វើភ្នែកកំសត់ឡើងដូចកូនឆ្មាឃ្លានមឹម

     " កាម៉ាប់ជិត100គីឡូហើយចង់អោយប្តីបីទៀត "
     " អូនចុកជើង " ឡាដាធ្វើចរិកឡើងដូចកូនក្មេងគួរអោយស្រលាញ់
     " ងាប់ហើយអញ !!! ទម្រាំដល់ឡានលិចអាច*ល្មម " ជុងហ្គុកមុខឡើងស្មើរគីឡូគេឥឡូវចាញ់គីឡូប្រពន្ធទេហើយទម្រាំតែបីដល់ឡានទៀតដាច់ខ្យល់ងាប់ហើយ ಥ‿ಥ ?!?

     " អាប្តីឆ្កួតប្រពន្ធចុកជើង "
     " អូខេៗៗ " ជុងហ្គុកក៏លើកបីឡាដាធ្ងន់ល្មមដែលតែអាចទៅរួច រាងស្តើងញញឹមបិទមាត់មិនជិតផ្លូវទៅវិញដើម្បីកុំអោយប្តីមើលស្រីមានតែអោយប្តីបី ប្រពន្ធល្មមៗអីទៅមិនរួចនឹងស្រីដាទេរយលានល្បិចរយលានគំនិត ។ ជុងហ្គុកខ្នាញ់ណាស់ដឹងថានាងក្រឡុកដែលតែក៏ចេះតែព្រមតាមនាងធ្វើមិចបើប្រពន្ធយើងអ្នករើសហើយយើងស្រលាញ់ខ្លាំងដែលនោះ >< !!!

===============================
វិចសម្ពាយដើររកទៅបើថារកបានប្តីដូចជុងហ្គុក 😭

✨ឆេមីន♡

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now