ព្រឹកថ្ងៃថ្មី !
ទាំងអ្នកបម្រើពីរអ្នកទាំងលោកម្ចាស់មីនត្រាហើយនឹងម័រហ្គេនសុទ្ធតែឈរសម្លឹងមើលជុងហ្គុកដេកមុខបន្ទប់ទាំងអស់សំណើច ។ លោកម្ចាស់មីនត្រាឃើញបែបនោះក៏សប្បាយចិត្តខ្លាំងលទ្ធផលប៉ុណ្ណឹងមិនស្មើរដែលគេសំដែងល្ខោនពិតប្រាកដបោកឡាដាអោយឈឺចាប់ផងគាត់លែងចង់ពាក់ព័ន្ធរឿងកូនៗហើយជុងហ្គុកនេះទុកអោយឡាដាជាអ្នកសម្រេចទៅចុះព្រោះឡាដាមិនអោយគេរួចខ្លួនស្រាប់ហើយ
" អេ៎ ដេកស្រួលណាស់ណ៎ " ឃើញគេបើកភ្នែកទើបម័រហ្គេននិយាយ ជុងហ្គុកស្ទុះងើបអង្គុយទាំងមុខអៀនៗបន្ទប់មានមិនដេកបែរជាមកដេកយាមមុខបន្ទប់ប្រពន្ធសភាពអ្នកប្រុសនៃត្រកូលចននៅពេលនេះគួរអោយអស់សំណើចខ្លាំងណាស់ ។
" ត្រជាក់ល្អណាស់ ក្រោកហើយឡើងស្រស់ស្រាយ " ជុងហ្គុក
" អញ្ចឹងយប់នេះឯងទៅដេកលើស្មៅក្នុងសួនច្បារម្តងទៅ "
" កាន់តែត្រជាក់ជាងនេះទៀត " លោកម្ចាស់មីនត្រា
" អោយតែលោកប៉ាក្មេកគឹតថាពេញចិត្តខ្ញុំយល់ព្រម " អីក៏ដោយអោយតែប៉ាក្មេកពេញចិត្តប្រពន្ធសម្លាញ់ត្រូវរ៉ូវចិត្តវិញគឺជុងហ្គុកស្ម័គ្រព្រមទាំងអស់ព្រោះពេលនេះអ្នកកាន់សន្លឹកបៀរធំមានតែលោកម្ចាស់មីនត្រាហើយនឹងឡាដាទេបើធ្វើអោយលោកម្ចាស់មីនត្រាចិត្តទន់ឈប់ស្អប់គេអាចជាមានឱកាសធំជាងមុនហើយ ។
" ចង់បានកូនស្រីយើងធ្វើអោយត្រឹមត្រូវបន្តិចទៅ "
" បើយឿតយ៉ាវយើងលើកកូនអោយគេហើយ " លោកម្ចាស់មីនត្រានិយាយរួចក៏ដើរចេញទៅបាត់ទុកអោយជុងហ្គុកនៅឆ្ងល់ម្នាក់ឯង ត្រឹមត្រូវនឹងយ៉ាងមិចវិញទៅ ? ដូចជាមិនសូវយល់ទាល់តែសោះ
" លោកពូ ? បែបណាវិញទៅ ? "
" អើយអាលោកប្រុសអើយមិចក៏ល្ងង់ខ្លាំងម្លេះ ? "
" ប្រុងអោយឡាដាបែបនឹងរហូតមេន ? ទាន់ពោះឡាដាមិនទាន់ខ្ទាតធំធ្វើអោយត្រូវតាមប្រពៃណីបន្តិចទៅខ្លាចក្រែងឡាដាបញ្ឈប់គំនិតឈប់ខឹងឈប់ស្អប់ឯងខ្លះ យ៉ាប់មេនធ្វើមើលតែកូនស្រីគេវត្ថុគ្មានជីវិតហើយចង់បានក៏យក " ម័រហ្គេនរអ៊ូង៉ូវៗក៏ព្រោះតែជុងហ្គុកនឹងពិបាកពិតមេនគ្រាន់តែចូលដណ្តឹងកូនស្រីគេអោយត្រឹមត្រូវសោះក៏មិនយល់ ជុងហ្គុកលឺបែបនោះក៏ស្ទុះងើបភ្លាមគេរងចាំឱកាសនេះយូហើយតើ តែមិនហ៊ានធ្វើព្រោះខ្លាចលោកម្ចាស់មីនត្រាមិនព្រមទទួលតែពេលនេះគាត់បើកភ្លើងខៀវហើយគេច្បាស់ជាធ្វើវាអោយហើយក្នុងថ្ងៃនេះ ។
![ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]](https://img.wattpad.com/cover/278964573-64-k293723.jpg)