ភាគទី ២៧ : ក្តីសុខជាមួយទុក្ខកង្វល់

1.1K 41 0
                                        

1អាទិត្យក្រោយមក !

រយះពេលមួយអាទិត្យពេញដែលពួកគេបានរស់នៅជាមួយគ្នាគឺពោរពេញទៅដោយសេចក្តីសុខយ៉ាងខ្លាំង ពួកគេបានរៀនស្វែងយល់ពីជម្រៅចិត្តរវាងគ្នាហើយនឹងគ្នាហើយក៏ចែករំលែករឿងរ៉ាវផ្សេងៗដែលទាក់ទងនៅជីវិតម្តងម្នាក់ៗ មកដល់ត្រឹមថ្ងៃនេះអាចនិយាយបានថាគឺពួកគេទាំងពីរអ្នកស្រលាញ់គ្នាខ្លាំង វាជាក្តីស្រលាញ់មួយដែលកើតឡើងរវាងចិត្តហើយនឹងចិត្តស្មោះស្ម័គ្រ ។

    " ជាមនុស្សពិសេស ! មនុស្សពិសេស "
ឡាដានៅមិនទាន់ក្រោកចេញពីលើគ្រែនៅឡើយទោះបីជាព្រះអាទិត្យរះដល់កំពស់ណាក៏ដោយ នាងដេកមើលជញ្ចៀនមួយវង្សដែលកាលពីយប់មិញជុងហ្គុកបានបំពាក់អោយនាងទុកជារបស់បញ្ចាំចិត្តជញ្ចៀនមួយវង្សដែលគេស្រលាញ់ខ្លាំងបំផុតប្រសិនបើគេប្រគល់អោយអ្នកណា ! អ្នកនោះច្បាស់ជាគូជីវិតរបស់គេហើយ

      ក្រាកកក ! ( សំឡេងបើកទ្វារ )
មិនបាច់ប្រាប់ក៏ដឹងថាជាអ្នកណាបើកទ្វារចូលមកដែលព្រោះថានៅទីនេះមានតែពីរអ្នកនោះទេ ។ ឃើញវត្តមានរបស់ជុងហ្គុកចូលមកហើយឡាដាក៏ក្រោកអង្គុយញញឹមយ៉ាងស្រទន់ផ្អែមល្ហែមដាក់គេ

    " សម្រាប់អូន " ជុងហ្គុកហុចទឹកដោះគោះមួយកែវអោយទៅឡាដាគេយកចិត្តទុកដាក់ចំពោះនាងខ្លាំងណាស់ មិនថាពេលព្រឹករឺក៏ពេលយប់តែងតែចាក់ទឹកដោះគោអោយនាងមួយកែវជារៀងរាល់ថ្ងៃ

    " អរគុណ " ឡាដាទទួលពីដៃគេហើយក៏លើកផឹកសន្សឹមៗបន្តិច ជុងហ្គុកអង្អែលក្បាលឡាដាបន្ទាប់មកក៏ថើបនាងមួយខ្សើត ។ ្ែកវភ្នែករបស់ជុងហ្គុកព្រឹកនេះគឺស្រអាប់ខ្លាំងណាស់សូម្បីតែទឹកមុខដែលញញឹមដាក់នាងក៏ដូចជាមិនស្រស់បោះ ឡាដាកំពុងតែមានកូនចិត្តមួយឆ្ងល់ថាមានរឿងអ្វីកើតឡើងមេនទេ ?

    " បងកើតអី ? កុំលាក់បាំងអូនណា "
    " អូនមើលដឹង ទឹកមុខបងគឺបញ្ជាក់ " ឡាដា
    " គ្មានអីទេខៃជីនទូរស័ព្ទមកប្រាប់បងថាមានការងារច្រើន ហើយក៏មានមនុស្សសំខាន់ម្នាក់ចង់ជួបបង បងយល់ថាពួកយើងគួរតែប្រញាប់ត្រឡប់ទៅវិញទៅ " មនុស្សសំខាន់ម្នាក់នោះដូចជាមានឥទ្ធិពលខ្លាំងក្លាសម្បើមណាស់ទើបធ្វើអោយទឹកមុខរបស់ជុងហ្គុកបែរជាមានការប្រែប្រួលយ៉ាងនេះ ព្រួយបារម្ភយ៉ាងនេះ ។

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now