ភាគទី ២៨ : គេកំពុងលេងសើចជាមួយខ្ញុំមេនទេ ?

860 39 0
                                    

មកដល់ផ្ទះវិញជុងហ្គុកដើរចូលដូចជាមនុស្សដែលគ្មានវិញ្ញាណនៅនឹងខ្លួនអញ្ចឹង ! នៅទីបំផុតរឿងដែលគេមិនចង់អោយកើតឡើងនោះវាកើតឡើងអោយទាល់តែបាន ។ តែវាក៏ជារឿងដែលសំងាត់បំផុតអញ្ចឹងអ្នកដែលដឹងថាមានរឿងអ្វីកើតឡើងគឺមានតែជុងហ្គុកហើយនឹងមនុស្សដែលនៅភូមិគ្រិះនោះប៉ុណ្ណោះ ។

    " បង ! " ឡាដារត់ទៅរកជុងហ្គុក តាំងពីគេចេញទៅនាងនៅមិនសុខនៅក្នុងខ្លួនទាល់តែសោះ ឃើញគេមកដល់ផ្ទះវិញនាងក៏ស្ទុះរត់ម្នីម្នារទៅរក តែក៏ភ្ញាក់ព្រើតនៅពេលដែលឃើញមាត់ជុងហ្គុកមានបែកចេញឈាម ។

    " ... " មិនឆ្លើយតប
    " បងកើតអី ? លឺអូនសួរដែលទេ ? " ឡាដាកាន់តែចម្លែកនៅក្នុងចិត្តខ្លាំងឡើងនៅពេលដែលគេមិនឆ្លើយតបហើយថែមទាំងប្រើកាយវិការសោះអង្គើយដាក់នាងទៀតផង មើលចុះសូម្បីតែក្រសែរភ្នែករបស់គេនៅពេលនេះក៏មិនសម្លឹងចំនាងដែល ។

    " ជុងហ្គុក !!! "
    " ចៅហ្វាយទៅភូមិគ្រិះម... " ខៃជីនប្រុងឆ្លើយប្រាប់ឡាដាពីរឿងដែលជុងហ្គុកទៅភូមិគ្រិះមីនត្រានោះនៅពេលដែលចេញមកវិញក៏ស្ថិតក្នុងសភាពដែលបែកមាត់ តែខៃជីនទើបតែនិយាយដល់ភូមិគ្រិះជុងហ្គុកក៏ស្រាប់តែលើកដៃហាមប្រាមមិនអោយគេនិយាយ

    " គ្មានអីទេ ! អផ្សុកទៅវ៉ៃជាមួយឆ្កែឆ្មាដែលយាមភូមិគ្រិះលេង ប៉ុណ្ណឹងឆ្ងាយពីបេះដូងមិនស្លាប់ទេ " ជុងហ្គុក

    " អូនស្គាល់ចរិករបស់បង "
    " ឈប់សួរហើយ ទៅញាំបាយវិញទៅអូនឃ្លានណាស់អូនមិនហ៊ានញាំចោលបងទេ ចាំបងមកញាំជាមួយ " ឡាដាបង្វែររឿងព្រោះដឹងចរិករបស់គេថាមិនចូលចិត្តអោយអ្នកណាសួរច្រើនទេ ទោះបីជាជម្រិតសួរក៏គេមិនប្រាប់ដែល នាងកៀកដៃរបស់គេយ៉ាងស្និតស្នាលថារកដើរទៅតុអាហារញាំអាហារពេលយប់ទាំងពីរអ្នក តែគេក៏កៀកដៃរបស់នាងចេញធ្វើអោយនាងស្រងាកចិត្ត

    " បងយ៉ាងមិចនឹង ? " ឡាដា
    " បងមិនឃ្លានទេ បងញាំរួចហើយ "
    " សំទោសអូនញាំម្នាក់ឯងទៅ " ក្នុងចិត្តកំពុងតែមានរឿងមួយដែលពិបាកខ្លាំងហើយក៏មិនអាចនិយាយចេញមកក្រៅពីលាក់បាំងនៅក្នុងចិត្តម្នាក់ឯង គេគ្មានអារម្មណ៍ញាំបាយនោះទេបើទោះជានៅក្នុងខ្លួនហេវហត់អស់កម្លាំងយ៉ាងណាក៏ដោយ

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now