នាងស្តាប់លឺទាំងអស់ ស្តាប់លឺគ្រប់យ៉ាងគេមិនបារម្ភពីនាងថែមទាំងបញ្ជួសអោយនាងស្លាប់ទៀត ។ ឡាដានៅពេលនោះមិនខុសអ្វីពីមនុស្សដែលគ្មានវិញ្ញាណគ្មានសតិគ្រប់គ្រាន់ នាងឈឺចាប់ នាងអស់ជំនឿចិត្តលែងសល់អ្វីនៅក្នុងខ្លួន គ្រប់យ៉ាងគេយកអស់ហើយបំពាននាងគ្មានសល់ដេញអោយនាងដើរដល់ចំណុចទាល់ហើយគេក៏បោះបង់នាងចោល ។ ស្រមោលនៃភាពឈឺចាប់បាត់បង់ជំនឿចិត្តមួយនោះធ្វើអោយឡាដាលែងចង់គឹតច្រើន គ្មានអ្នកណាត្រូវការទៀតនោះទេហើយក៏គ្មានអ្នកណាគួរអោយទុកចិត្តទៀតដែល មនុស្សដែលនាងស្រលាញ់បំផុតហើយក៏ជឿចិត្តបំផុតនៅពេលនេះគេដោះដៃពីនាងហើយតើអោយនាងជឿអ្នកណាទៀត ? គ្រប់យ៉ាងនៅជុំវិញខ្លួនសុទ្ធសឹងតែជាការកុហកទាំងអស់ នាងហត់ ហត់ខ្លាំងហើយក៏ឈឺចាប់ខ្លាំង ។
ឡាដាទម្លាក់ជើងស្រឡូនរបស់នាងចុះពីលើពូកហើយនាងក៏ដើរទាំងល្វើយៗទៅបន្ទប់ទឹក ! នាងបើកទឹកដាក់ចូលទៅក្នុងអាងអោយពេញហើយក៏ចូលទៅត្រាំ ចិត្តកាយហើយនឹងបេះដូងឈឺឡើងស្ពឹក ស្ពឹកដល់ថ្នាក់សូម្បីតែទឹកត្រជាក់ក៏នាងមិនមានអារម្មណ៍ថាត្រជាក់ផង ....។ ឡាដាញញឹមទាំងមិនសមចំអកអោយខ្លួនឯង មុននឹងដើរចូលបន្ទប់ទឹកក្នុងដៃនាងក៏កាន់ថូរថ្មមកជាមួយដែល
" ពិភពលោកដែលពោរពេញទៅដោយការបោកប្រាស់ "
" សុបិន្តដែលពោរពេញទៅដោយមនុស្សអាក្រក់ "
" មនុស្សគ្មានបេះដូង ចិត្តសាហាវឃោឃៅ " ឡាដា
ផូសសស ( សំឡេងទង្គឹច )
ឡាដាយកថូថ្មនោះបោកនឹងក្បាលខ្លួនឯងមួយទំហឹង ឈាមក្រហមច្រាលក៏បានហូរតក់ៗចូលអាងទឹក ពីទឹកដែលថ្លាប្រែទៅជាទឹកមួយដែលក្រហមស្រស់ច្រាបដោយឈាម ។
" អ្នកស្រីអើយអ្នកស្រី ! "
" ហេតុអីក៏ធ្វើបាបខ្លួនឯងយ៉ាងនេះ ហឹមមម "
ខៃជីនលួចរអ៊ូង៉ូវៗក៏ព្រោះតែអាណិតឡាដាណាមួយក៏ខឹងនឹងចៅហ្វាយដែល ដែលព្រងើយនឹងឡាដាដូចច្នោះ ។ ខៃជីនស្មោះស្ម័គ្រនឹងចៅហ្វាយស្រីណាស់នៅពេលដែលលឺអ្នកបម្រើនិយាយពីរឿងមុននោះហើយគេក៏ប្រញាប់យកអាហារឡើងទៅរកឡាដាភ្លាមៗនៅឯបន្ទប់ ជុងហ្គុកអាចចិត្តដាច់តែខៃជីនមិនចិត្តដាច់នោះទេ ។ ខៃជីនឡើងទៅដល់ក៏ឈរគោះទ្វារហៅឡាដា គោះហើយគោះទៀតស្រែកហៅស្ទើរតែដាច់បំពង់ក៎
![ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]](https://img.wattpad.com/cover/278964573-64-k293723.jpg)