ភាគទី ៤៣ : កុំអោយខ្ញុំមានអារម្មណ៍ចង់សម្លាប់លោកនៅពេលដែលខ្ញុំសងសឹកមិនទាន់ឆ្អែត

1K 39 0
                                        

ក្នុងភោជនីយដ្ឋានលំដាប់អភិជនមួយនៅកណ្តាលក្រុងពេលនេះក៏កំពុងតែមានវត្តមានអ្នកនាងមីនត្រាវ៉ាឡាដាហើយនឹងវ័ងសុឺឡុងនៅទីនោះ ! ទាំងពីរអ្នកតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ក៏ទៅណាចេញចូលជាមួយគ្នារហូតមិនអោយដាច់សូម្បីតែមួយជំហាននោះទេ

     " សម្រេចចិត្តបានហើយរឺនៅ ? "
     " លឿនពេកហើយ សុំគឹតមួយរយះពេលសិន "
     " ខ្ញុំមិនល្អមេនទេ ? ទើបអ្នកនាងមិនជ្រើស "
     " ទេលោកល្អពេកទៅវិញទេ " ឡាដាកំពុងតែមានគម្រោងបើកហាងលក់គ្រឿងពេជ្រធំមួយត្បិតតែនាងមិនសូវបានរៀនជ្រៅជ្រះប៉ុន្មានតែយ៉ាងណានាងក្លាយជាទាយាទត្រកូលមីនត្រាហើយនាងត្រូវតែមានមុខជំនួញក្នុងដៃដូចជាបងហើយនឹងប៉ារបស់នាងអញ្ចឹង ។

     គំនិតរបស់នាងស្របពេលដែលសុឺឡុងកំពុងតែព្យាយាមជ្រៀតខ្លួនចូលមកសុំធ្វើជាមនុស្សសំណព្វរបស់នាងល្មម ! សុឺឡុងធ្លាប់ដឹងរឿងសំងាត់ដែលលោកម្ចាស់មីនត្រាព្យាយាមបិទបាំងគឺលាក់ទំនាក់ទំនងរវាងឡាដាហើយនឹងជុងហ្គុកកាលពីអតីតកាល ហើយក៏ដឹងទៀតថាមកដល់ពេលនេះបើទោះជាបែកគ្នាហើយក៏ចនជុងហ្គុកម្នាក់នោះនៅតែព្យាយាមតាមមិនឈប់ ។ ពួកគេទាំងពីរគ្មានអ្វីលើសគ្នាទេទាំងរូបសម្បត្តិហើយនឹងកេរ្តិ៍ឈ្មោះម្នាក់ជាថៅកែត្បូងពេជ្រហើយម្នាក់ក៏ជាអគ្គនាយកកាន់គម្រោងការហើយនឹងភាគហ៊ុនជាច្រើន សុឺឡុងភ័យខ្លាចក្រែងឡាដាត្រូវគេដណ្តើមយកទៅបាត់ទើបគេសុំឡាដារៀបការពេលចូលជាគ្រួសារតែមួយហើយនាងនឹងអាចធ្វើជាថៅកែស្រីគ្រប់គ្រងមុខជំនួញគ្រឿងពេជ្រគ្រាប់ពេជ្រជាច្រើនសាខារបស់គេទាំងនៅក្នុងប្រទេសកូរ៉េហើយនឹងហុងកុងជាដើមដោយមិនបាច់ចំណាយដើមទុនរឺក៏រងចាំនាំតែហត់យូការ ។

     " ព័ត៍មានចុះផ្សាយពីពួកយើងច្រើនណាស់ "
     " ថាមានទំនាក់ទំនងល្អនឹងគ្នា "
     " តែប៉ុណ្ណឹងឯង ! គួរញាំអ្វីល្អទៅណ៎ លោកជួយរើសទៅមើល " ឡាដាឆ្លើយតបបណ្តើរបើកមុឺនុយមុខម្ហូបសម្រាប់អាហារថ្ងៃត្រង់បណ្តើរមិនមេនថានាងមិនចង់ជ្រើសគេទេគ្រាន់តែពេលនេះនាងនៅធ្វើចិត្តមិនទាន់បានណាមួយក៏ខ្លាចថាគេទទួលយកនាងមិនបានព្រោះនាងមិនមេននៅក្រមុំបរិសុទ្ធដូចពីមុនឡើយ ។

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now