ភាគទី ៣៧ : របស់ដោះចេញស្មើរនឹងគ្មានតម្លៃ ! ថោកណាស់

1.1K 45 0
                                        

បួនថ្ងៃបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ស្ថានភាពរបស់អ្នកនាងនៃត្រកូលមីនត្រាក៏បានល្អប្រសើរឆ្ងាយហើយនាងក៏អាចត្រឡប់ទៅសម្រាកនៅឯផ្ទះបានវិញ ។ ឡាដាពេលនេះក៏កំពុងនៅក្នុងបន្ទប់នៃមន្ទីរពេទ្យរងចាំអោយកូនចៅមកពីត្រកូលមីនត្រាយកឈុតមកអោយនាងដើម្បីផ្លាស់ប្តូរ ។ ទ្វារបន្ទប់ក៏បានបើកឡើង ...

    " លោក ! " ឡាដាសម្លឹងអ្នកដែលដើរចូលមក
    " ជាបងទេ " ម័រហ្គេនជាអ្នកមកជំនួសគេចង់ប្រើពេលវេលាចូលជិតប្អូនស្រីអោយច្រើនដើម្បីស្និតស្នាល ! ម័រហ្គេនញញឹមឡើងស្រស់ដាក់ប្អូនស្រីតែប្អូនស្រីវិញក៏មុខក្រញ៉ូវដាក់គេ

    " លោកមកធ្វើអី ? គ្មានការងារធ្វើទេ ? "
    " ហឹសស មេនហើយពួកអ្នកមានប្រើតែអំណាចមានលុយចាយមិនអស់មិនបាច់ធ្វើការងារក៏មានលុយ ចូលចិត្តយកពេលវេលាទៅជិះជាន់អ្នកក្រ " ព្រោះតែធ្លាប់ឆ្លងកាត់ទើបធ្វើអោយឡាដាសម្លឹងឃើញតែគុណវិបត្តិចនជុងហ្គុកម្នាក់នោះពិតជាអាក្រក់ពិតមេនក្នុងការចងចាំរបស់ឡាដាគឺពោរពេញតែរឿងបោកប្រាស់របស់គេទើបធ្វើអោយនាងមិនទុកចិត្តអ្នកណាសូម្បីតែគ្រួសាររបស់នាង

    " មនុស្សទាំងនោះអាចអាក្រក់តែមិនមេនទាំងអស់ទេណា "
    " បងកម្មង់ឈុតជាច្រើនណាស់មកអោយអូន អូនពេញចិត្តមួយណាក៏ស្លៀកមួយនោះចុះនៅមានគ្រឿងពេជ្រពីរបីឈុតនេះទៀត ជាអ្នកនាងនៃត្រកូលមីនត្រាបងត្រូវតែមើលថែអូនអោយដឹតដល់ "
ម័រហ្គេនស្រមៃចង់មើលថែប្អូនស្រីមកជាយូហើយតាំងពីបាត់បង់ប្អូនស្រីរកមិនឃើញតាំងពីឆ្នាំនោះមកធ្វើអោយគេសោកសៅ គេមានចិត្តល្អជាមួយមនុស្សដែលងាយសម្របដូចគ្នាតែចំពោះមនុស្សដែលតាំងខ្លួនជាសត្រូវគេឃោឃៅដូចជាលោកមីនត្រាអញ្ចឹង ។

    " អូនផ្លាស់ឈុតទៅ ពួកយើងនឹងបានទៅផ្ទះ " ម័រហ្គេន
    " ផ្ទះហ្អេស៎ ? ហឹសសស ផ្ទះមកពីណាខ្ញុំគ្មានទេ "
    " ខ្ញុំក៏មិនបាននិយាយថាទៅទីនោះជាមួយលោកដែល ហើយរបស់អស់នេះយកចេញទៅវិញអោយអស់ទៅខ្ញុំមិនត្រូវការ ពួកលោកចេះតែជះលុយទឹញក្បាលគេ " នាងនឹកដល់រូបភាពប្រុសម្នាក់នោះទៀតហើយចនជុងហ្គុកធ្លាប់ជះលុយទឹញនេះទឹញនោះអោយនាងគ្រប់យ៉ាងទើបបានជានាងមិនពេញចិត្តនៅពេលនេះ ។ ឡាដារឹងទទឹងនាងអង្គុយអោបដៃមិនរវីរវល់ម័រហ្គេនសើចនឹងចរិករឹងរុសរបស់កូនពៅហើយគេក៏ចូលទៅអង្គុយក្បែរនាង

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now