ភាគទី ៥២ : ពិសោធន៍អោយអូនដឹង !!! 🙈

969 35 0
                                    

ប្រហែលមួយសន្ទុះអ្នកបម្រើដែលឡាដាបានខ្សិបដាក់អម្បាញមិញនោះក៏បានដើរត្រឡប់មកវិញជាមួយនឹងស្រាសាំប៉ាញមួយដប ។ នាងដាក់ដបស្រាលើតុហើយក៏រត់ទៅយកកែវចរណៃពីរមកដាក់លើតុហើយក៏ចាក់ស្រាកន្លះកែវស្មើរៗគ្នា ដៃស្រឡូនប្រុងលូកទៅឈោងយកកែវស្រាមួយកែវនោះតែប្រអប់ដៃក្រាស់ក៏ចាប់ដៃរបស់នាងជាប់

     " អូនចង់ធ្វើអី ? អ្នកណាអោយអូនផឹក ? "
     " ស្រាផឹកហើយក្តៅពោះប៉ះពាល់កូនកំពុងលូតលាស់ណា "
     " អញ្ចឹងផឹកជំនួសទៅ " ឡាដាញញឹមចុងមាត់
     " ហៃយ៉ាប្រពន្ធសម្លាញ់ប្រុងចាប់បញ្ច្រកស្រាប្តីអោយស្រវឹងហើយអូន...ពេលប្តីមិនដឹងខ្លួនមេនទេប្រពន្ធសម្លាញ់ "
     " ចង់បែបនេះមិចមិនប្រាប់ប្តី ? មួយដបនឹងប្តីផឹកតែម្នាក់ឯងក៏បានដែលម៉ោះ " ជុងហ្គុកនិយាយរួចក៏លូកដៃទៅយកកែវស្រាទាំងពីនោះគេផឹកតែម្នាក់ឯងក្នុងពេលតែមួយដាច់ទាំងពីរកែវ ក្នុងចិត្តកំពុងលួចគិតថាប្រពន្ធសម្លាញ់បបួលផឹកហើយយប់នេះទៅហាត់ក្បាច់ហូតដាវទៀតហើយមើលទៅនោះ 🙈 ។

     " មួយកែវទៀតទៅ " ឡាដាម្តងនេះចាក់ឡើងពេញកែវតែម្តង
     " ពីរកែវទៀតក៏មិនបញ្ហា "
     " អោយតែខ្លាំង " ស្រាចាក់ពេញៗកែវរាងកាយក្រាស់លើកដាច់អស់បួនកែវក៏ស្រាប់តែឈប់ហើយដាក់កែវចុះទៅលើតុវិញ ទឹកមុខរបស់គេចាប់ផ្តើមប្រែប្រួលឡាដាក៏លួចសើចព្រោះល្បិចបានផល

     " យ៉ាងមិច ? កើតអី ? ក្រែងអ៊ួតណាស់មិនថាអញ្ចឹង ? "
     " បួនកែវសន្លប់ស្តូក " ឡាដាគ្រវីក្បាល
     " អ្នកណាថាបងសន្លប់ ! បងឈឺពោះទៅវិញទេ "
     " ហៃយ៉ាយ៉ាងមិចអញ្ចេះ ? មិញនេះមិនអីសោះ " ផឹកស្រាដែលប្រពន្ធសម្លាញ់រៀបចំអោយហើយក៏ស្រាប់តែឈឺមិនស្រួលពោះចម្លែកទៅវិញជុងហ្គុកខាំមាត់ទ្រាំហើយងើយសម្លឹងមុខរបស់ឡាដា

     " ថីបានមើលមុខ ? " ឡាដា
     " ខៃជីនមើលអ្នកស្រីឯងអោយស្រួលយើងទៅធ្វើធុរះតែមួយភ្លែតទេ " ជុងហ្គុកនិយាយរួចក៏ប្រញាប់រត់ទៅដោះទុក្ខក្នុងបន្ទប់ទឹកភ្លាមៗមើលទៅស្នាដៃប្រពន្ធសម្លាញ់ទៀតហើយខឹងប្តីមិនអោយដើរលេងក្រៅលេងល្បិចមួយខ្វាច់ញាក់សាច់តែម្តង ។ ឃើញជុងហ្គុករត់ទៅបាត់ឡាដាក៏សើចចេញមកខ្លាំងៗនឹងហើយលទ្ធផលហួងហែងពេក

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now