ភាគទី ១៧ [ ដាក់ទោសនាង ]

1.6K 52 0
                                        

ឡាដារវៀមខ្លាំងណាស់កំឡុងដែលនាងមានឱកាសនៅពីលើខ្លួនរបស់ជុងហ្គុក នាងក៏ប្រើដៃលូកទៅរួតនឹងដោះឡែវខោរបស់គេភ្លាមៗថែមទាំងទាញសម្រាតទៀតផង ។ នាងចាប់កូនប្រុសរបស់ជុងហ្គុកពេញៗដៃថែមទាំងផ្តល់ភាពស្រើបស្រាលសំណើមយ៉ាងឆាប់រហ័ស បំពេញតួនាទីប្រពន្ធយ៉ាងល្អទាំងដែលគេមិនបានសុំ 😆

ជុងហ្គុក អំណត់ខាំមាត់ទាំងស្រើបស្រាលមិនបញ្ចេញសំឡេងថ្ងូរអោយនាងបានលឺ ! នាងកាន់តែបានដៃក៏ធ្វើទារុណកម្មអោយជុងហ្គុកកាន់តែឆេះក្តៅលើសដើម មិនអោយដេកស្ងៀមៗដូចជាគល់ឈើ

« ឈប់ ! ឈប់ទៅ » ជុងហ្គុក
« អត់ចង់ » ឡាដា

នាយកម្លោះខ្នាញ់ដែលនាងឌឺដង គេចាប់ដៃនាងទាំងសងខាងហើយក៏ក្រឡាប់ឡើងជិះពីលើខ្លួនរបស់នាងវិញ !

« កុំគឹតថាលួងដោយវិធីនេះហើយបានផល »
អ្នកកម្លោះញញឹមរួចក៏ងើបក្រោកចេញមុននឹងទាញខោយកមកស្លៀកធម្មតាវិញ ក្រោយមកគេក៏ដើរចេញពីបន្ទប់នោះ ! ពេលដែលនាងលួងគឺបាត់ខឹងបាត់ទៅហើយគ្រាន់តែធ្វើចិត្តរឹងខ្លះប្រដៅអោយនាងរៀងថ្ងៃក្រោយកុំរវល់ជាមួយប្រុសផ្សេងអោយគេប្រចណ្ឌទៀត

« ចនជុងហ្គុក »
ឡាដាស្ពឹកមុខមិនគួរណាគេដើរចេញទាំងបែបនេះ ! ចំណាយទុនយកចិត្តយកថ្លើមហើយបែរជានៅខឹងហ៊ានដើរចេញពីនាងទៀត នាងខ្ញាំពូកខាំមាត់សម្លក់ទៅមុខទ្វារដោយមិនសុខចិត្ត តែក៏មិនព្រមងាយៗទាំងបែបនេះដែល

ឡាដារត់តាមជុងហ្គុកពីក្រោយមិនលេង គេចូលទៅសំងំនៅបន្ទប់ផ្ទាល់ខ្លួនរបស់គេនោះថែមទាំងចាក់សោរមិនអោយនាងចូលទៅរំខានទៀតផង ។ ឡាដាគោះផងហៅផងស្ទើរតែដៃទាំងគូបាក់តែជុងហ្គុកមិនអើេពើជាមួយនាងទាល់តែសោះ , លែងបានផល់នាងក៏ឈប់ថែមទាំងសម្រួតខ្លួនដាក់ខ្នងទល់ទ្វាររបស់គេទាំងមុខស្អុយ

ព្រឹកថ្ងៃថ្មី !
ជុងហ្គុកបើកទ្វារមកក៏ឃើញថាឡាដាដេកមុខបន្ទប់របស់គេ ! គេភ្ញាក់ផ្អើលខ្លាំងណាស់ កាលពីយប់មិញឃើញស្ងាត់ក៎ស្មានតែនាងទៅគេងបន្ទប់បាត់ទៅហើយអ្នកណាទៅដឹងថានាងសុខចិត្តមកដេកទាំងបែបនេះទៅ ?

« នែក្រោកឡើង »
គេបន្ទន់ជង្គង់ចុះហើយអង្រួននាងអោយក្រោកឡើង ! នាងបើកភ្នែកទាំងមិនទាន់ស្វាងហើយក៏ធ្វើភ្នែកម៉ក់ៗសម្លឹងទៅរកគេ
« មកដេកនៅមុខបន្ទប់ធ្វើអី ? ឡប់សតិហេស៎ »
គេសួរដោយទឹកមុខស្មើរ សំដែងធ្វើជាខឹងនាងសមខ្លាំងណាស់មើលចុះទឹកមុខឡើងមាំធេងតែម្តង

« បងនឹងហើយដែលឡប់ ! មនុស្សចិត្តដាច់ » ឡាដា
« ចឹងចាំចិត្តដាច់អោយមើល » ជុងហ្គុកធ្វើព្រងើយៗហើយក៏ក្រោកឡើង ឡាដាតាមសម្លក់មិនឈប់បានឱកាសល្អក៏ប្រញាប់ក្រោកហើយក៏ហត់ទៅតោងក៏របស់គេ

« នែ ឡាដាលេងឆ្កួតអីនឹង ! ឆាប់ចុះ » ជុងហ្គុក
« អត់ ! អត់ចង់ »
ឡាដាប្រកែកយ៉ាងដាច់ស្រាច់ ជុងហ្គុកលោតរលាក់ផងព្យាយាមចង់ទម្លាក់នាងផងតែនាងក៏តោងក៎គេយ៉ាងជាប់ស្អិត ។ ទីបំផុតគេក៏នៅស្ងៀមៗអោយនាងជិះក៏ដោយស្រួល

« ចាញ់ហើយ ! អួយយយយ៎ »
ជុងហ្គុកស្រែកស្ទើរតែបែកផ្ទះព្រោះឡាដាញឹងស្លឹកត្រចៀករបស់គេវីសតែនឹងដាច់ , នេះហើយជាទោសដែលគេហ៊ានព្រងើយៗមិនខ្វាយខ្វល់ទុកអោយនាងដេកមុខបន្ទប់

« ឡាដា អួយយយ៎ឡាដា បងចាញ់ហើយ »
« លែងទៅអូន អួយយយ៎ »
នាងលេងឈឺៗពិតមេនណាដល់ថ្នាក់ជុងហ្គុកស្រែកសុំអង្វរអោយឈប់ ! ឡាដាញឹងមួយទំហឹងជាលើកចុងក្រោយជាការរំសាយទោសហើយក៏ឈប់ ត្រចៀករបស់ជុងហ្គុកឡើងក្រហមក្តៅភាយៗ

« ជាទោសរបស់បង ហឹសសស,អៀវអូនទៅងួតទឹកអោយឆាប់ឡើង » មាត់ស្រែករីឯជើងក៏លួចធាក់គូទរបស់ជុងហ្គុកពីក្រោយតឹចៗ 😆

« បាទព្រះនាងម្ចាស់ »
ជុងហ្គុករត់ទៅបន្ទប់យ៉ាងលឿនឡាដាតោងក៎គេជាប់សើចក្អាកក្អាយទាំងពីរអ្នក ! ផ្តើមពីមនុស្សស្អប់គ្នារហូតដល់រស់នៅចុះសម្រុងគ្នាហើយបន្ទាប់មកក៏ស្រលាញ់ខ្វះគ្នាមិនបាន 😆
___________________________

គូគេឡើងផ្អែមខប់សេរីហ្មងម៉ោះ 🤣

ChaeMin_ឆេមីន🥀

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now