ភាគទី ៦៣ : ហួងហែងប្តី ಥ‿ಥ !!!

893 40 1
                                    

// ថ្ងៃថ្មីជាបន្ត !!! //

ដល់ថ្ងៃគម្រប់ទៅអេកូកូនទៀតហើយ បើកភ្នែកមកឡាដាអុកឡុកជុងហ្គុកតាំងពីព្រលឹមក៏ព្រោះតែគេមិនព្រមក្រោក នាងឡើងអង្គុយលើខ្លួនផងស្រែកដាក់ត្រចៀកផងវ៉ៃផងក៏គេមិនក្រោកសំខាន់កំពុងដេកលក់ស្រួល ។ ឡាដារំភើបព្រោះលទ្ធផលអេកូព្រឹកនេះអាចអោយនាងឃើញមុខកូនច្បាស់ជាងមុនៗទើបរំអុកប្តីទៅទាំងព្រឹក

     " អ្ហឹកកកអ្ហឹកកក ឈឺ ! ឈឺណាស់អ្ហឹកកក "
     " ឈឺ... " នាងដឹងថាជុងហ្គុកកំពុងលេងសើចជាមួយនឹងនាង អស់លទ្ធភាពហើយនាងក៏លេងល្បិចដាក់គេវិញម្តង នាងធ្វើជាពេបយំរលាក់ខ្លាំងៗដូចត្រូវគេវ៉ៃអញ្ចឹងចុងបញ្ចប់ជុងហ្គុកចូលអន្ទាក់នាងស្រេច

     " ឡាដាអូនកើតអី ? "
     " ឈឺត្រង់ណា ? អូនឈឺពោះមេនទេ ? ឯណាមើលមានធ្លាក់ឈាមអត់ " ជុងហ្គុកភ័យអស់ព្រលឹងរលីងព្រោះអម្បាញមិញនាងលេងជាមួយគេច្រើនជិះផងជាន់ផងពេលនេះពពោះចាស់ខែទៀតគេខ្លាចប៉ះពាល់ដល់កូន ពេលនោះដែលឡាដាក៏សើចចេញមកខ្លាំងៗព្រោះទឹកមុខជុងហ្គុកគឺស្លន់ណាស់ឡើងដូចមាន់ចូលឆ្នាំងហើយ

     " ឡាដាអូន " ជុងហ្គុកហួសចិត្តដល់ប៉ែតតា៎ហ្មង
     " ហៅស្រួលៗមិនក្រោក "
     " កាម៉ាប់តឿនហើយនឹងហាក៎សម្រាលកូនរួចត្រូវវិញហើយ "
     " ឡប់សតិ ឆាប់ក្រោកឡើង " ឡាដាទាញដៃជុងហ្គុកក៏ព្រោះតែឃើញជុងហ្គុកដាក់ក្បាលដេកលើខ្នើយវិញ ! នាងទាញហើយទាញទៀតកម្លាំងអត់ឈ្នះគេសោះគេមិនទាំងរង្គើរខ្លួនផង

     " ទាញបងទៅណា ? "
     " ទៅងួតទឹក ទៅអេកូកូនឈប់សុាំច្រើន "
     " ទាញបងនឹងធ្វើខ្លួនឯងហើយនៅ ? ដេកហៀរទឹកមាត់ប្រឡាក់ថ្ពាល់នៅឡើយមាត់ឡើងស្អុយភ្នែកសុទ្ធតា៎អាចម៍ភ្នែក ខ្លួនឯងមិនទាន់ទាំងហើយផងចង់អូសប្តី " ការពិតនាងគ្រាន់តែមិនទាន់ងួតទឹកតែមិនដល់ថ្នាក់ជុងហ្គុករៀបរាប់នោះទេគេគ្រាន់តែចំអន់នាងលេងប៉ុណ្ណោះ ឡាដាមុខក្រញ៉ូវពេបមាត់ហើយក៏បែរមុខចេញពូកែដុតចំអន់ប្រពន្ធពេកឥឡូវគេខឹងមេនទេនហើយ (ง ͠° ͟ل͜ ͡°)ง ។

     " អូ៎ៗៗៗៗ ប្តីនិយាយលេងតើ "
     " ពៅមាសកុំខឹងមើល ប្រពន្ធស្អាតបំផុតអត់ងួតទឹកក៏ស្អាតដែល "
     " មកពៅមកទៅងួតទឹកជាមួយប្តី ចាំប្តីនាំអូនទៅអេកូមកពៅមក ខឹងប្តីទាំងព្រឹកកាត់ង៉ូវហេងហើយ ជុប៎ៗៗ " ជុងហ្គុកស្ទុះទៅរកឡាដាហើយចាប់នាងថើបឡើងខ្សើតៗបន្ទាប់មកគេក៏កាន់ដៃនាងចូលទៅងួតទឹកជាមួយគ្នាងួតទឹកម្នាក់ឯងអត់សប្បាយទេ >< ។

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now