ភាគទី ៣២ : ចាប់ទុកថាជាថ្លៃមួយដែលនាងកំដរយើងរឿងលើគ្រែ

867 37 0
                                    

ខៃជីនក៏បាននាំឡាដាមកពេទ្យឯកជនមួយកន្លែងជាបន្ទាន់ ហើយឡាដាក៏ត្រូវបានអូសចូលទៅបន្ទប់សង្គ្រោះបន្ទាន់ដូចគ្នា ! ឈាមឡាដាស្រោចប្រឡាក់ពេញខោអាវរបស់ខៃជីន ឃើញហើយមានអារម្មណ៍ថាឈឺចាប់ជំនួសនាង ព្រោះតែវិបត្តិស្នេហាជួបមនុស្សបោកប្រាស់មនុស្សដែលមិនអោយតម្លៃទើបសុខចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងចោលទាំងមិនស្តាយស្រណោះ ។ ខៃជីនអង្គុយច្បូតមុខខ្លួនឯងទាំងត្រជាក់ដៃត្រជាក់ជើងគេនៅរន្ធត់ចំពោះរូបភាពដែលគេបានឃើញនៅពេលចូលបន្ទប់ទឹកនោះនៅឡើយ !!!

" អត់ទោស ! លោកជាសាច់ញាតិអ្នករបួសមេនទេ "
" បាទមេនហើយ តើមានបញ្ហាអីដែល ? "
" អ្នកស្រីរបស់ខ្ញុំយ៉ាងមិចហើយ ? " ខៃជីនចាប់ផ្តើមស្លន់ស្លោកាលបើបានឃើញគ្រូពេទ្យដើរចេញមកទាំងដែលឡាដាទើបតែចូលទៅសង្គ្រោះអម្បាញមិញសោះ ...។

" បែបនេះលោក គឺអ្នករបួសបាត់បង់ឈាមអស់ច្រើន "
" មន្ទីរពេទ្យយើងមានឈាមមិនគ្រប់ទេ លោកមានឈាមគ្រុបOដែលទេពេទ្យត្រូវការបន្ទាន់ " គ្រូពេទ្យនិយាយចប់ខៃជីនព្រលឹងដូចលែងមាននៅក្នុងខ្លួនគេមិនមានឈាមគ្រុបOនោះទេហើយជុងហ្គុកក៏មិនមានដូចគ្នា គេចាំបានថាឡាដាមិនមានគ្រួសារនោះទេនាងកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់តើអោយគេទៅរកឈាមគ្រុបOនោះមកពីណាបានទៅ ?

" ពេទ្យលោកកំប្លែងពេកហើយទេដឹង ? "
" មន្ទីរពេទ្យលោកឯកជនទាំងមូលខ្វះឈាមបានយ៉ាងមិច ? "
" ខ្ញុំមិនហ៊ានប្រាកដលើស្ថានភាពអ្នករបួសទេ "
" មេត្តាលោកជួយផ្តល់ដំណឹងអោយសាច់ញាតិរបស់អ្នករបួសអោយជួយមកបរិច្ចាកឈាមអោយអ្នករបួសផង " ពេទ្យក៏ពិបាកជួយដូចគ្នាខាងមន្ទីរពេទ្យបានទាក់ទងសុំជំនួយពីខាងមន្ទីរពេទ្យផ្សេងៗរឿងឈាមគ្រុបOហើយតែមិនទាន់មានលទ្ធផល ។ ខៃជីនចង់តែបោកក្បាលអោយស្លាប់គេយកទូរស័ព្ទមកកាន់ហើយក៏ព្យាយាមចុចទៅរកលេខរបស់ជុងហ្គុកតែចុចយ៉ាងណាក៏ជុងហ្គុកមិនលើកដែល

" យកឈាមខ្ញុំទៅ "
" ខ្ញុំបរិច្ចាក ខ្ញុំឈាមគ្រុបO "
សម្លេងបុរសម្នាក់ក៏បានបន្លឺឡើងបុរសនោះមិនដឹងថាអាយុប៉ុន្មានមានវ័យយ៉ាងណារឺក៏មុខមាត់បែបណានោះទេ គេស្លៀកខ្មៅមួយឈុតបិតបាំងរាងកាយទាំងអស់ពាក់ម៉ាស់ពាក់មួកយ៉ាងជិត

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now