// ពេលយប់បានមកដល់ //
នៅតុអាហារនាពេលយប់នេះគឺមានតែបីអ្នកប៉ាហើយនឹងកូនតែប៉ុណ្ណោះមិនមានចំណែកកូនប្រសារនោះទេ ! បន្ទាប់ពីត្រូវអាពូពីដេញពេញមួយថ្ងៃមកគឺជុងហ្គុកអស់ខ្យល់ឡើងទៅដេកស្ងាត់មាត់ឈឹងតែម្តងម៉ោងបាយក៏មិននឹកនាដែល ។
" យកឆ្កែទៅវិញទៅណាកូនស្រី អាណិតប្តីឯងផង "
" ចិញ្ចឹមឆ្កែនៅផ្ទះ អានោះដាច់ខ្យល់ងាប់ហើយ " លោកម្ចាស់មីនត្រាបញ្ចុះបញ្ចូលអោយកូនស្រីយកឆ្កែទៅអោយស៊ូជុងវិញ គាត់អាណិតកូនប្រសារឃើញជុងហ្គុកមិនមាត់ៗគាត់អាណិត
" យើងនេះកុំលេងច្រើនពេក " ម័រហ្គេន
" លោកប៉ាហើយនឹងបងប្រុសចូលខាងគេអស់ហើយហេស៎ "
" ឆឹសស មិននៅខាងកូនសូម្បីតែម្នាក់ " ឡាដាធ្វើមាត់ពេប
" ឥឡូវប៉ាអោយជម្រើស យកអាពូពីរឿងមួយយកប្តី ? "
" លោកប៉ា !!! " ឡាដាជ្រួញចិញ្ចើម ឆ្កែក៏ស្រលាញ់មនុស្សក៏ស្រលាញ់គ្រាន់តែមាត់រឹង បើរើសយកមនុស្សដូចអោយនាងសារភាពស្នេហាមុនបើយកឆ្កែខ្លាចលោកប៉ាដេញគេនោះទៅផ្ទះវិញបាត់ បើពិបាករើសយ៉ាងនេះអោយនាងដើរផ្លូវមួយណាទៅ ?
" រើសទៅយកមួយណា " លោកម្ចាស់មីនត្រា
" ប្រាកដជាយកពូពីហើយ យកម្នាក់នោះធ្វើអីអត់បានការ " នាងគិតថាលោកប៉ាអាចជាលលេងជាមួយនាងក៏ថាបាន ទើបនាងជ្រើសយកឆ្កែ បន្ទាប់ពីនាងរើសហើយលោកម្ចាស់មីនត្រាក៏និយាយបន្ត
" ចាំសំដីខ្លួនឯងណាថារើសយកអាពូពី "
" ម័រហ្គេនទៅប្រាប់ជុងហ្គុកទៅថាឈប់រវល់ជាមួយឡាដាទៀត រឿងមានផ្ទៃពោះប៉ាឈប់អោយទទួលខុសត្រូវហើយ "
" បាទលោកប៉ា " ម័រហ្គេនហើុបគូទពីកៅអី
" លោកប៉ា !!! " ឡាដាធ្វើមុខជូ
" ក្រែងថាយកអាពូពី ហើយមកធ្វើមុខចឹងធ្វើអី "
" កូនអោយគេមកយកឆ្កែទៅចិញ្ចឹមវិញក៏បានដែល កូនឈប់ញាំបាយហើយ " ឡាដាងើបចេញពីតុបាយប្តីមានតែមួយផងអោយទៅបាត់ងាយៗយ៉ាងមិច មានមួយនឹងទុកអោយអូនធ្វើបាបយប់ថ្ងៃល្ងាចព្រឹកមាត់និយាយថាស្អប់តែមិនចង់អោយគេទៅចោលបាត់ទេ ។
" ហើយយកទឹកដោះគោទៅណា ? " នាងសួរទៅអ្នកបម្រើ
" មុននោះខ្ញុំឡើងទៅខាងលើអ្នកប្រុសជុងក៏ចេញមកល្មមអ្នកនាង អ្នកប្រុសផអោយយកទឹកដោះគោមួយកែវអោយអ្នកប្រុស "
" អោយមកនេះមក "
" ហើយទៅធ្វើការងារផ្សេងទៅ " ឡាដាយកទឹកដោះគោមួយកែវនោះមកកាន់ហើយបន្ទាប់មកនាងក៏ប្រញាប់ឡើងទៅយកអោយជុងហ្គុក លោកម្ចាស់មីនត្រាហើយនឹងម័រហ្គេនលួចសើចចរិកប្រពន្ធកូនពៅអាក្រក់ចឹងមេនតើធ្វើបាបគេហើយលួងគេពីក្រោយវិញ >< ។
![ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]](https://img.wattpad.com/cover/278964573-64-k293723.jpg)