ភាគទី ២៣ : បង្កើតក្តីសុខជាមួយមនុស្សដែលយើងស្រលាញ់

1.1K 40 0
                                    

ឡាដាបិទភ្នែកគេងមួយសន្ទុះព្រោះខ្ចិលចង់ឃើញមុខរបស់គេណាមួយក៏មិនចង់អង្គុយទាញថាគេនាំនាងទៅណាទើបជ្រើសយកវិធីដេកស្ងៀមៗវិញ ។ ថាបិទភ្នែកមួយសន្ទុះតែក៏ជ្រុលមួយម៉ោងហើយមួយម៉ោងទៀត បើកភ្នែកវិញក៏ឃើញជុងហ្គុកឈប់ឡានបាត់ទៅហើយ ! ឡាដាបើកភ្នែកសម្លឹងមើលជុំវិញខ្លួនរបស់នាង

    " លោកជាកន្លែងណានឹង ? "
    " ស្ងាត់ខ្លាំងម្លេះ ? វង្វេងទេដឹង ? "
ដំបូងឡើយក៏គឹតថាប្រហែលជាគេចង់លួងនាងនាំនាងទៅលួងចិត្តនៅឯនាយសមុទ្រជិះឆ្លងទូកឆ្លងកប៉ាលទៅផ្អែមល្ហែមជាមួយគ្នាហើយ តែអ្នកណាទៅដឹងថារសនិយមរបស់គេអន់ដល់ម្លឹង មកឈប់ឡានទៅផ្ទះវីឡាទោលមួយបរិយាកាសស្ងប់ស្ងាត់ធ្វើមើលតែជាកន្លែងកប់សាកសព្វទៅហើយនោះ ។ មិនត្រឹមស្ងាត់ទេណាសម្លឹងទៅអោយឆ្ងាយគឺមានព្រៃមានភ្នំទៀត នេះគេចង់នាំនាងមកផ្អែមល្ហែមជាមួយសត្វព្រៃរឺក៏យ៉ាងមិចនឹង ?

    " យកខ្ញុំមកអោយខ្មោចលងហ្អេសចនជុងហ្គុក "
    " ឆាប់ឆ្លើយតបនឹងខ្ញុំមក ថាជាកន្លែងណា " ឡាដា
    " អូនស្ងប់អារម្មណ៍តឹចមើលហៅប្តីទាំងត្រកូលបែបនេះមិនគួរអោយស្រលាញ់ទេណា ចុះមកសិនមកអូនដឹងហើយ ស្ងប់ស្ងាត់បន្តិចតែពិសេសខ្លាំងណាស់ណា " ជុងហ្គុកនិយយរួចក៏ចុះពីលើឡាន ឡាដាក៏ចុះទៅជាមួយគេដែល នាងចុះមិនប្រយ័ត្នក៏ត្រូវមេឃឈើធ្វើអោយមុតមួយឆូតរបួសសើរស្បែកតែមានឈាម ឡាដាចង់ពញ្ញាក់អារម្មណ៍ណាមួយក៏ចង់ដឹងពីចិត្តជុងហ្គុកថាបារម្ភនឹងខ្វាយខ្វល់ចំពោះនាងយ៉ាងណាដែល ហើយនាងក៏ស្រែកឡើងខ្លាំងៗ

    " អ្ហឹកកក ឈឺ...! ជើងឈឺ "
    " ជើងត្រូវពស់ចឹកហើយ " ឡាដាសម្តែងសាកសមពិតមេនសូម្បីតែសម្លេងស្រែកក៏ដូចជាត្រូវពស់ចឹកពិតប្រាកដអញ្ចឹង

    " ត្រូវពស់ចឹកហ្អេសស៎ ? ឡាដាអូនយ៉ាងមិចហើយ ? " បានផលល្អណាស់ជុងហ្គុកស្លន់ស្លោយ៉ាងខ្លាំង ស្ទុះរត់មកមើលជើងឡាដាភ្លាមៗ នៅពេលដឹងថារបួសនោះបង្កឡើងមេឃឈើទេគេក៏ងើយមកសម្លក់មុខរបស់នាង

    " ក្មេងខូច ! ចេះធ្វើអោយភ័យទៅកើត "
    " មិនដឹងទេឆាប់អៀវមក បើមិនអៀវមិនចុះទៅទេ "
    " កេងចំណេញណាស់ ឆឹសសស " ជុងហ្គុកបែរខ្នងបន្ទាបខ្លួនអោយទាបអោយនាងស្រួលលោតតោងក៎របស់គេ ! នាងជាមនុស្សពិសេសបំផុតហើយណាវ៉ាឡាដាដែលកែប្រែចរិកអាក្រក់របស់អ្នកប្រុសត្រកូលចនអោយកែប្រែបានទាំងស្រុង ។

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now