ទាំងពីរអ្នកសម្លឹងមុខអ្នកដោយក្រសែរភ្នែកចង់ឈ្នះគ្មានអ្នកណាគេចាញ់ វ៉ាឡាដាក៏មិនអន់ នាងត្រូវគេជាន់ឈ្លីយ៉ាងនេះនាងមិចនឹងព្រមទៅ ? គេជាមនុស្សទីមួយដែលយកព្រហ្មច្ចារីរបស់នាងបាន អញ្ចឹងគេត្រូវតែទទួលខុសត្រូវដោយយកនាងធ្វើជាប្រពន្ធ
« នាងនិយាយខ្លួនឯងទេណាវ៉ាឡាដា »
« នាងចង់ធ្វើជាប្រពន្ធរបស់យើង » ជុងហ្គុកញញឹមចុងមាត់ ក្នុងក្រសែរភ្នែករបស់គេនាងក៏ត្រឹមតែជាស្រីតាមចិញ្ចើមផ្លូវ ស្រីស្រេចឃ្លានលុយ ស្រីដែលចង់ធ្វើធំស្រួសលើគំនរមាសប្រាក់អស់មួយជីវិត ។ នាងព្រហើនចង់ធ្វើជាអ្នកស្រីចនផង គេមិនចិត្តកំណាញ់នោះទេ ភ្លើងនរករបស់អ្នកស្រីចនកំពង់តែបើកហើយ វាមិនងាយដូចជាការគឹតរបស់នាងឡើយ វ៉ាឡាដា
« មេនខ្ញុំនិយាយដោយខ្លួនឯង »
« បើលោកមិនទទួលខុសត្រូវលើខ្ញុំទេ ខ្ញុំនឹងស្រែកប្រកាស់ថាលោកជាមនុស្សបែបណា លោកមិនភ្លេចទង្វើរដែលលោកធ្វើដាក់ខ្ញុំទេណា » ទាំងបង្ករបួសលើនាងអាចជាប់ពីបទប៉ុងប៉ងសម្លាប់ ទាំងរំលោភបំពាន គេជាមនុស្សល្បីមានកេរ្តិ៍ឈ្មោះបែបនេះបើលិចព័ត៍មានចេញច្បាស់ជាល្បីជាមិនខាន
« នាងសាកទេ ខ្ញុំកំដរនាង » ជុងហ្គុកមិនខ្លាចនឹងអ្វីដែលនាងគម្រាមនោះទេ គេរឹតតែព្រយួសអោយនាងធ្វើលើសដើមទៀត
« ខ្ញុំអនុញ្ញាតអោយនាងធ្វើជាប្រពន្ធរបស់ខ្ញុំ វាមិនស្រួលដូចជាការគឹតនោះទេវ៉ាឡាដា » ជុងហ្គុក រុញរាងកាយស្តើងអោយផ្តូលទៅលើពូកហើយគេក៏ដើរចេញពីបន្ទប់មួយនោះបាត់
« ហឹសស ឋានះជាស្រីចិញ្ចើមផ្លូវសោះហ៊ានព្រហើនដាក់យើង យើងនឹងអោយនាងស្គាល់រសជាតិដល់ថ្នាក់បកក្បាលចេញដោយខ្លួនឯង » ជុងហ្គុកសង្គ្រឿតធ្មេញខាំមាត់ដើរបណ្តើរនាយរអ៊ូបណ្តើរ ក្នុងភូមិគ្រិះនេះមានស្រីម្នាក់នោះទើបគេមិនមានអារម្មណ៍ល្អ គេទាញសោរឡានហើយក៏បើកចេញដោយប្រយោលម្នាក់ឯង
« ហុើយយយ » ឡាដាដកដង្ហើមធំ នាងមិនចង់ធ្វើជាប្រពន្ធរបស់គេ មិនបានសម្លឹងឃើញទ្រព្យរបស់គេ នាងគ្រាន់តែធ្វើព្រោះភាពត្រឹមត្រូវនាងធ្វើអោយខ្លួនឯងមានតម្លៃប៉ុណ្ណោះ នាងខឹងនាងស្អប់ហើយក៏គុំប្រុសម្នាក់នេះខ្លាំងណាស់ នៅពេលដែលមានឱកាសនាងនឹងសងសឹកអោយគេអោយសាកសម្យជាទីបំផុត
« រស់នៅអោយសាកសម្យ នៅអោយមានកិត្តិយស គេជាអ្នកបំពាននាង ! មនុស្សអាក្រក់ដូចជាគេត្រូវតែសង » វ៉ាឡាដា
__________________________
ខ្លីៗទេ ❤ ចង់ដឹងថាមានអ្នកអានអត់ 😘
ChaeMin_ឆេមីន🥀
![ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]](https://img.wattpad.com/cover/278964573-64-k293723.jpg)