ភាគទី ៣២ : ចាប់ទុកថាជាថ្លៃមួយដែលនាងកំដរយើងរឿងលើគ្រែ

Start from the beginning
                                    

" អញ្ចើញលោកចូលទៅខាងក្នុង "
ពេទ្យនិយាយរួចក៏នាំបុរសម្នាក់នោះទៅកន្លែងបរិច្ចាកឈាមហើយទើបនាំទៅធ្វើបែបបទតាមក្រោយក៏ព្រោះតែពេលនេះជីវិតមនុស្សសំខាន់ជាង ! ខៃជីនភាំងស្មារតីអស់ហើយមិននឹកសោះថាមានសំណាងល្អក្នុងចំណោមសំណាងអាក្រក់បែបនេះ ? មនុស្សមិនស្គាល់មុខបង្ហាញខ្លួនមកស្របពេលដែលត្រូវការ តើវាជាការចៃដន្យរឺក៏ស្អីអោយប្រាកដទៅ ? រឿងរ៉ាវច្រើនពេកកើតឡើងម្តងផ្ទួនៗគ្នាម្លោះហើយទើបពិបាកជឿ !!!

" កុំសង្ស័យ ជាចៃដន្យទេ "
" មនុស្សល្អព្រះតាមថែរក្សា អរគុណខ្លាំងណាស់ "
ខៃជីនលើកដៃសំពះអរគុណព្រះជាម្ចាស់ដែលប្រទានមនុស្សអោយមកជួយប្រោសជីវិតដល់ឡាដា ។ មួយសន្ទុះធំក្រោយពីការចូលទៅបរិច្ចាកឈាមហើយបុរសដែលមិនស្គាល់មុខនោះក៏ចេញមកវិញ ទាំងសភាពដើរល្វើយៗបន្តិចព្រោះបាត់បង់ឈាមអស់ច្រើន ។

" អាចសុំស្គាល់លោកបានដែលទេ ? " ខៃជីន
" គ្រាន់តែជួយហើយក៏ទៅវិញ មិនបាច់ស្គាល់ទេ "
" អរគុណលោកដែលជួយជីវិតអ្នកស្រីរបស់ខ្ញុំ "
" លោកមានគុណធំណាស់ "
" មិនបាច់គុណស្រ័យទេជីវិតមនុស្សសំខាន់ទោះជាម្នាក់នោះគ្មានអ្នកណាត្រូវការក៏ដោយ អោយតែមានដង្ហើមដកត្រូវតែតស៊ូ ខ្ញុំគ្រាន់ដើរកាត់ជួបមនុស្សមានបញ្ហាក៏ជួយ មិនបាច់តាមសុើបទេ "
បុរសប្លែកមុខនោះនិយាយចប់ហើយគេក៏ចាកចេញទៅបាត់ស្រមោលឈឹងតែម្តងមកក៏មិនបានហៅទៅវិញក៏មិនបន្សស់តម្រុយ តាមរយះការសង្កេតគូបផ្សុំនឹងពាក្យសំដីដែលបាននិយាយចេញមកធ្វើអោយខៃជីនមានអារម្មណ៍ថាម្នាក់នេះមិនធម្មតាទេ គេដឹងពីសមាស់សភាពរបស់ខៃជីនថាអាចតាមសើុបពីគេបានអញ្ចឹងហើយទើបគេនិយាយបង្ការកាត់ចំណុចសង្ស័យមិនប្រក្រដី ។

" ជាមនុស្សដែលមានចិត្ត "
" គ្រាន់ជាងចៅហ្វាយខ្ញុំដែល "
ពាក់ព័ន្ធដល់ជុងហ្គុកគឺបង្កជាការឈឺចាប់នៅក្នុងបេះដូងធំធេងខ្លាំងណាស់សម្រាប់ឡាដាពេលដែលត្រូវការពេលដែលកំពុងពេញសប្បាយចង់មានក្តីសុខក៏បបួលនាងលេងហ្គេមស្នេហាជាមួយគ្នាផ្អែមល្ហែមជាងទឹកឃ្មុំដែលខុសរដូវទៅទៀតបោកលួងលោមយកក្តីស្រលាញ់ភាពបរិសុទ្ធជាច្រើនដងរាប់មិនអស់ នៅពេលដែលលេងឆ្អែតអស់ចិត្តហើយក៏ចាប់ផ្តើមចង់ដោះដៃទោះបីជាស្លាប់រស់សុខទុក្ខវេទនាយ៉ាងណាក៏ដោយក៏មិនខ្វាយខ្វល់អើពើ ។ មនុស្សជួបគ្នារាល់ថ្ងៃមានចិត្តសាហាវព្រៃផ្សៃជាងមនុស្សធម្មតាទៅទៀត

_ កន្លះម៉ោងក្រោយ !

ឆ្លងផុតដំណាក់កាលសង្គ្រោះដែលមានការលំបាកជួបគ្រោះភិតភ័យមួយនោះរួចហើយដំណឹងអាក្រក់ក៏បានក្លាយមកជាដំណឹងល្អវិញ ។ គ្រូពេទ្យដើរចេញមកជាមួយទឹកមុខរីករាយ

" ពេទ្យ ! អ្នកស្រីខ្ញុំយ៉ាងមិចហើយ ? "
" បាទអ្នករបួសពេលនេះផុតពីគ្រោះថ្នាក់ហើយ "
" តែរបួសក្បាលគែដេរ10ថ្នេរ ពេទ្យបានរៀបចំបន្ទប់ពិសេសជួនរួចហើយ សម្រាកបីបួនថ្ងៃដើម្បីតាមដានមុខរបួសបើអស់អីហើយអាចទៅផ្ទះវិញបាន "
" បាទអរគុណណាស់ពេទ្យ "
ខៃជីនអោនគោរពគ្រូពេទ្យជាការគួរសម ! នៅពេលដែលបានឃើញគ្រែឡាដាត្រូវបានអូសចេញពីបន្ទប់សង្គ្រោះបន្ទាន់ខៃជីនក៏ញញឹមព្រោះផុតភ័យហើយ ។ ខៃជីនប្រុងតាមទៅមើលរបៀបរបបនៅក្នុងបន្ទប់នោះថាក្រុមគ្រូពេទ្យមើលថែឡាដាបានដឹតដល់ដែលរឺទេ ? តែត្រចៀករបស់គេរហ័សលឺសម្រិបស្បែកជើងដើរបែបធ្ងន់ទំនងជាមនុស្សប្រុសគេក៏រហ័សបែរទៅរក

" ចៅហ្វាយ ! "
" ឃើញយើងហើយអារម្មណ៍មិនល្អរឺយ៉ាងមិច ? "
" ខ្ញុំព្យាយាមខលទៅចៅហ្វាយច្រើនដងតែចៅហ្វាយមិនលើក ហេតុអីចៅហ្វាយដឹងថាខ្ញុំមកពេទ្យនេះ ? "
" យើងមិនចាំបាច់ឆ្លើយគ្រប់សំនួរទេមើលទៅ !!! "
" នាងយ៉ាងមិចហើយ ? " សួរដោយការចង់ដឹង
" រួចផុតពីស្លាប់ហើយ "
" ល្អ ! យើងគ្រាន់តែមកបង់លុយថ្លៃពេទ្យអោយនាងប៉ុណ្ណោះចាប់ទុកថាជាថ្លៃមួយដែលនាងកំដរយើងលើគ្រែមករហូត យើងបង់រួចយើងទៅវិញហើយ " គេនិយាយរួចក៏ដើរទៅកន្លែងបង់លុយបាត់នេះកុំតែគេជាចៅហ្វាយនាយដែលជួយខៃជីនរាប់សិបឆ្នាំមានទំនាក់ទំនងល្អរវាងចៅហ្វាយនាយហើយនឹងកូនចៅនោះទេ មិនអញ្ចឹងពាក្យសំដីអម្បាញមិញនោះប្រាកដជាត្រូវខៃជីនហត់ទៅដាល់អោយបែកមាត់ហើយ ... ឃោឃៅចិត្តដាច់អាក្រក់ហួសអស់មនុស្សខៃជីនស្តាយហើយក៏ហត់ជំនួសឡាដាខ្លាំងណាស់ដែលមកជួបមនុស្សដូចជាចនជុងហ្គុកនេះ ... ។

=========================
ហួសហេតុសាហាវហ្មងម៉ោះ ☹️

ChaeMin-ឆេមីន🥀

ភក្តីភាពស្នេហ៍ [ 🪶Complete ✅ ]Where stories live. Discover now