ភាគទី១២ : ស្មុគស្មាញ

Start from the beginning
                                        

《 អរ..គុណហើយ! 》

《 ខ្ញុំលាមែនទែនហើយ! 》ចាន់ក៏បោះជំហានញាប់ដើរចេញពីនាយ ហើយដើរតម្រង់ទៅរកទ្វារផ្ទះ

《 ចៅហ្វាយតូច! 》វ៉ាក់អឺនឹងតាវសុងល្មម

《 ខ្ញុំមិនមែនជាចៅហ្វាយតូចរបស់ឯងទៀតទេ! 》ចាន់ញញឹមទាំងរលីងរលោងទៅកាន់តាវសុង

《 ហេតុអីក៏ថាមិនមែន? ទោះជាចៅហ្វាយតូចមិនមែនជាប្រពន្ធចៅហ្វាយតូចតទៅទៀត ក៏ចៅហ្វាយតូចក៏នៅតែជាចៅហ្វាយតូចរបស់ខ្ញុំដែរ! បើចៅហ្វាយតូចមានការចង់ប្រើអ្វី ខ្ញុំរីករាយនឹងធ្វើជានិច្ច》

《 អរគុណឯងហើយតាវសុង! 》

《 មិនអីនោះទេ តែ...ចៅហ្វាយតូចចង់ទៅណា ចាំខ្ញុំជូនទៅ 》

《 មិនបាច់ទេ ឯងនៅមើលចៅហ្វាយឯងចុះ ជួយមើលថែគេជំនួសខ្ញុំផង មានតែឯងទេដែលយល់ចិត្តនិងស្មោះត្រង់ជាមួយគេបំផុត 》

《 ពិតជាមិនចង់ឲ្យខ្ញុំជូនទៅមែនហេស? 》

《 អឹម!! លាហើយ សង្ឃឹមថាយើងនឹងជួបគ្នាម្ដងទៀត 》

     
      ចាន់ក៏ដើរចេញពីតាវសុង។ ពេលមកដល់ខាងមុខច្រកទ្វារផ្ទះ ចាន់រកមិនបានឡានតាក់សីុដែលបើកកាត់ឡើយ ទើបបង្ខំចិត្តដើរតាមចិញ្ចើមផ្លូវតិចៗ គិតថានឹងដើរបន្តិចទៅនឹងមានឡានបើកកាត់។ គេមិនទាន់ចង់ខលទៅប្រាប់ប៉ាម៉ាក់ឡើយ រឹតតែមិនទាន់ចង់ប្រឈមមុខនឹងពួកគាត់។

     ចាន់ដើរបណ្ដើរយំបណ្ដើរ ទោះជាមានឡានតាក់សីុបើកកាត់ក៏គេមិនខ្ចីបក់ដៃហៅ ព្រោះទាំងអារម្មណ៍ ទាំងសតិរបស់គេនៅពេលនេះ វាមិននៅក្នុងខ្លួនឡើយ។ គេមិនស្មានឡើយថាគេអាចធ្លាក់ដល់ចំណុចនេះ។

"ទីត ទីត!!"

      សំឡេងសីុផ្លេឡានបន្លឺឡើងខ្លាំងហឹងត្រចៀក ចាន់ងាកមុខខ្វាច់ទៅមើលក៏ឃើញថាកំពុងមានក្មេងប្រុសដើរឆ្លងផ្លូវមករើសកូនឡានដែលនៅកណ្ដាលផ្លូវ ស្របពេលដែលឡានមួយទៀតកំពុងបោលមកក្នុងល្បឿនលឿនសម្ដៅទៅរកក្មេងប្រុសនោះ ចាំប្រឹងសីុផ្លេដូចជាឡានត្រូវបានកាត់ហ្វ្រាំងជាន់មិនសីុ។ ឃើញដូចនេះហើយចាន់ក៏ស្ទុះវឹងរត់ចូលទៅរកក្មេងប្រុសនោះទាំងដែលឡានក៏កំពុងតែបើកមកកៀក។

"វឹបៗ"
ព្រូស*

បាំង**

+Skip

《 ចៅហ្វាយ! 》តាវសុងដើរចូលមកវិញ បន្លឺខ្សាវៗទៅកាន់នាយដែលអង្គុយលើសាឡុងឱនមុខចុះស្មាមាំសងខាងញ័រទទ្រើក ទោះជាមិនប្រាប់ក៏ដឹងថានាយកំពុងយំ

《 ហេតុអីក៏ចៅហ្វាយមិនប្រាប់ចៅហ្វាយតូចតាមត្រង់? ហេតុអីក៏ចាំបាច់ធ្វើដល់ថ្នាក់នេះដែរ?  ខ្ញុំពិតជាមិនយល់ទេ 》តាវសុងបោះជំហានយឺតៗចូលទៅអង្គុយសាឡុងទល់មុខនាយ។ អីុបូងើយមុខឡើងយឺតៗទាំងស្នាមទឹកភ្នែក ហើតញញឹមយ៉ាងជូរចត់មកតាវសុង

《 យើងមិនមានជម្រើសទេ នេះគឺជាការសម្រេចចិត្តល្អបំផុតហើយ ចាន់នៅឆ្ងាយពីយើងប៉ុណ្ណា សុវត្ថិភាពរបស់គេនឹងមានប៉ុណ្ណោះ 》

《 ចៅហ្វាយមិនគិតថាចៅហ្វាយតូចនឹងខូចចិត្តខ្លាំងដល់ថ្នាក់សម្លាប់ខ្លួនទេឬ? 》

《 ចាន់ជាមនុស្សរឹងមាំ គេគ្មានថ្ងៃធ្វើអ្វីបែបនេះទេ ម៉្យាងទៀតគេមានកូន គេរឹតតែមិនអាចទៅទៀត...ពេលនេះយើងមានអារម្មណ៍ថាស្មុគស្មាញណាស់ យើងហត់ខ្លាំងណាស់ តាវសុង! 》

《 បើចៅហ្វាយហត់ ចៅហ្វាយសម្រាកសិនទៅ! 》

《 មិនបានទេ យើងមិនអាចសម្រាកបានទេ! ឯងសើុបរកតម្រុយ ឡាវ ឈិន បានឬនៅ? 》

《 គឺបានដឹងមកថាគេផ្លាស់ប្ដូរទីលំនៅ ទៅនៅឯបរទេស តែមិនដឹងថានៅប្រទេសណាទេ 》

《 សើុបបន្តទៀតទៅ ហើយជួយរៀបចំកក់ហាងមួយផង យើងនឹងណាត់តាន់បេមកហើយចាប់ផ្ដើមគម្រោងតែម្ដង 》

《 បាទ! 》

_______________________

សូមខមិនជាសាច់រឿង💁🔪
សុំទោសចំពោះកំហុសឆ្គងនិងអក្ខរាវិរុទ្ធ🙏🌸
20Cmt/20share for next part❤
#ចនអ៊ុនម៉ូ
#ប្រពន្ធឆ្នាស់
#YiZhan

    

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now