ភាគទី១២ : ស្មុគស្មាញ

Start from the beginning
                                        

《 តើមានអ្នកណាមានយោបល់អ្វីបន្ថែមទេ? 》

《 បាទ គ្មានទេ! 》អីុបូក៏សម្រេចជាអ្នកឆ្លើយធ្វើឲ្យលោកមេធាវីងក់ក្បាលតិចៗយល់ ហើយគាត់ក៏រៀបចំសំបុត្រពីរច្បាប់ មួយច្បាប់រុញទៅឲ្យចាន់ ហើយមួយច្បាប់ទៀតរុញទៅឲ្យអីុបូ

《 អ៊ីចឹងបើអស់កិច្ចការហើយ ខ្ញុំសុុំលាសិនហើយ 》

《 តាវសុងជូនដំណើរលោកមេធាវីជឺផង! 》

《 បាទ ចៅហ្វាយ! 》~~~~

    ពេលនេះនៅក្នុងបន្ទប់នៅសល់តែអីុបូហើយនិងចាន់ប៉ុណ្ណោះ។ ចាន់ខ្ងាំសំបុត្រមួយច្បាប់ដែលលោកមេធាវីជឺហុចឲ្យមួយទំហឹងដៃ រហ័សងាកភ្នែកទៅសំឡឹងមើលទេសភាពខាងក្រៅតាមបង្អួច ព្រោះគេពិតជាមិនហ៊ានប្រឈមមុខនឹងបុរសដែលអង្គុយទល់មុខឡើយ។ រាប់ចាប់់ពីវិនាទីនេះពួកគេជាអ្នកដទៃ សព្វនាម " លោកប្ដី ប្ដីសម្លាញ់ បង អូន ប្រពន្ធ" គឺលែងប្រើបានទៀតហើយ។

《 អូន.....// ខ្ញុំនឹងរើចេញនៅថ្ងៃនេះ របស់របរទាំងអស់ខ្ញុំនឹងឲ្យគេមកប្រមូលយកនៅថ្ងៃស្អែក សូមជូនពរលោកនិងនាងមានក្ដីសុខទីបំផុតលោករកបានមនុស្សដែលលោកស្រឡាញ់ពិតប្រាកដហើយ ខ្ញុំត្រឹមតែជាមនុស្សអតីត មនុស្សអតីតដែលធ្លាប់ជាប្រពន្ធ ធ្លាប់ជាអ្នកពពោះកូនរបស់លោក តែពេលនេះមិនមែនទៀតឡើយ សង្ឃឹមថាពេលក្រោយយើងជួបគ្នាក្នុងឋានៈជាអ្នកដទៃ លោកនៅតែស្រឡាញ់នាងដូចដែលលោកនិយាយពេលនេះ! ខ្ញុំសុំលាហើយ! 》ចាន់និយាយកាត់អីុបូ និយាយពាក្យក្នុងចិត្តមួយផ្នែកតូចទៅនាយ ស្របពេលដែលគេក៏សម្រេចចិត្តក្រោកឈរហើយដើរតម្រង់ទៅរកទ្វារ។ គេមិនអាចនៅទីនេះទៀតបានទេ គេលែងមាននាមជាប្រពន្ធនាយទៀតហើយ ហើយក៏គ្មានហេតុផលអីដែលគេត្រូវនៅទីនេះបន្តឡើយ

《 ឈប់សិន!.....បើកូនកើតមកប្រុសដាក់ឈ្មោះឲ្យគេថា អាហ្វូ ហើយបើស្រីដាក់ឈ្មោះថា យានអឺ! តើប៉ុណ្ណឹងអូនអាចធ្វើឲ្យបងបានទេ? 》អីុបូស្ទុះក្រោកឈរស្រែកឃាត់ចាន់

《 ហឹស!....គេក៏ជាកូនរបស់លោក ខ្ញុំប្រាកដជាធ្វើតាមបំណងលោកហើយ! 》ចាន់ញញឹមទាំងទឹកភ្នែកឆ្លើយតបនឹងអីុបូទាំងបែរខ្នង អម្បាញ់មិុញគេក៏នៅតែមានកូនចិត្តថានាយនឹងហៅគេ ឃាត់គេកុំឲ្យទៅ តែចុងក្រោយវាក៏គ្រាន់តែជាពាក្យផ្ដាំដាក់សំណើរ

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now