《 អ្នកប្រុស ស៊ាវ ចាន់ សូមសីុញ៉េត្រង់នេះមកបាទ 》លោក ជឺ អ៊ូ ចាប់យកសាមីមួយដែលមានក្រដាសស្ដើងមួយមកដាក់ចុះនៅលើតុទល់មុខចាន់ វាជាសំបុត្រលែងលះនោះអី!
ចាន់ចាប់ផ្ដើមទឹកភ្នែករលីងរលោងម្ដងទៀតពេលឃើញសីុញ៉េរបស់អ្នកជាស្វាមីបានសីុញ៉េមុនរួចបាត់ទៅហើយ មិនដឹងសីុញ៉េតាំងពីពេលណាមក។ ពាក្យថា "ស្វាមី" គេអាចប្រើបានតែពេលនេះប៉ុណ្ណោះ បន្ទាប់ពីវិនាទីដែលគេសីុញ៉េលើក្រដាសហើយ គេលែងមានសិទ្ធប្រើវាសម្រាប់ហៅទៅនាយទៀតហើយ ពួកគេទាំងពីរនឹងក្លាយទៅជាអ្នកដទៃហើយ។ ហេតុអ្វីក៏រឿងគ្រប់យ៉ាងកើតឡើងលឿនដល់ថ្នាក់នេះ? ហេតុអីក៏នាយដាច់ចិត្តដល់ថ្នាក់នេះ? គេពិតជាមិនយល់ឡើយ តែ....ប្រហែលដូចជានាយថាហើយ នាយប្រហែលជាស្រឡាញ់ស្រីម្នាក់នោះខ្លាំងណាស់ហើយ ព្រោះសូម្បីតែទាយាទតែមួយគត់របស់ត្រកូលវ៉ាងក្នុងពោះរបស់គេនាយមិនខ្វល់ផង!
ចាន់ខាំមាត់លើកដៃម្ខាងគ្រវាសទឹកភ្នែកចេញពីថ្ពាល់ ចាប់កាន់ប៊ិកទាំងញ័រដៃទទ្រើកសីុញ៉េទៅលើក្រដាសសនោះ។ ទោះជាចិត្តប្រាប់ថាមិនចង់ ប្រាប់ថាមិនធ្វើ គេក៏មិនអាចធ្វើអ្វីបានដែរ ព្រោះទោះជាគេមិនចង់លែង នាយក៏នៅតែចង់លែង ហើយគេក៏មិនអាចហាមឃាត់ការសម្រេចចិត្តរបស់នាយដូចគ្នា។
អីុបូតាមសំឡឹងមើលដៃរបស់ចាន់ដែលសីុញ៉េទៅលើសំបុត្រលែងលះទាំងរន្ធត់ចិត្ត ក្នុងទ្រូងល្ហល្ហេវចង់ដង្ហក់ខ្យល់ នាយក្ដាប់ដៃដែលទម្លាក់ចុះបាំងតុយ៉ាងណែន ក្នុងចិត្តចង់ស្ទុះទៅចាប់ទាញដៃចាន់ចេញ ហើយហែកចោលសំបុត្រលែងលះនោះចោលដូចដែលគេធ្លាប់ធ្វើដូចពេលមុន។ ប៉ុន្ដែពេលមុន ចាន់ជាអ្នកសុំលែងគេ គេអាចហែកសំបុត្រនោះចោលបាន ខុសគ្នាខ្លាំងណាស់ ព្រោះពេលនេះគេជាអ្នកសុំលែង ជាអ្នករៀបចំសំបុត្រនេះមកដោយខ្លួន ហើយគេក៏គ្មានសិទ្ធចូលទៅហែកវាទៀត។
《 រួច...រួចហើយ! 》ចាន់ពោលទាំងអួលដើម.កទម្លាក់ដើមប៊ិកចុះ យកដៃមកសង្កត់លើដៃម្ខាងទៀតយ៉ាងខ្លាំង ដើម្បីព្យាយាមទប់ចិត្ត ទប់អារម្មណ៍ និងទឹកភ្នែក
《 អ៊ីចឹងខ្ញុំសូមប្រកាសជាផ្លូវការថា ចាប់ពីពេលនេះទៅទំនាក់ទំនងប្ដីប្រពន្ធរវាងអ្នកទាំងពីរនឹងបញ្ចប់ រវាង វ៉ាង អីុបូ ហើយនិង ស៊ាវ ចាន់ ចាប់ពីពេលនេះទៅនឹងក្លាយជាមនុស្សផ្សេងគ្នា មិនពាក់ព័ន្ធគ្នាតទៅទៀត ចំណែកទ្រព្យសម្បត្តិទាំងឡាយនឹងត្រូវបានបែងចែកម្នាក់ពាក់កណ្ដាល...តើមានអ្នកណាមានមតិយោបល់អ្វីទេ? 》លោកមេធាវី ជឺ អ៊ូ ចាប់កាន់សាមីនោះឡើងហើយពោល។ ទាំងអីុបូ ទាំងចាន់ហាក់ស្ងៀមទ្រឹងមិនមានប្រតិកម្មឆ្លើយតបនឹងសំណួរលោកមេធាវី
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១២ : ស្មុគស្មាញ
Start from the beginning
