ភាគទី១២ : ស្មុគស្មាញ

Começar do início
                                        

( ហឹកៗ...បើកទ្វារ!..ហឹក!បងបើកទ្វារមក..យើង...យើងកុំលែងគ្នាអី!..ហឹកៗ!ខ្ញុំមិនព្រមលែងទេ! )

      អីុបូសម្រូតខ្លួនចុះយឺតៗផ្នែកខ្នងនឹងសន្លឹកទ្វារ ត្រចៀកសងខាងហឹងនឹងសំឡេងស្រែកយំរបស់អ្នកនៅខាងក្នុង ទឹកភ្នែកដែលខំទប់មកជាយូរវាក៏បានហូរចុះមកដោយគ្មានហេតុផលហាមទៀត ព្រោះតែអម្បាញ់មិុញគេនៅមុខចាន់ គេមិនអាចទន់ជ្រាយ មិនអាចបង្ហាញភាពមិនប្រាកដ មិនដាច់ចិត្តដាក់ចាន់បានឡើយ តែពេលនេះគេមិនប្រឈមមុខនឹងចាន់ទៀតទេ ទើបគេបណ្ដោយឲ្យទឹកភ្នែកទាំងអស់ឲ្យហូរចុះមក។

+ព្រឹកស្អែក

     ថ្ងៃនេះព្រះអាទិត្យរះបញ្ចេញពន្លឺឡើងខ្ពស់នៅទិសខាងកើត អាកាសធាតុត្រជាក់ល្មម មានខ្យល់បក់មករំភើយៗ សត្វចាបសត្វបក្សីនៅលើមែកឈើក៏យំត្រហឹងអឹងកង បង្កើតបានជាសំឡេងមួយដែលស្ដាប់មើលទៅដូចជាតន្រ្ដីអន្លង់អន្លោច។ អាកាសធាតុល្អណាស់ តែហេតុអ្វីក៏ជីវិតមនុស្សម្នាក់នេះមិនល្អដូចជាអាកាសធាតុពេលនេះអញ្ចឹង?

    ចាន់ដើរបោះជំហានចុះពីកាំជណ្ដើរទាំងសឺៗដូចមនុស្សគ្មានព្រលឹងប្រលះនៅក្នុងខ្លួន កែវភ្នែកស្លក់ខ្មៅអែរ ដាបទៅដោយដានទឹកភ្នែក ព្រោះយប់មិញគិតតែពីសង្ងំយំម្នាក់ឯងរហូតគេងលក់ពេលណាក៏មិនដឹង។ សំឡេងជជែកគ្នានៅបន្ទប់ទទួលភ្ញៀវហាក់អាចដាស់ឲ្យចាន់មានសតិបន្តិច ទើបរាងតូចរហ័សងាកមុខទៅមើលវា ហើយជំហានក៏កំពុងដើរតម្រង់ទៅបន្ទប់នោះល្មម។

《 ចៅហ្វាយតូចសូមអញ្ចើញ! 》តាវសុងដែលឈរចាំយាមនៅមាត់ទ្វារទាំងទឹកមុខមិនសូវល្អប៉ុន្មាន ក៏ងាកក្រឡេកមកឃើញចាន់ដើរចូលមកទើបគេហាប្រាប់ឲ្យរាងតូចចូលទៅអង្គុយនៅលើសាឡុងទល់មុខលោកប្ដីដែលអង្គុយធ្វើមុខស្មើហាក់គ្មានអារម្មណ៍អី ឯខាងឆ្វេងដៃគឺជាបុរសរាងចំណាស់ក្នុងឈុតក្រាហ្សេស៍ ចាន់ស្គាល់ច្បាស់ណាស់ថាជាអ្នកណា ព្រោះគាត់គឺ ជឺ អ៊ូ ជាមេធាវីប្រចាំឲ្យត្រកូលវ៉ាងទាំងមូល គេក៏ធ្លាប់ជួបគាត់ប៉ុន្មានដងដែរ មានមួយគឺនៅក្នុងពិធីមង្គលការរបស់ពួកគេផ្ទាល់ នៅពេលដែលចុះអេតាសីុវិល ហើយជួបក្រោយបំផុត គឺពេលនេះ ពេលដែលគាត់មកធ្វើជាមេធាវីលែងលះឲ្យពួកគេដូចគ្នា។

✨ប្រពន្ធឆ្នាស់💕(Completed)Onde histórias criam vida. Descubra agora