ភាគទី១២ : ស្មុគស្មាញ

Bắt đầu từ đầu
                                        

《 ហឹកៗ...វ៉ាង អីុបូ!..ខ្ញុំសុំអង្វរបង..ហឹកៗ..យើងកុំលែងគ្នាអីបានទេ...ហឹក!ខ្ញុំមិនចង់ឲ្យកូន..កើតមកគ្មានឪពុកហៅនឹងគេទេ! 》ចាន់ស្ទុះរត់ទៅឱបចង្កេះនាយពីក្រោយមួយទំហឹងយ៉ាងណែនដៃ ខ្លាចថាបើគេឱបមិនណែននាយនឹងអាចចេញទៅបាន ចេញទៅគ្មានថ្ងៃត្រឡប់មករកគេម្ដងទៀត។ ហើយខ្លួនដែលសើមជោគមិនទាន់បានជូតនោះក៏ធ្វើឲ្យខាងខ្នងរបស់អីុបូសើមដូចគ្នា

         អីុបូលើកដៃយឺតៗទៅចាប់ទាញដៃចាន់ចេញពីចង្កេះរហូតបានសម្រេច ហើយក៏បង្វែរមុខមកវិញយឺតៗលើកដៃទៅចាប់ស្មាសងខាងដែលញ័រទទ្រើករបស់ចាន់ព្រោះដោយសារយំខ្លាំងពេក។ ឃើញសភាពចាន់បែបនេះហើយ នាយមិនស្រណុកក្នុងចិត្តឡើយ ចាន់ឈឺប៉ុណ្ណាគេក៏ប៉ុណ្ណោះគុណនឹងពីរ តែយ៉ាងគេក៏នៅតែមិនអាចចិត្តទន់ ព្រោះគេគ្មានជម្រើសសម្រាប់រើសឡើយ។ អីុបូទម្លាក់ដៃដែលចាប់ស្មានោះចុះវិញហើយងាកទៅឈោងកន្សែងពោះគោមកដណ្ដប់ឲ្យចាន់ព្រមជាមួយស្នាមញញឹមក្រៀមក្រោះជាទីបំផុត។

《 បង..បងឈប់គិតថាលែងលះហើយមែនទេ? 》ចាន់ញញឹមចេញទាំងស្នាមញញឹមលាយលំទឹកភ្នែកជោគថ្ពាល់ ខ្លួនរបស់គេហាក់ត្រូវបានព្រះសង្រ្គោះពីកោះដាច់ស្រយាលនោះ ព្រោះទង្វើបារម្ភរបស់នាយធ្វើឲ្យគេមានកូនចិត្តសប្បាយអរ ហើយគិតថានាយបញ្ឈប់គំនិតលែងលះទាំងអស់នោះចោល

《 អូនសម្រាកទៅ ថ្ងៃស្អែកបងនឹងហៅមេធាវីមកទីនេះ! 》ស្នាមញញឹមដ៏តូចមួយក៏ត្រូវរលាយបាត់មួយរំពេចបន្សល់នូវទឹកមុខអស់សង្ឃឹមសារជាថ្មី។ ចាន់សំឡឹងទៅអីុបូជាមួយកែវភ្នែកព្រិចៗ អារម្មណ៍វិលវល់ អារម្មណ៍ឯកោ អារម្មណ៍ភ័យខ្លាចវាបានបុកកម្រោលមកម្ដងទៀតហើយ

"ក្រឹប!"

      ដោយសារតែឃើញចាន់ឈរភ្លឹកសំឡឹងមកខ្លួនទាំងមិននិយាយអ្វី អីុបូក៏ប្រញាប់បែរខ្លួនដើរចេញព្រមទាំងងាកមកបិទទ្វារលឺសូរក្រឹបរួចថែមទាំងខ្ទាស់គន្លឹះពីក្រៅទៀងផង ព្រោះនាយមិនចង់ឲ្យចាន់ចេញមកតាមទៀត មិនចង់ឲ្យចាន់ឈឺចាប់លើសនេះទៀត រឹតតែមិនចង់ឃើញទឹកភ្នែករបស់ចាន់។ គេបានគិតទុករួចមកហើយ ក្រោយពេលដែលចាន់និងគេលែងលះគ្នាហើយ ចាន់ប្រាកដជាត្រឡប់ទៅរស់នៅជាមួយប៉ាម៉ាក់ក្មេករបស់គេ ហើយពួកគាត់នឹងមើលថែចាន់បានល្អជាងគេ។ ខាណៈណាដែលចាន់គ្មានទំនាក់ទំនងអីជាមួយគេ តាន់បេនឹងមិនបង្វែរកាណុងទៅរកចាន់ឡើយ ប៉ុណ្ណឹងហើយដែលគេអាចធ្វើបានអស់ពីសមត្ថភាព។

✨ប្រពន្ធឆ្នាស់💕(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ