《 ចុះ...នាងយកវាមកបានយ៉ាងមិច? 》
《 ហឹស!..... 》តាន់បេសើចនឹងដើមកបន្តិច ហើយខួរក្បាលរបស់ក៏ចាប់ផ្ដើមបង្ហាញទៅពេលនោះ
#កាលពីបីថ្ងៃមុន
《 ឯងមករកខ្ញុំបែបនេះ ឯងប្រាកដជាបានអ្វីដែលខ្ញុំចង់បានហើយមែនទេ? 》តាន់បេពោលសួរទៅកាន់បុរសឈុតខ្មៅដែលអង្គុយកៅអីទល់មុខ មិនបាច់ឆ្ងល់ទេថាជាអ្នកណា គេគឺជាមនុស្សដែលនាងឲ្យទៅបន្លំខ្លួនដើម្បីយកឯកសារសំខាន់ពីបន្ទប់អីុបូលើកមុននោះអី!
《 បាទ មែនហើយអ្នកនាង! នេះបាទ! 》បុរសនោះឆ្លើយទាំងញាប់មាត់ហើយប្រញាប់ដកសំណុំឯកសារពីក្នុងកាបូបមកដាក់លើតុហើយរុញឲ្យទៅតាន់បេ
《 ប្រាកដហើយថាវាជារបស់ពិត? 》តាន់បេផ្អៀងមុខសួរបន្តិចទាំងដៃចាប់កាន់យកសាមីនោះមកមើល
《 បាទ ខ្ញុំសូមយកក្បាលមកធានា ខ្ញុំយកចេញមកពីទូរដែកសម្ងាត់មកដោយផ្ទាល់ដៃ! 》នាយនិយាយទាំងម៉ាត់ៗហាក់មើលទៅគេដូចជាប្រាកដប្រជាណាស់
《 ហើយប្រាកដហើយថាគ្មានអ្នកណាឃើញ? 》
《 បាទ៎ ប្រាកដណាស់ ខ្ញុំទៅលួចយកវាតាំងពីព្រលឹមគ្មានអ្នកឃើញខ្ញុំទេ! 》
《 ល្អ! យកលុយមួយចំនួននេះទៅ យកវាទៅព្យាបាលប្អូនស្រីលោក ហើយលាឈប់ពីក្រុមហ៊ុនទៅ ចាំខ្ញុំនឹងបន្ថែមប្រាក់ឲ្យឯងមួយចំនួនល្មមនឹងឯងអាចប្រើជីវិតជាមួយប្អូនស្រីនិងម្ដាយរបស់ឯងឲ្យសុខស្រួលបាន! 》តាន់បេក៏ងាកទៅយកលុយមួយដុំមកបោះនឹងមុខបុរសនោះ
《 អរ..អរគុណហើយអ្នកនាងចាង!ខ្ញុំ...ខ្ញុំសុំលាសិនហើយ 》បុរសនោះស្រវាក្ដោបលុយទាំងដៃរញិករញ័រហើយក៏រហ័សក្រោកឈរលើកដៃសំពះតាន់បេ រួចក៏ដើរចេញទៅវិញបាត់ទាំងទឹកមុខសប្បាយអរដែលបានលុយមួយចំនួនធំទៅជាមួយ
《 ជំហានទីមួយចាប់ផ្ដើមហើយ វ៉ាង អីុបូ! 》
#ត្រឡប់មកបច្ចុប្បន្ន
《 នាងពិតជាធ្វើមិនឲ្យខ្ញុំខកបំណងឡើយ! 》នាយសង្ហារញញឹមក្នុងន័សលើកសរសើរចំពោះគំនិតដ៏វ័យឆ្លាតរបស់តាន់បេ ឯនាងក៏គ្រាន់តែញញឹមតបបន្តិចហើយងាកទៅលើកពែងកាហ្វេមកក្រេបបន្ត
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១០ : ភាពឈឺចាប់សាំុដែល
Start from the beginning
