《 បងញាំុដែរទៅ! 》
- ស្អែកឡើង
គ្រាន់តែព្រឹកព្រលឹមឡើងភ្លាម អីុបូស្ទុះក្រោកពីគេងហើយដាស់ចាន់ដើម្បីងូតទឹកនឹងរៀបចំខ្លួនដើម្បីទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ហើយអ្នកដែលត្រូវគេដាស់ឲ្យក្រោកឡើងទាំងមិនទាន់អស់ងងុយក៏នៅតែបិទភ្នែកជិតខ្លួនទន់ល្អូក ធ្វើឲ្យអីុបូដែលកំពុងអន្ទះសារក្នុងចិត្ត ក៏សម្រេចចិត្តលើកបីចាន់ដើរចូលបន្ទប់ទឹក ងូតទឹកនិងស្លៀកពាក់ឲ្យ ទើបបីចុះមកខាងក្រោមយកទៅដាក់ឡាន រួចគេក៏ដើរវាងទៅកន្លែងចង្កូតនឹងបើកចេញសម្ដៅទៅមន្ទីរពេទ្យភ្លាម។
ក្រោយពេលបានមកដល់មន្ទីរពេទ្យ អីុបូក៏ងាកទៅដាស់ចាន់ឲ្យក្រោកឡើង ហើយពួកគេទាំងពីរក៏នាំគ្នាដើរចូលក្នុងមន្ទីរពេទ្យ។ អីុបូនិងចាន់ក៏ត្រូវបានគិលានុបដ្ឋាយិកាម្នាក់នាំមកជួបលោកគ្រូពេទ្យខាងផ្នែកទាក់ទងនឹងទារក ហើយគ្រូពេទ្យក៏បាននាំចាន់ចូលទៅពិនិត្យ ឯអីុបូក៏ឈរចាំនៅខាងក្រៅដើរទៅដើរមកយ៉ាងអន្ទះអន្ទែងយ៉ាងខ្លាំង។
កន្លះម៉ោងក្រោយមក គ្រូពេទ្យក៏នាំចាន់ចេញមកវិញ ហើយក៏នាំពួកគេទាំងពីទៅបន្ទប់ធ្វើការរបស់គាត់ផ្ទាល់ដើម្បីប្រាប់អំពីលទ្ធផលនៃការពិនិត្យផ្ទៃពោះរបស់ចាន់។ គ្រូពេទ្យក៏បានប្រាប់ឲ្យពួកគេទាំងពីរអង្គុយចុះនឹងកៅអីខាងមុខតុធ្វើការទល់មុខគាត់ ហើយគាត់ក៏ងាកទៅមើលផ្ទាំងអេក្រង់អេកូដែលពិនិត្យផ្ទៃពោះចាន់អម្បាញ់មិញនេះព្រមជាមួយនឹងឯកសារ យកប៊ិកសីុញ៉េនិងសរសេរស្អីមិនដឹងខ្វោកៗ ធ្វើឲ្យអីុបូនិងចាន់កាន់តែរន្ធត់ចិត្ត អីុបូក៏ស្រវាចាប់ដៃចាន់ជាប់ហើយបែរមុខទៅលោគ្រូពេទ្យចាំស្ដាប់លទ្ធផល...
《 ចូលរួមត្រេកអរផងអ្នកប្រុស វ៉ាង ប្រពន្ធរបស់លោកមានផ្ទៃពោះមួយសប្ដាហ៍ហើយ 》គ្រូពេទ្យងើយមុខពីឯកសារនិយាយ ធ្វើឲ្យអីុបូនិងចាន់ងាកមើលមុខគ្នាជាមួយស្នាមញញឹម ទឹកភ្នែកនៃក្ដីរំភើបក៏រំលេចចេញមកតាមកន្ទុយភ្នែក
《 លោក...លោកគ្រូពេទ្យ និយាយជាការពិតមែនទេ? 》អីុបូក៏ងាកទៅសួរលោកគ្រូពេទ្យដើម្បីឲ្យប្រាកដចិត្តជាងមុន ខ្លាចក្រែងអម្បាញ់មិញគេស្ដាប់ច្រឡំ ឬក៏គ្រូពេទ្យនិយាយខុស
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី៣ : ចាញ់កូន
Start from the beginning
