《 ឯនេះទឹកដោះគោ...ទឹង*! 》អីុបូលើកកែវទឹកដោះគោដាក់ក្បែរដៃចាន់ ស្របពេលសំឡឹងទឹងក៏បន្លឺចេញពីទូរសព្ទដែលនៅក្នុងហោប៉ៅ ទើបនាយរហ័សលូកយកមកមើល
《 អ្នកណាគេ? 》ចាន់ងាកមុខពីចានបបរសួរទៅអីុបូដែលឈរកាន់ទូរសព្ទ
《 អាជូផ្ញើសារមកថា នាងសង្ស័យថាអូនកំពុងមានផ្ទៃពោះ ព្រោះអាការៈអូនមិនខុសពីមនុស្សចាញ់កូនឡើយ នាងចង់ឲ្យបងនាំអូនទៅពិនិត្យថ្ងៃស្អែក! 》អីុបូងើយមុខពីទូរសព្ទនិយាយទាំងសំឡឹងមើលមកកាន់ចាន់ដែលធ្វើភ្នែកម៉ក់រងចាំស្ដាប់នាយនិយាយ
《 ចា...ចាញ់..កូន?! 》ចាន់ផ្ទួនពាក្យអីុបូ ដៃក៏រសាយពីស្លាបព្រា ទឹកមុខលាយលំគ្នា ភ័យបន្តិច រំភើបបន្តិច ចង់យំបន្តិច ចង់សន្លប់បន្តិច
《 ចាន់! មុន..មុននេះអូនប្រាប់បងថាអាការៈអូនយ៉ាងមិចខ្លះ? 》អីុបូក៏ស្ទុះចូលមកអង្គុយតុក្បែររាងតូចហើយលូកដៃក្រសោបដៃតូចទាំងពីរទាំងបេះដូងលោតដុកដាក់រងចាំស្ដាប់ចម្លើយពីមាត់ចាន់ស្ទើរតែទ្រាំមិនបាន បើសិនជាដូចការសង្ស័យរបស់អីុជូមែន នេះគេកំពុងក្លាយជាប៉ាគេ តើមែនទេ?
《 គឺ....គឺរាងវិលមុខ...អស់កម្លាំង...ចង់ក្អួត.....ហើយនិង ពេលហិតអ្វីៗទៅក៏ធំក្លិនធូរផ្អោម! 》ចាន់ធ្វើទឹកមុខឡេងឡង់ឆ្លើយតបនឹងអីុបូនូវអ្វីដែលខ្លួនមានអាការៈ វាមិនមែនទើបនឹងកើតឡើងទេ គឺតាំងពីប៉ុន្មានថ្ងៃមុនម្ល៉េះ គ្រាន់តែវាមិនខ្លាំងដូចថ្ងៃនេះប៉ុណ្ណោះ
《 ថ្ងៃស្អែកនេះយើងទៅមន្ទីរពេទ្យណា៎! 》បន្ទាប់ពីស្ដាប់ចាន់និយាយហើយ អីុបូប្ដូរមកទឹករំភើបសប្បាយចិត្តមួយរំពេច លើកខ្នងដៃចាន់មកថើបបន្តិចហើយក៏បបួលចាន់ទៅមន្ទីរពេទ្យពិនិត្យនៅថ្ងៃស្អែក។ នេះបើតាមចិត្តគេចង់ គេចង់តែនាំចាន់ទៅពិនិត្យឥឡូវនេះតែម្ដងមែនទែន ប៉ុន្ដែចិត្តមួយក៏បានប្រាប់ថាឲ្យគេរងចាំអន្ទះអន្ទែងដល់ថ្ងៃស្អែកចាំទៅ។ ចំណែកឯចាន់ក៏ងក់ក្បាលតិចៗក្នុងចិត្តភ័យអររំភើប រកថាមិនត្រូវ
《 ចាំបងបញ្ចុកវិញណា៎! 》អីុបូញញឹមយកដៃអង្អែលសក់ក្បាលចាន់រួចក៏ឈោងដៃកាន់ស្លាបព្រាបញ្ចុកបបរចាន់
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី៣ : ចាញ់កូន
Start from the beginning
