ភាគទី៣ : ចាញ់កូន

Start from the beginning
                                        

《 កុំបន្ទោសអាជូ នាងជូនអូនមកវិញតាំងពីរសៀលម្ល៉េះ ព្រោះឃើញអូនមិនស្រួលខ្លួន...បងកុំបារម្ភពេកអី 》

《 មិនឲ្យបងបារម្ភយ៉ាងមិចនឹងបាន? ម៉ោះ!បងជួយគ្រា 》អីុបូក៏ជួយគ្រាចាន់ឲ្យក្រោកអង្គុយឡើង

《 អូនញាំុអីឬនៅ? 》

《 នៅទេ! 》

《 ចឹងចាំបងទៅដាក់ដាំបបរឲ្យ...អូ!មែនហើយ នេះនំម៉ូឈី បងខំចូលទិញតាមផ្លូវមកឲ្យអូន អូនញាំុទ្រាប់ពោះសិនទៅ ទម្រាំបបរឆ្អិន.. 》អីុបូក្រឡេកភ្នែកឃើញថង់នំក៏រហ័សយកមកហើយយកប្រអប់នំចេញមកបើកឲ្យចាន់ញាំុ

《 អ៊ួក*...ហឹកៗ..អាប្ដីចង្រៃយ៍!! ហេតុអីក៏ទិញនំផ្អោមមកទៅវិញ ល្អណាស់ណ៎!ហឹកៗ...ទិញនំផ្អោមផ្ញើប្រពន្ធ! 》ចាន់ក្រវែងនំចោលឱនមុខរកក្អួត ហើយងើយមកវិញក៏ស្រាប់តែយំហូរស្ដីឲ្យអីុបូ ធ្វើឲ្យនាយត្រូវជ្រួញចញ្ចើមសំឡឹងរាងតូចដោយភាពងឿងឆ្ងល់

《 ផ្អោម?...មានឯណា 》អីុបូរហ័សលើកនំមកហិត ក៏មិនបានធំុក្លិនផ្អោមឡើយ

《 អាប្ដីអត់បានការ....ហឹកៗ...ធំុស្អុយហើយឡើងជូរប៉ុណ្ណឹងហើយ នៅថាអត់ទៀត?..អាប្ដីសម្អុយ! អាប្ដីឆ្កួត! អាប្ដី.... 》ចាន់មិនបានខ្វល់នឹងសម្ដីអីុបូឡើយដោយគិតតែពីយំនិងជេរ តែរកពាក្យជេរលែងឃើញ ក៏ឈប់ឆ្កឹង...

《 ចោរម្សៀត! 》អីុបូ

《 ...អាប្ដីចោរម្សៀត!!ហឹកៗ! 》

《 អូហូ!!បងសុំទោសៗ ហ្អាៗ!បានហើយឈប់យំទៅ នំហ្នឹងផ្អោមមែនតើស៍! ចាំបងទៅដាក់បបរឲ្យវិញណ៎? 》អីុបូក៏រហ័សលើកដៃជួយជូតទឹកភ្នែកឲ្យចាន់ ព្រមទាំងនិយាយលួងលោមដើម្បីឲ្យចាន់បាត់យំ ឃើញចាន់យំបែបនេះ គេមិនសូវស្រណុកចិត្តឡើយ

《 ហ្អឹក!.....! 》

..........

《 នេះនែ៎!មកដល់ហើយបបរបង្កងពិសេសសម្រាប់ប្រពន្ធសម្លាញ់ 》អីុជូលើកចានបបរមកដាក់លើតុមុខចាន់ដែលអង្គុយនឹងតុអាហារ ចាន់ដែលកំពុងតែឃ្លានក៏បើកភ្នែកធំភ្ញាក់ផ្អើលបន្តិច ព្រោះមើលទៅវាទំនងមែនទែន ដល់ថ្នាក់គេទ្រាំមិនបានរហ័សចាប់កាន់ស្លាបព្រាញាំុភ្លាម

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now