ភាគទី១ : គំរូប្ដីល្អ

Mulai dari awal
                                        

《 ឈប់ខឹងនឹងបងឬនៅ? 》អីុបូញញឹមសួរទាំងសំឡឹងមុខគួរឲ្យស្រឡាញ់របស់ចាន់ដែលកំពុងទំពារបាយ មើលចុះ ប្រពន្ធគេគួរស្រឡាញ់ថ្នាក់នេះ តើអ្នកណាខ្លះមានសំណាងដូចជាគេទៅ?

《 មិនដឹង! 》ចាន់ឆ្លើយមិនដឹងហើយរហ័សកញ្ឆក់ស្លាបព្រាពីដៃអីុបូមកដួសញាំុខ្លួនឯងវិញម្ដង តែឫកពាបែបនេះអីុបូបានដឹងយ៉ាងច្បាស់មុនបាត់ទៅហើយថារាងតូចបាត់ខឹងនឹងខ្លួន។ តាមពិតទៅចាន់ជាមនុស្សដែលឆាប់ខឹងឆាប់ប្រច័ណ្ឌពិតមែន តែចាន់ក៏ជាមនុស្សដែលឆាប់បាត់ខឹងដូចគ្នា មិនតែប៉ុណ្ណោះក៏គួរឲ្យស្រឡាញ់ដូចគ្នានៅពេលដែលលួងឲ្យបាត់ខឹងនៅពេលនេះ

《 ជុប៎*.....ថ្ពាល់ប្រពន្ធអ្នកណា? អីក៏ក្រអូបម្ល៉េះ? 》អីុបូឆ្មក់ស្នាមថើបលើថ្ពាល់របស់ចាន់ ហើយក៏អាលមកធ្វើជាបោះសំណួរបបួលឲ្យផ្ទៃមុខរបស់ចាន់ចាប់ផ្ដើមប្ដូរមកពណ៌សីុជម្ពូរមួយរំពេច

《 ឆ្កួត!!! 》ចាន់លើកដៃរុញមុខអុីបូដែលសំឡឹងមកខ្លួនជាមួយក្រសែភ្នែកស្រទន់ស្ទើរតែអុកនឹងតុ ព្រោះដោយសារអៀនពេក

( ជ្រេញពីរនាក់ប្ដីប្រពន្ធនេះណាស់ ដូចតាវសុងថាមិនខុសមែន😒✨ )

《 ឆ្អែតហើយ អូនទៅដាក់បោកខោអាវសិនណា៎ 》ចាន់ទម្លាក់ស្លាបព្រាចុះលើកដៃអង្អែលពោះ ហើយបម្រុងនឹងក្រោកឈរឡើង តែក៏ត្រូវអីុបូទាញឲ្យអង្គុយចុះមកវិញ ទើបចាន់ចងចញ្ចើមឆ្ងល់

《 មិនបាច់ធ្វើទេ ទុកឲ្យបងវិញ អូនទើបនឹងញាំុឆ្អែត សម្រាកសិនទៅប្រពន្ធសម្លាញ់! 》

《 ចឹងចាំអូនប្រមូលចានយកទៅលាង 》

《 មិនបាច់ទេ ទុកបងអ្នកលាងវិញ អូនទៅអង្គុយលើសាឡុងមើលទូរទស្សន៍ចុះ 》អីុបូថាចប់ក៏ប្រមូលចាននៅលើតុដើរចូលទៅផ្ទះបាយបាត់ ចាន់ក៏ធ្វើមុខលីលើដើរយឺតៗទៅដាក់បង្គុយលើសាឡុងទាំងងាកទៅមើលផ្ទះបាយមិនឈប់ ទាំងក្នុងចិត្តគិតថាតើថ្ងៃនេះប្ដីរបស់ខ្លួនកើតអី គេចង់ធ្វើអី ក៏មិនឲ្យធ្វើ ហើយនៅមកធ្វើម្ហូបឲ្យគេញាំុទៀត មិនចម្លែកចិត្តមិនបានពិតមែន!!

《 Pass!!! 》អីុបូទាញប៊ិក✅ទៅលើក្រដាសវិធីគំរូដែលប្ដីល្អត្រូវធ្វើដាក់ប្រពន្ធ គេជ្រើសមកបី ពេលនេះសម្រេចបានពីរហើយ ចឹងគឺនៅតែមួយទៀតទេ

✨ប្រពន្ធឆ្នាស់💕(Completed)Tempat cerita menjadi hidup. Temukan sekarang