《 ??? 》ចាន់ភាំងស្ទើរតែឈានជើងភ្លាត់កាំជណ្ដើរចុងក្រោយ ពេលឃើញអាហារឆ្ងាញ់ៗជាច្រើនមុខដាក់តម្រៀបនៅលើតុអាហារចាំរួចជាស្រេច ងាកទៅឆ្វេងបន្តិចក៏ឃើញអីុបូស្ថិតក្នុងឈុតអាវអៀម កាន់ដងម៉ាសីុនស្រូបធូលី កំពុងតែសម្អាតធូលីនៅទីតាំងសាឡុង។ សំណើចស្ទើរតែផ្ទុះចេញមកពេលបានឃើញប្ដីខ្លួនក្នុងសភាពបែបនេះ តែចាន់ក៏ខំប្រឹងទប់ធ្វើមុខសឹមដើរចុះពីជណ្ដើរធម្មតា។
《 ចាន់! អូនចុះមកហើយ ឃ្លានទេ? បងធ្វើម្ហូបច្រើនណាស់ ធានាថារសជាតិអាចទទួលយកបាន ( ស្មានថាធានាថាឆ្ងាញ់😒 ) 》អីុបូរហ័សទម្លាក់ដៃចុះពីម៉ាសីុនបូមធូលីហើយដើរបោះជំហានមកទាញដៃប្រពន្ធទៅតុអាហារដែលខ្លួនបានរៀបចំជាពិសេស ហើយនេះក៏ជំហានទីមួយដែរក្នុងផែនការគម្រោង "គំរូប្ដីល្អ" ដែលនាយបានស្រាវជ្រាវមកពីទូរសព្ទ
《....》ចាន់មិនមាត់បណ្ដោយឲ្យអីុបូទាញខ្លួនទៅ ព្រោះពេលនេះកំពុងតែឃ្លាន តែក៏មិនមាត់រកហើយដើរទៅញាំុខ្លួនឯង បានរាងក្រាស់មកអូសទាញបែបនេះ រាងតូចក៏កាន់តែធូរចិត្តដែរ
《 ហ្អឹម..ភ្លក់មួយម៉ាត់សិនទៅ! 》អីុបូដាក់បង្គុយលើកៅអីជិតរាងតូចហើយរហ័សលូកដៃយកស្លាបព្រាដួលម្ហូបមកបញ្ចុកឲ្យរាងតូច ដើម្បីយកពិន្ទុបន្ថែមកាត់បន្ថយកំហុសដែលខ្លួនបានធ្វើឲ្យរាងតូចប្រច័ណ្ឌ
《 ឆ្ងាញ់ទេ? 》អីុបូផ្ទៀងមុខចាំស្ដាប់ចម្លើយពីប្រពន្ធដោយយកចិត្តក្នុងទុកដាក់ តែចាន់ក៏មិនឆ្លើយតបហើយជំនួសមកដោយការងក់ក្បាល ប៉ុន្ដែងក់ក្បាលតែប៉ុណ្ណឹងក៏អាចធ្វើឲ្យអីុបូរបស់យើងធ្លោយស្នាមញញឹមសប្បាយចិត្តបានបន្តិចដែរ
《 អឹម..មួយម៉ាត់ទៀត! 》រាងក្រាស់ក៏បន្តដួសបាយបញ្ចុកឲ្យរាងតូចជាមួយឫកពាដ៏កក់ក្ដៅពោរពេញទៅក្ដីស្រឡាញ់ ធ្វើឲ្យរាងតូចលួចញញឹមម្ដងម្កាលទាំងរំភើបក្នុងចិត្តចំពោះការវិការដែលប្ដីធ្វើមកលើខ្លួនដូចជាពេលនេះ។ បើសួរចាន់ថានៅខឹងទៀតទេ? គេនឹងឆ្លើយថាឈប់ខឹងហើយ ឈប់ខឹងតាំងពីពេលដែលនាយដើរមកអូសដៃម្ល៉េះ ប៉ុន្ដែអាចរិតមិនចង់ចុះចាញ់នរណាហ្នឹង វាប្រាប់ថាឲ្យសម្ដែងថានៅខឹងបន្ត
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១ : គំរូប្ដីល្អ
Start from the beginning
